ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

ការសិក្សា​ថ្មី​មួយ បាន​ជំទាស់​ទៅ​និង​ការសិក្សាមុនៗ ដែល​បាន​ភ្ជាប់​ការលេង​បណ្តាញ​សង្គម Facebook នឹង​បណ្តាញ​សង្គម​ដ៏ទៃៗទៀតថា​មាន​ទាក់ទង​ទៅ​និង​ការធ្លាក់​ទឹកចិត្ត(Depression)។

អ្នកស្រាវជ្រាវ​ជឿថា វា​មិនចាំបាច់​មានការ​ប្រកាស​អាសន្ន​ដល់​ឪពុកម្តាយ​ឬ អ្នកលេង​បណ្តាញ​សង្គម​អំពី​គ្រោះថ្នាក់​ពីអ្វី​ដែល​គេ​ហៅថា “ការធ្លាក់​ទឹកចិត្ត​ដោយសារ Facebook” (Facebook Depression) ដែលមាន​អំ​ណះណា​ង​ដែលថា​រយះពេល​នៃ​ការលេង អ៊ី​ន​ធើ​ណិ​ត​គឺជា​មូលហេតុ​ចម្បង​នោះ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ពីស​កល​វិទ្យាល័យ Wisconsin School of Medicine and Public researchers បាន​បោះ​ពុ​ម្ភ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​តាម​ទស្សនា​វ​ដ្តី សុខភាព​យុវវ័យ ។

តាម​របាយ​ការ​ណ៏​ស្រាវជ្រាវ​ពី​ឆ្នាំមុន​នោះ ដែលជា​របស់​សមាគម​ន៏​គ្រូពេទ្យ​កុមារ​បាន​ណែនាំ​ថា​ការលេង Facebook ជាប្រចាំ​និង​ច្រើន​ម៉ោង​ពេក​អាច​និង​ប្រឈមមុខ​និង​ការធ្លាក់​ទឹកចិត្ត ។

ចំណែក​ការស្រាវជ្រាវថ្មីៗនេះ​ដែល​ដឹកនាំ​ដោយ លោក Lauren Jelenchick និង   ប​ណ្ឌឹ​ត Megan Moreno បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​និស្សិត១៩០នាក់ នៅ​សកល​វិទ្យាល័យ Wisconsin-Madison ដែលមាន​អាយុ​ចាប់ពី១៨ ដល់ ២៣ ឆ្នាំ ដោយ​ប្រើការ​វាយតម្លៃ​ជាក់ស្តែង​នៃ​រយះពេល​នៃ​ការលេង​អ៊ី​ន​ធើ​ណិ​ត និង​វិធីសាស្ត្រ​ចម្រាញ​អ្នកចូលរួម​ដើម្បី​ឲ្យ​ដឹង​អំពី  កំរិត​នៃ​ការធ្លាក់​ទឹកចិត្ត ។

និស្សិត​ទាំងនោះ​ត្រូវបានធ្វើ​ការសិក្សា​ដោយ​ប្រើ​សំនួរ ៤៣ និង​ប្រើ​វិធី​រើសយកចោះៗ (ចម្រាញ) ក្នុង​រយះពេល​មួ​យស​ប្តា​ហ៏​ក្នុង​រវាង​ខែ កុម្ភៈ​និង​ខែធ្នូ​ឆ្នាំ ២០១។

និស្សិត​ទាំងនោះ​ត្រូវបាន​សួរថា ប្រសិនជា​គេ​កំពុង​ប្រើ​អ៊ី​ន​ធើ​ណិ​ត ថា​តើ​គេ​ប្រើ​រយះពេល​ប៉ុន្មាន​ក្នុងការ​ប្រើប្រាស់​និង​ថា​តើ​គេ​ប្រើប្រាស់​អ្វីខ្លះ។

អ្នកស្រាវជ្រាវ​រកឃើញ​ថា ប្រសិនបើ​អ្នក​ទាំងនោះ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ជាទូទៅ​គេ​ប្រើពេល​ប្រហែលជា​ពាក់កណ្តាល​ក្នុង​ការលេង Facebook ។

ការវាយតម្លៃ​ទៅលើ​លទ្ធផល ដែល​រួមមាន​ទាំង​លទ្ធផល​បានមកពី​ការធ្វើការ​ចម្រាញ​អំពី​កំរិត​នៃ​ការធ្លាក់​ទឹកចិត្ត​ផង​នោះបាន​រកឃើញថា ពុំមាន​សញ្ញាណ​ជាក់លាក់​ណាមួយ​បង្ហាញថា អ្នកលេង​បណ្តាញ​សង្គម​ជាពិសេស​គឺ Facebook មាន​ជាប់ទាក់ទង​និង​ការធ្លាក់​ទឹកចិត្ត​នោះទេ។

“ការសិក្សា​ស្រាវជ្រាវ​របស់​យើង​គឺមាន​ភស្តុតាង​ជា​លក្ខណ​វិទ្យាសាស្ត្រ​ពិតប្រាកដ​ស្តីអំពី​ទំនាក់ទំនង​រវាង​គ្រោះថ្នាក់​នៃ​ការប្រើ​បណ្តាញ​សង្គម​និង​ការធ្លាក់​ទឹកចិត្ត” លោក Jelenchick លើកឡើង។

លោក​ក៏បាន​លើកឡើង​ដែរ​ថា “ការរកឃើញ​នេះ​មាន​សារៈសំខាន់​ណាស់​ដែល​ជាប់ទាក់ទង​ដល់​អ្នក​ចិត្តសាស្ត្រ ក្នុងការ​ផ្តល់​ឪ​វាទ​ដល់​ឪពុកម្តាយ​ដែល​ស្វែងរក​ការគាំទ្រ​ពី​អ្នក​ចិត្តសាស្ត្រ អំពី​ទំនាក់ទំនង​រវាង​បណ្តាញ​សង្គម​និង​គ្រោះថ្នាក់​នៃ​ការធ្លាក់​ទឹកចិត្ត​និង​បញ្ហា​ផ្លូវចិត្តផ្សេង។  

អ្នកស្រី Moreno គឺជា​អ្នកឯកទេស​ពេទ្យ​កុមារ​ដែល​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​និង​បោះ​ពុ​ម្ភ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​ដែល​ទាក់ទង​និង​ការអប់រំ​កុមារ​និង​យុវវ័យ​បាន​ឲ្យ​យោបល់​ថា ឪពុកម្តាយ​គួរតែ​ព្យាយាម​សម្លឹងមើល​ការប្រព្រឹត្ត​របស់កូនៗទៅលើ​បរិយាកាស់​ទូទៅ​ទាំង​មូលនៃ​ការរស់នៅ​របស់គេ​ជៀជាង​មើល​តែ​ទៅលើ​ការប្រើប្រាស់​បណ្តាញ​សង្គម​តែមួយ​មុខ​នោះ។

អ្នកស្រី​ក៏បាន​ពោលថា ឪពុកម្តាយ​មិនគួរ​ព្រួយ​បារ​ម្ម​ណ៏​ហួសហេតុ​ពេក​ប្រសិនបើ​អារ​ម្ម​ណ៏ ឬ
អាកប្បកិរិយា​របស់គេ​មិនមាន​ការផ្លាស់​ផ្តូ​រ​ជាធំ​ដុំ​នោះ គេ​នៅមាន​កិច្ចការ​សាលា​និង​មិន​ភ័ក្ត្រ​ដែល​អាចជួយ​ឲ្យ​គេ​មាន​ភាពប្រសើរ​ផងដែរ។

ខ​ណះ​ពេលដែល​ចំនួន​ពេលវេលា​ជាមួយ Facebook មិន​ជាប់ទាក់ទង​និង​ការធ្លាក់​ទឹកចិត្ត ។ យើង​សូម​ធ្វើការ​លើកទឹកចិត្ត​ឲ្យ​ឪពុកម្តាយ​ព្យាយាម​ធ្វើជា​គំរូ​ល្អ​យ៉ាងសកម្ម និង​បង្រៀនកូនៗឪ្យ​ចេះ​ប្រើ​បណ្តាញ​សង្គម​ឲ្យ​មាន​សុ​វត្ថ​ភាព​និង​មាន​ទ​ល្យា​ភាព​សម្រាប់កូនៗរបស់គេ។ អ្នក​ឯុ​ក​ទេស​បាន​រាយ​ការ​ណ៏​ថា​មាន​យុវជន​ប្រហែល ៧០% ប្រើប្រាស់​បណ្តាញ​សង្គម និង​ភាគច្រើនបំផុត​ប្រើ Facebook ៕
 
ប្រភព: University of Wisconsin
      ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
      ទំនាក់ទំនងៈ
      ទូរ​សព្ទៈ 088  9040004
វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00054
សប្តាហ៏នេះ: 00212
សរុប: 29476

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.