ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ការមើល​រឿង​បែប​ហឹ​ង្សា​គឺ ជា​កត្តា​គ្រោះថ្នាក់​មួយ​ក្នុងចំណោម​កត្តា​គ្រោះថ្នាក់​ទាំង ៦ប្រភេទ ដែល​អាចជា​កត្តា​កំណត់​ឲ្យ​ដឹង​អំពី​ចរិត​ឆេវឆាវ​របស់​កុមារ​នាពេល​អនាគត។

យោងតាម​លោក ប​ណ្ឌឹ​ត Douglas Gentile មកពី​សកល​វិទ្យាល័យ Iowa State University បង្ហាញថា​កត្តាផ្សេងៗទៀត​ដែល​អាចមាន​គ្រោះថ្នាក់​មានដូចជា៖ ការទាស់ទែង​គ្នា​ក្នុង​គ្រួសារ ការខ្វះ​ការយកចិត្តទុកដាក់​ពី​ឪពុកម្តាយ ការមិន​ស្មើរ​ភាព​គ្នា​ខាង​យែ​ន​ឌ័​រ  ជា​កត្តា​រងគ្រោះ​នៃ​ការបំពាន​រា​ង្គ​កាយ និង​ការ​វាយតប់​គ្នា​របស់​កុមារ ។

លោ​កប​ណ្ឌឹ​ត​បាន​លើកឡើងថា ការប្រឈមមុខ​និង​គ្រោះ​ថា្នក់​ទាំងនោះ​កាន់តែច្រើន​គឺ កុមារ​កាន់​តែមាន​ចរិត​កាន់តែ​ឆេវឆាវ​ខ្លាំង​ឡើង។ “បើសិនជា​អ្នក​ប្រឈម​និង​កត្តា​គ្រោះថ្នាក់​កាន់តែច្រើន ឳ​កាស​ដែល​កុមារ​ងាយ​និង​មាន​ចរិត​ឆេវឆាវ​កាន់​តែមាន​ច្រើន​ផងដែរ” នេះ​ជាស​ម្តី​របស់លោក​ប​ណ្ឌឹ​ត​ដែល​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពី​ភាពអវិជ្ជមាន​របស់​ប្រព័ន្ធ​ឃោសនា នៅ​សកល​វិទ្យាល័យ Iowa របស់​រដ្ឋ ។

បើសិនជា​កុមារ​មានការ​ប្រឈមមុខ​និង​កត្តា​មួយ​ឬ​ពីរ​វា​មិនមែនជា​បញ្ហា​ធំដុំ​នោះទេ ព្រោះថា​កុមារ​មាន​ភាព​ងាយ​និង​សះស្បើយ​ឡើងវិញ គេ​អាច​ប្រឈមមុខ​ជាមួយ​វា​បាន តែបើ​កុមារ​ប្រឈម​និង​កត្តា​គ្រោះថ្នាក់​លើសពី​ពីរ នោះ​គឺជា​បញ្ហា។ ហើយ​នៅពេលដែល​កុមារ​ប្រឈម​និង​កត្តា​គ្រោះថ្នាក់​ចាប់ពី បួន​ឡើង​ទៅនោះ​គឺជា​បញ្ហា​ធំ​បំផុត​លើសពី​ការគិត​របស់លោក​អ្នក។

ការសិក្សា​នេះ​ធ្វើ​ទៅលើ​ក្មេង ៤៣០នាក់ ដែលមាន​អាយុ​ចាប់ពី៧ ដល់ ១១ឆ្នាំ ក្នុង​សាលា​ចំនួន៥នៅ​រដ្ឋ Minnesota សហរដ្ឋអាមេរិក ។ គ្រូ​ត្រូវមាន​ភារៈកិច្ច​ធ្វើការ​សិក្សា​និង​ស្រង់​ស្ថិតិ២ដង​ក្នុង​មួយឆ្នាំ ។ ភាព​ឆេវឆាវ​ឬ​ហឹ​ង្សា​ទាក់ទង​និង​រា​ង្គ​កាយ​ត្រូវធ្វើ​ការ​រាយ​ការ​ណ៏​ដោយ​បុគ្គល​ខ្លួនឯង​ផ្ទាល់ និង​មួយទៀត​ការ​រាយ​ការ​ណ៏​ដោយ​មិត្រ​ភ័ក្ត្រ​រួម​ថ្នាក់​របស់គេ​និង​ចុង​ក្រោយពី​គ្រូ​ផ្ទាល់​អំពី​ហេតុ​ការ​ណ៏​ដែល​កើតឡើង។

ការ​រាយ​ការ​ណ៏​ដោយ​បុគ្គល​ផ្ទាល់ គឺ​អ្នកចូលរួម​ត្រូវ​រាយ​បញ្ជី​អំពី​កម្មវិធី​ក្នុង​ទរ​ទស្ស​ន៏ ៣ដែល​គេ​ចូលចិត្ត ឬ ល្បែង​ក្នុង​វីដេអូ (Video Games) ឬ​ខ្សែភាពយន្ត ។ ក្នុង​កម្មវិធីនីមួយៗអ្នកចូលរួម​ត្រួវ​ឆ្លើយថា​តើ​គេ​មើល​ឬ​លេង​កម្មវិធី​នោះ​ញឹកញាប់​ប៉ុណ្ណា និង​ថា​តើ​វា​មាន​សភាព​ហឹ​ង្សា​កម្រិតណា ។

ជារួម ពិន្ទុ​ដែល​បង្ហាញ​ពី​ការ​ប្រឈម​នឹង​ហឹ​ង្សា​ត្រូវ​គណនា​សម្រាប់​អ្នកចូលរួមម្នាក់ៗដោយ​យក​ចំនួន​ដង​នៃ​កំរិត​ហឹ​ង្សា​គុណ​នឹង​ចំនួន​ដង​នៃ​ការមើល​ឬ​លេង​ហើយ​រក​មធ្យមភាគ។ លោ​កប​ណ្ឌឹ​ត​បាន​លើកឡើងថា វិធីសាស្ត្រ​នេះ​ត្រូវបាន​អនុវត្ត​ន៏​បាន​ជោគជ័យ​ជាមួយនិង​ការសិក្សា​ស្រាវជ្រាវពីមុនៗមក​ផងដែរ។

លោ​កប​ណ្ឌឹ​ត Gentile បាន​កត់សម្គាល់ថា រាល់​កត្តា​គ្រោះថ្នាក់​ទាំងអស់ កត្តា​ប្រឈមមុខ​នឹង​ហឹ​ង្សា​តាម​ប្រព័ន្ធ​ឃោសនា​គឺ​វា​ងាយ​សម្រាប់​ឪពុកម្តាយ​គ្រប់គ្រង​ជាងគេ ។
“បើសិនជា​យើង​មានការ​បារ​ម្ម​ណ៏​ពី​ការ​ធ្វើបាប​លើកូនៗ ពី​ក្មេង​ដ៏​ទៃ​នៅ​សាលារៀន នោះ​វិធីសាស្ត្រ​ខាងលើនេះ​ក៏​អាច​ងាយស្រួល​និង​ស្វែងរក​ថា​តើ​កុមារ​មួយណា​ងាយ​នឹងរង​គ្រោះ​ដោយសារ​ការធ្វើ​បាប​ពី​ក្មេង​ដ៏​ទៃ​និង​មាន​អ្នកមាន​អ​កប្ប​កិរិយា​ចូលចិត្ត​ធ្វើបាប​គេ។ ទាំងនោះ​គឺ​វា​ជួយ​ឲ្យ​យើង​ងាយ​រក​វិធី​ទប់ស្កាត់​ផងដែរ។

យើង​អាច​កត់ត្រា​សកម្មភាពរ​បស់​កុមារ​ដោយ​ធ្វើការ​វាស់វែង​ពី​កត្តា​គ្រោះថ្នាក់​របស់គេ។ ជា​ការពិត​វិធីសាស្ត្រ​នេះ​ហែល ៨០% ហើយ​ដែល​អាច​ដឹងបាន​ពី​ចំណុចសំខាន់៣ គឺ៖ តើ​គេ​មានការ​ឈ្លោះទាស់ទែង​គ្នា​ដែរឬទេ​រវាង​ឆ្នាំកន្លងមក ថា​តើ​គេ​មើល​រឿង​ដែលមាន​លក្ខ​ណះ​ហឹ​ង្សា​ញឹកញាប់​ប៉ុណ្ណា និង​ថា​តើ​ពេលណា​ដែល​គេ​អាច​ប្រឈមមុខ​នឹង​កត្តា​គ្រោះថ្នាក់​ទាំង៦នោះ ។ បន្ទាប់មក​យើង​អាចធ្វើ​ការ​ប៉ាន​ប្រមាណ​ដឹងបាន ៩០% ថា​ក្មេង​នោះ​និង​ចូលរួម​ជាមួយ​ការ​វាយតប់​គ្នា​ឬ​ប្រើ​ហឹ​ង្សា​រាងកាយ​កម្រិតណា​នៅ​ឆ្នាំក្រោយ។ វា​គ្រាន់តែ​ថា​យើង​មិនអាច​ប៉ាណប្រមាណ​ដឹងថា​វា​និង​កើតឡើង​នៅ​ថ្ងៃ​ណា​តែប៉ុណ្ណោះ។

រាល់​កត្តា​គ្រោះថ្នាក់​ដែល​ធ្វើ​ឲ្យ​កុមារ​ងាយ​មាន​ភាព​ឆេវឆាវ​នោះ​គឺ​វា​ពិបាក​នឹងធ្វើ​ការផ្លាស់ប្តូ​រណាស់​នៅពេលដែល​វា​កើតឡើង​ហើយ ប៉ុន្តែ​វា​មិនមែន​មានន័យថា​យើង​មិនអាច​ធ្វើការ​ផ្លាស់ប្តូ​បាន​នោះទេ ។

កត្តា​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការមើល​រឿង​បែប​ហឹ​ង្សា​គឺ វា​ខុសប្លែក​ពី​កត្តាផ្សេងៗទៀត​ដោយហេតុថា​វា​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ជាង។ ប៉ុន្តែ​ទំហំ​នៃ​គ្រោះថ្នាក់​របស់​វា​គឺមាន​ដូច​ទៅនឹង​កត្តា​គ្រោះថ្នាក់ផ្សេងៗដ៏ទៃទៀត​ផងដែរ។     ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​បោះ​ពុ​ម្ភ​ក្នុង​ទស្សនា​វ​ត្តី  Psychology of Popular Media Culture.
ប្រភព: Iowa State University
      ហឿ សេ​ធុល
      បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
      ពី​សកល​វិទ្យាល័យ De La Salle, Philippines
            ទំនាក់ទំនងៈ
      ទូរ​សព្ទៈ 088  9040004

វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00059
សប្តាហ៏នេះ: 00217
សរុប: 29481

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.