ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

ការសិក្សាថ្មីៗបាន​រកឃើញថា៖ ម្តាយ​ដែល​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​ទំនងជា​អាច​ប្រឈមមុខ​និង​ការ​ថប់​បារ​ម្ម​ណ៏​ព្រោះតែ​ការរស់នៅ​ក្នុងស្ថានភាព​និង​បរិយាកាស​លំបាក​ពេក តែ​មិនមែន​មានន័យថា​គេ​កំពុង​ប្រឈម​និង​ជំងឺផ្លូវចិត្ត​ដោយសារ​ភាពក្រីក្រ​នោះទេ។

បណ្ឌិត Judith C. Baer, Ph.D សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​កិច្ចការ​សង្គម រួមជាមួយ​ក្រុមការងា​រ​របស់គាត់ បាន​ជំទាស់​ថា ទោះបីជា​ភាព​តានតឹង(ថប់​បារ​ម្ម​ណ៏)រយៈពេល​យូរ​អាចជា​ប្រភព​នៃ​ជំងឺផ្លូវចិត្ត​យ៉ាងណាក៏ដោយ ប៉ុន្តែ​វា​ពុំមាន​តឹកតាង​ណា​បង្ហាញថា​ការ​ថប់​បារ​ម្ម​ណ៏​ដែល​កើតឡើង​ចំពោះ​ម្តាយ​ដែល​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​គឺជា​ជំងឺ​ផ្លួ​វ​ចិត្ត​ដែល​បណ្តាលមកពី​ភាពក្រីក្រ​នោះទេ។

ការសិក្សា​របស់​បណ្ឌិត Judith C. Baer, Ph.D ចង់​បញ្ជាក់​អះអាង​ចំពោះ​ការសិក្សា​ស្រាវជ្រាវ     មុនៗដែល​រកឃើញថា អ្នក​ម្តាយ​ដែល​រស់នៅក្នុង​ស្ថាន​ភា​ក្រីក្រ​ប្រឈមមុខ​កម្រិត​ខ្ពស់​និង​ជំងឺផ្លូវចិត្ត ឬ​ភាពក្រីក្រ​ជា​ប្រភព​នៃ​ជំងឺផ្លូវចិត្ត។

ប៉ុន្តែ​បណ្ឌិត Baer និង​ក្រុមការងារ​របស់គាត់​បា​នរក​ឃើញថា៖ ពុំមាន​តឹកតាង​ណា​បញ្ជាក់ថា​មាន​ភាពមិនប្រក្រតី​នៃ​យន្តកម្ម​ផ្នែក​ចិត្តគំនិត ដែល​បណ្តាល​ឲ្យ​មាន​ជំងឺផ្លូវចិត្ត​ចំពោះ​ម្តាយ​ដែលមាន​ភាពក្រីក្រ​នោះទេ ជាងនេះទៅទៀត​គេ​បាន​រកឃើញថា​តម្រូវការ​មូលដ្ឋាន​ផ្នែក​រាងកាយ​ដែល​មិនទានបាន​បំពេញ​ទៅវិញ​ទេ ដែលជា​កត្តា​ធ្វើ​ឲ្យ​មានការ​ថប់​បារ​ម្ម​ណ៏​កើតឡើង​ចំពោះ​អ្នក​ម្តាយ​ទាំងឡាយ​ដែល​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ។

ការវែកញែក​យ៉ាងច្បាស់​លាស់​នូវ​ហេតុផល​ទាំងនេះ គឺមាន​សារៈសំខាន់​បំផុត​ពីព្រោះ​វា​មាន​ឥទ្ធិពល​ទៅលើ​ការព្យាបាល​របួស​ផ្លូវចិត្ត​របស់​អ្នក​ម្តាយ​ទាំងនោះ។ ទោះបីថា​ការគាំទ្រ​ពី​អ្នកឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត និង​ផ្តល់​ការអប់រំ​អំពី​ការថែទាំ​កុមារ​និង​ភាពជា​មាតាបិតា​មាន​សារៈសំខាន់​យ៉ាងណាក៏ដោយ ប៉ុន្តែ​ជួនកាល​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​តម្រូវការ​មូលដ្ឋាន​ផ្សេងទៀត​គឺជា​ការ​កត្តាចាំបាច់​បំផុត។

ការសិក្សា​របស់​បណ្ឌិត Baer និង​សហការី​របស់គាត់​គឺ​ធ្វើ​ការវិភាគ​ទិន្នន័យ​ដែល​បានមកពី​គ្រួសារ​ដែល​បែកបាក់​និង​ការសិក្សា​អំពី​សុខុមាលភាព​របស់​កុមារ​ពីស​កល​វិទ្យាល័យ Princeton ។  វិធីសាស្ត្រ​នៃ​ការសិក្សា​រួមមាន​ការធ្វើ​ការស្ទង់មតិ​និង​ការអង្កេត​ទៅលើ​អ្នកចូលរួម៤៨៩៨នាក់​នៅពេលដែលកូនៗរបស់គេ​មាន​វ័យ៣ឆ្នាំ។

ការសិក្សា​នេះ​បានផ្តល់​យោបល់​ថា អ្នក​ម្តាយ​ទាំងនោះ​អាច​រស់ក្នុង​ភាពក្រីក្រ​និង​តានតឹង    អារ​ម្ម​ណ៏​ប៉ុន្តែ​អ្នក​ម្តាយ​នៅតែ​ផ្តល់នូវ​ការថែទាំ​និង​ចិញ្ចឹម​បីបាច់កូនៗរបស់គេ​បាន​យ៉ាង​ល្អ។

ការធ្វើ​រោគវិនិច្ឆ័យ​អំពី​ជំងឺផ្លូវចិត្ត ជាទូទៅ​ផ្អែកទៅលើ​ការណែនាំ​ពី​សៀវភៅ (DSM)-Diagnostic and Statistical Manual of Mental Disorders ដែល​វិភាគ​ទៅលើ​រោគសញ្ញា​ជា​មូលដ្ឋាន​ដើម្បី​កំណត់​អំពី​ប្រភេទ​នៃ​ជំងឺផ្លូវចិត្ត ។ ប៉ុន្តែ​សៀវភៅ​ទាំងនោះ​ដែល​ទើប​បោះ​ពុ​ម្ភថ្មីៗពុំមាន​កំណត់ថា​កត្តា​នៃ​ភាពក្រីក្រ​គឺជា​រោគសញ្ញា​នៃ​ជំងឺផ្លូវចិត្ត​នោះទេ។

ការសិក្សា​ខាងលើ​របស់​បណ្ឌិត Baer បានផ្តល់​យោបល់​ថា ការ​ថប់​បារ​ម្ម​ណ៏​ដែល​កើតឡើង​ចំពោះ​ម្តាយ​ដែល​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ ជាទូទៅ​មិនបាន​កំណត់ថា​ជា​ជំងឺផ្លូវចិត្ត​នោះទេ​ផ្ទុយទៅវិញ​វា​ជា​ប្រតិកម្ម​តប​ទៅ​និង​បរិយាកាស​និង​ស្ថានភាព​រស់នៅ​របស់​បុគ្គ​ល​ច្រើនជាង។

ដូច្នេះ ការគាំទ្រ​ពី​អ្នកឯកទេស​ផ្លូវចិត្ត គួរផ្តោត​ទៅលើ​កត្តា​បរិយាកាស​រស់នៅ​និង​ស្ថានភាព​ជីវភាព​របស់​បុគ្គល​ជា​ចម្បង​ប្រសើរ​ជាង​ព្រោះថា វា​ជា​កត្តា​ដែល​បណ្តាល​ឲ្យ​អ្នក​ទាំងនោះ​មានការ​ថប់​បារ​ម្ម​ណ៏។ ការវាយតម្លៃ​បុគ្គល​ថា​មាន​ជំងឺផ្លូវចិត្ត​អាស្រ័យ​លើ​រោគវិនិច្ឆ័យ​តែមួយ​មុខ​ដោយ​ពុំមាន​ភាព​ប្រាកដ​ប្រា​ជា​ដូចជា កត្តា​នៃ​ភាពក្រីក្រ​ជាដើម​អាច​ផ្តល់នូវ​ស្លាកស្នាម​មិនល្អ​ដល់​បុគ្គល​ក្នុងសង្គម​ដែល​គេ​រស់នៅ​ផងដែរ។

ប្រភព: Rutgers
      ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
      ទំនាក់ទំនងៈ
      ទូរ​សព្ទៈ 088  9040004

វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00062
សប្តាហ៏នេះ: 00220
សរុប: 29484

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.