ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

ការធ្លាក់​ទឹកចិត្ត​និង​ការ​ថប់​បារ​ម្ម​ណ៌​តែង​កើតមាន​ជាទូទៅ​ចំពោះ​មនុស្ស​ដែល​រស់នៅ​គ្រប់​ប្រទេស និង សង្គម​ទាំងមូល។  បើ​យោងតាម​ប្រភព​ដែល​គេ​តែងតែមាន​ការជឿជាក់​ទៅលើ​ស្នាដៃ​សិក្សា​ស្រាវជ្រាវ​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​អំពី​បញ្ហា​វិ​ប​ត្ត​ផ្លូវចិត្ត​ដែល​រៀបចំឡើង​ដោយ​អ្នកសិក្សា​ស្រាវជ្រាវ​ពីស​កល​វិទ្យាល័យ Queensland ប្រទេស​អូស្ត្រាលី មាន​ដូចខាងក្រោម។

អ្នកសិក្សា​ស្រាវជ្រាវ​បានធ្វើការ​ស្រាវជ្រាវ​ពីរ​ដាច់ដោយឡែក​ពីគ្នា​ដែល​ផ្តោតទៅលើ​បញ្ហា​ថប់​បារ​ម្ម​ណ៌​និង​ការធ្លាក់​ទឹកចិត្ត។ អ្នកសិក្សា​ស្រាវជ្រាវ​បានធ្វើ​ការវិភាគ​ទៅលើ​លទ្ធផល់​អំពី​បញ្ហា​នៃ​ការ​ថប់​បារ​ម្ម​ណ៌​និង​បញ្ហា​នៃ​ការធ្លាក់​ទឹកចិត្ត​ដែល​បានធ្វើ​ឡើង​នៅលើ​ប្រទេស ៩១ទូទាំង​ពិភពលោក និង​មាន​អ្នកចូលរួម ៤៨០០០០នាក់ ។  

នៅក្នុង​សង្គម​រស់នៅរ​បស់​លោកខាងលិច ការសិក្សា​បាន​រកឃើញថា ការកើតមាន​បញ្ហា​ការ​ថប់​បារ​ម្ម​ណ៌​កើតមាន​យ៉ាង​ទូលំទូលាយ​ជាង​ប្រទេស​ដែល​មិនមែនជា​សង្គម​លោកខាងលិច រួមមាន​ទាំង​ប្រទេស​មួយចំនួន​ដែល​កំពុងមាន​ជម្លោះ​ផងដែរ។

ប្រហែល ១០% នៃ​ប្រជាជន​អាមេរិក​ខាងត្បូង អឺ​រុ​ប​ខាងលិច អូស្ត្រាលី និង ណូ​វែ​ល​សេ​ឡង​ធ្លាប់មាន​បទពិសោធ​ន៏​ដែល​ទាក់ទង​និង​ការ​ថប់​បារ​ម្ម​ណ៏ ប្រៀបធៀប​និង ប្រហែល ៨% នៃ​ប្រជាជន​នៅ​ម​ជ្ឈឹ​ម​បូ​ពា​រ៌ និង ៦% នៅ​អាស៊ី ។

ភាពផ្ទុយ​គ្នា​គឺ​ពិតណាស់​សម្រាប់ ការធ្លាក់​ទឹកចិត្ត ចំពោះ​អ្នករស់នៅ​ប្រទេស​លោកខាងលិច​គឺមាន​ភាព​ប្រឈម​តិចតួច​និង​ការធ្លាក់​ទឹកចិត្ត។អ្នកស្រាវជ្រាវ​រកឃើញ​ថា​ការធ្លាក់​ទឹកចិត្ត​គឺមាន​តិចតួច​បំផុត​សម្រាប់​ប្រជាជន​ដែល​រស់នៅ​អាមេរិក​ខាងត្បូង​និង​មាន​កំរិត​ខ្ពស់​សម្រាប់​ប្រជាជន​ដែល​រស់នៅ​តំបន់​អាស៊ី​មួយចំនួន​និង​ម​ជ្ឈឹ​ម​បូ​ពា​រ៌។

ជា​មធ្យម​មាន​ប្រហែល៩% នៃ​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ទទួលរង​ការធ្លាក់​ទឹកចិត្ត​កំរិត​ធ្ងន់​និង​ដូចគ្នា​ដែរ​សម្រាប់​ប្រជាជន​នៅ​ម​ជ្ឈឹ​ម​បូ​ពា​រ៌ ដូចជា ឥណ្ឌា អា​ហ្វ​ហ្គា​នី​ស្តង បើ​ប្រៀបធៀប​ប្រហែលជា ៤% ប៉ុណ្ណោះ​ចំពោះ​ប្រជាជន​ដែល​រស់នៅ​ភាគខាងត្បូង​និង​ភាគ​ខាងជើង​អាមេរិក​អូស្ត្រាលី ណូ​វែ​ល​សេ​ឡង និង អាស៊ី​ខាងកើត​ដែល​រួមមាន ចិន ថៃ​និង​ឥណ្ឌូនេស៊ី ។

អ្នកស្រាវជ្រាវ​បានធ្វើការ​សនិដ្ឋានថា​ការធ្លាក់​ទឹកចិត្ត​ប្រហែលជា​កើតមាន​ញឹកញាប់​នៅ​មួយផ្នែក​នៃ​ពិភពលោក​ដែល​កំពុងមាន​ជម្លោះ​កើតឡើង​រាំ​រ៉ៃ តែ​ទោះជា​យ៉ាងណាក៏ដោយ​អ្នកស្រាវជ្រាវ​បាន​សង្កត់ធ្ងន់ថា​វា​អាចជា​កា​ខ្វះ​ខាន​នៃ​ការសិក្សា​ស្រាវជ្រាវ​ដោយសារ​ថា​វា​ជា​កិច្ចការ​ដ៏​លំបាក​និង​ស្មុកស្មាញ​ក្នុងការ​ប្រមូល​ព័​ត៌​ឲ្យ​មាន​គុណភាព​ខ្ពស់​ដែល​ធ្វើឡើង​ស្ទើរតែ​ជំវិញ​ពិភពលោក ជាងនេះទៅទៀត​គឺ​ការប្រមូល​ព័ត៌មាន​ពី​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​មធ្យម​និង​ទាប​ទាំង​នៅមាន​ភាពខ្វះ​ចន្លោះ។

ម៉ាង​វិញទៀត​ការធ្វើការ​សិក្សា​និង​ប្រៀបធៀប​ស្ថានភាព​ផ្លូវចិត្ត​រវាង​ប្រជាជន​នៃ​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​ដែលមាន​អរិយធម៌​ខុសគ្នា​គឺមាន​ភាពស្មុកស្មាញ ដែល​តម្រូវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ ហើយ​ក៏មាន​កត្តា​ជាច្រើន​ចូលរួម​ធ្វើ​ឲ្យ​ការសិក្សា​មាន​ភាពលំអៀង​ផងដែរ។

Source: The University of Queensland
      
      ហឿ សេធុល
បរិញ្ញាប័ត្រជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
      ទំនាក់ទំនងៈ
      ទូរ​សព្ទៈ 088  9040004

វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00065
សប្តាហ៏នេះ: 00223
សរុប: 29487

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.