ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

មនុស្សដែលមានការថប់បារម្មណ៏ដោយសារបញ្ហាសង្គម (Social Anxiety) ឬហៅម៉្យាងទៀត​ថាការខ្លាចសង្គម​​ (Social Phobic) គឺទទួលរងអារម្មណ៏ភ័យខ្លាចការធ្វើឲ្យអាម៉ាស់មុខនៅក្នុងសង្គមឬស្ថានភាពសង្គមណាមួយ ជាពិសេសការខ្លាចធ្វើឲ្យអាម៉ាសមុខនៅចំពោះមុខអ្នកដ៏ទៃ។ គេបារម្មណ៏ថា គេនិងមិនល្អដូចអ្នកដ៏ទៃ ឬថាគេជាមនុស្សមិនរាបរយពេលនិយាយស្តី​ ឬ​និយាយទៅរកអ្នកណាម្នាក់ ឬនៅពេលធ្វើទំនាក់ទំនងជាមួយនរណាម្នាក់​។
ជាមួយការបារម្មណ៏អំពីទង្វើទាំងនេះ​ និងស្ថានភាពសង្គម។​ មនុស្សដែលមានការថប់បារម្មណ៏ដោយសារបញ្ហាសង្គមមានការបារម្មណ៏ អំពីការធ្វើឲ្យអាម៉ាស​ហើយភ័យខ្លាចថាអ្នក​ដ៏ទៃនិងវិនិច្ឆ័យ​ថា គេជាមនុស្សខ្វាយខ្វល់ច្រើន​ ទន់ជ្រាយ​ (ឆ្កួត)​ ឬ​ឡប់ៗ​។ គេអាចភ័យខ្លាចពីមត្តិសាធារណះ ពីព្រោះគេបារម្មណ៏ថា អ្នកដ៏ទៃនិងចាប់អារម្មណ៏ថាគេញ័រដៃ ឬសម្លេងញ័រ ឬដំណើររញីរញ័រ នៅពេលគេធ្វើការប្រស្រ័យទាក់ទង ព្រោះតែអារម្មណ៏ខ្លាចរបស់គេ​ដែលអាចស្តែងឡើងមិនច្បាស់លាស់​។​​
បុគ្គលដែលមានការថប់បារកម្មណ៏ក្នុងសង្គម​​ អាចនិងជៀសវាងការញាំ ផឹក ឬ​ ធ្វើកិច្ចការនៅទីសាធារណះ ពីព្រោះគេខ្លាចការអាម៉ាស់ នៅពេលអ្នកដ៏ទៃដឹងថា ដៃរបស់គេញ័រ។​ បុគ្គលដែលខ្លាចសង្គមតែងតែមានសញ្ញាណការថប់បារម្មណ៏ទូទៅ​​ ។​ មានដូចជា​ ញ័របេះដូង ស្ងួតមាត់ ស្ងួតបំពងក៏ ដំណើរញីញ័រ បែកញើស បញ្ហាឈឺក្រពះ​ពោះវៀន​ អារម្មណ៏មិនសុខស្រួល រាគរូស តានតឹងសាចដុំ​ ឬញ័រសាច់ដុំ សម្លេងញ័រៗ​ មុខក្រហម និងអារម្មណ៏ច្របូក ច្របល់​។ នៅក្នុងករណីធ្ងន់ធ្ងរ បុគ្គលនោះអាចនិងប្រឈមមុខជាមួយនិង ការស្លន់ស្លោទៀតផង។ បុគ្គលដែលមានការថប់បារម្មណ៏ក្នុងសង្គមឬខ្លាចសង្គម អាចដឹងថាការខ្លាចរបស់គេហួសពីការពិតនិងគ្មានហេតុផល់ទៀតផង​។​
សញ្ញាណទាំងនេះ អាចបនែ្ថមការព្រួយបារម្មណ៏ចំពោះបុគ្គល ដែលមានការខ្លាចសង្គមថាសញ្ញាណទាំងឡាយ ដែលគេជួនប្រទះ និងក្លាយជាលទ្ធផលមួយ ដែលគេមិនចងបាន​និងអាចជាចេតនា ធ្វើឲ្យមានការអាម៉ាស់​​។​​ អ្នកដែលមានបញ្ហាខ្លាចសង្គម និងព្យាយាមគេចពីសង្គមមនុស្ស​ ឬគេចចេញពីកិច្ចការណាមួយក្នុងសង្គម ហើយការទ្រាំគេចចេញរបស់គេក៏អាចធ្វើឲ្យគេប្រឈមមុខនិង​ ស្ថានភាពតានតឹងចិត្តថែមទៀតផងដែរ ។​​ គេអាចនិងប្រឈមមុខនិងការថប់បារម្មណ៏ព្រោះតែការដឹងមុន (Anticipatory Anxiety) ថាគេនិងប្រឈមមុខនិងការខ្លាចសង្គមនេះ ដែលជាព្រឹត្តិការណ៏ និងកើតមាន​ក្នុងស្ថានណាមួយក្នុងភាពសង្គម។​ ទាំងនេះអាចបង្កើត ឲ្យមានវត្តន៏ នៃការថប់បារម្មណ៏ ដោយសារតែការដឹងជាមុន​​ និងនាំឲ្យមានការប្រព្រឹត្តិមិនបានល្អ ហើយអាចនិងធ្វើឲ្យគេកាន់តែប្រឈមនិងការថប់បារម្មណ៏កាន់តែខ្លាំងថែមទៀតក្នុងពេលអនាគត​។ដ
អ្នកដែលមានបញ្ហាខ្លាចសង្គម ​ដឹងថាការខ្លាចរបស់គេ គឺមិនសមហេតុផល​ និងមានសភាពខ្លាំងក្លា ខុសពីធម្មតាថែមទៀតផង។​ គេតែងព្យាយាមគេចចេញពីការភ័យខ្លាច ទាំងនោះក្នុងជីវិតរបស់គេ​។​ បើសិនជាគេត្រូវប្រឈមមុខនិងស្ថានភាពភ័យខ្លាចទាំងនោះ គេនិងកាន់តែប្រឈមមុខនិងការថប់បារម្មណ៏កាន់តែខ្លាំងឡើង​។​
ការសិក្សាជាច្រើនបានបង្ហាញថា ការខ្លាចសង្គម​គឺភាគច្រើនកើតមានក្នុងដំណាក់កាល វ័យជំទង​។​ អាចថា ក្នុងដំណាក់កាលដំបូងនៃវ័យ​ ឬដំណាក់កាលចុងក្រោយនៃវ័យជំទងរបស់ គេ។​ អ្នកជំនាញសុខភាពផ្លូវចិត្តបានបង្ហាញថា មនុស្សភាគច្រើនទទួលរងការខ្លាចសង្គមក្នុង​ស្ថានភាពស្ងៀមស្ងាតជាច្រើនឆ្នាំ ​និងស្វែងរកការជួយពីអ្នកជំនាញលុះត្រាតែការខ្លាចរបស់គេ​ស្ថិតក្នុងភាពធ្ងន់ធ្ងរនិងគំរាមកំហែងដល់អាយុជីវិតរបស់គេ​។​
      
ប្រភេទផ្សេងៗនៃការខ្លាចសង្គម​
សម្រាប់មនុស្សមួយចំនួន គ្រប់ស្ថានភាពប្រឈមមុខក្នុងសង្គម គឺអាចធ្វើឲ្យគេប្រឈមមុខនិងការខ្លាចរអា និងការថប់បារម្មណ៏​។​ អ្នកទាំងនោះគឺប្រឈមមុខនិងបញ្ហាដែលឲ្យឈ្មោះថាការខ្លាចសង្គម​ទូទៅ​ (Generalized Social Phobia)​ ។ អ្នកទាំងឡាយណាដែលប្រឈមមុខនិងបញ្ហា​មួយឬពីរ​នៅក្នុងសង្គម គឺប្រមុខនិងការខ្លាចសង្គម ដែលគេឲ្យឈ្មោះថា​ការខ្លាចសង្គមមិនទូទៅ​ (Non-generalized Form of Phobia) ។​
អ្នកសិក្សាស្រាវជ្រាវមួយចំនួនបានឲ្យយោបល់ថា សំរាប់ក្រុមមនុស្សមួយចំនួន ដែលមានការខ្លាចសង្គម គឺវាអាចកើតឡើងតែក្នុងពេលជាក់លាក់ណាមួយ នៅពេលដែលគេជួបនិង​ហេតុការណ៏ ដែលបណ្តាលឲ្យគេនឹកឃើញពីការភ័យខ្លាចណាមួយនោះ​។​​ មានកក្តាពីរយ៉ាងដែលបានលើកឡើងទាក់ទង និងការខ្លាចរបស់ក្រុមមនុស្សទាំងនោះ គឺការអនុវត្តន៏កិច្ចការរបស់ក្រុមមនុស្សទាំងនោះ​ និងការធ្វើអន្តរទំនាក់ទំនងរបស់ពួកគេ នៅក្នុងសង្គម ដែលរមែងធ្វើឲ្យគេមានការភ័យខ្លាច ​និងជួបនិងការភ័យខ្លាច។​
      ការអនុវត្តន៏ អ្នកទាំងនោះរួមមាន​ មនុស្សទាំងឡាយណាដែលមានការថប់បារម្មណ៏ ខ្លាំងនៅពេលតម្រូវឲ្យគេធ្វើអ្វីមួយ នៅចំពោះមុខមនុស្សដ៏ទៃ​ ឬ ដែលមានវត្តន៏មានមនុស្សសំខានណាម្នាក់ ។​
    ការធ្វើអន្តរទំនាក់ទំនង​ រួមមាន អ្នកដែលខ្លាចក្នុងស្ថានភាព ដែលគេតម្រូវឲ្យ​មានអន្តរទំនាក់ទំនង​ ឬភ្ជាប់ទំនាក់ទំនងជាមួយនិងមនុស្សប្លែកណាម្នាក់​ ។​​
អ្នកជំនាញសុខភាពផ្លូវចិត្តក៏បានកត់សម្គាល់ផងដែរថាមនុស្សមួយចំនួនមានសញ្ញាណ​នៃការខ្លាចសង្គម ដោយសាមូលហេតុនៃការប្រើប្រាស់ឧសថមួយចំនួន​​​ ឬដោយសារបញ្ហារាងកាយរបស់គេតែម្តង។ ​អ្នកដែលមានជំងឺ​ប៉ាគីនសុន (Parkinson Disease) ជំងឺដុះក្បាលពោះ​​ ការខូចទ្រងទ្រាយនៃរាង្កកាយផ្នែកណាមួយ ឬបញ្ហារាងកាយណាមួយនោះ ​អាចនិងប្រឈមមុខនិងការថប់បារម្មណ៏ ដោយសារថាបញ្ហារាង្កកាយរបស់គេអាចជាចំណុចចាប់អារម្មណ៏​ ឬទទួលការម៉ាកងាយពីអ្នក​ដ៏ទៃ​។​ ដូចគ្នានេះដែរ យោងតាមសៀវភៅណែនាំអំពី រោគវិនិច្ឆ័យនិងស្ថិតិ​បញ្ហាផ្លូវចិត្ត (DSM)​​ បានបង្ហាញថាការវិនិច្ឆ័យអំពីការខ្លាចសង្គមថា ការខ្លាចទាំងនេះអាចមានទំនាក់ទំនងជាមួយការប្រើប្រាសឧសថ​និងបញ្ហារាងកាយផងដែរ​។​
      
ការខ្លាចជាក់លាក់ចំពោះអ្វីមួយ
មនុស្សមួយចំនួន ជួបនិងការភ័យខ្លាច ចំពោះបញ្ហាជាក់លាក់ណាមួយ ដោយខុសប្រក្រតីចំពោះវត្ថុអ្វីមួយឬក្នុងស្ថានភាពណាមួយ​។​​ ការខ្លាចឆ្កែ ខ្លាចទីបិទជិត ខ្លាចទីខ្ពស់ ខ្លាចជណ្តើយន្ត ខ្លាចផ្លូវរូងក្រោមដី ខ្លាចការបើកបរលើមហាវិថីធំៗ ខ្លាចទឹក ខ្លាចការធ្វើដំណើរតាមអាកាស ឬខ្លាចរបួសដែលហូរឈាម គឺជាការខ្លាចជាក់លាក់លើវត្ថុ និងស្ថានភាពទាំងនោះ។​​ ការខ្លាចមិនត្រឹមតែជាការភ័យខ្លាចអ្វីមួយខ្លាំងក្លានោះទេ វាក៏ជាការខ្លាចមិនសំហេតុផលផងដែរ។​​ អ្នកអាចជាមនុស្សដែលហ៊ានលេងស្គីពីភ្នំដែលខ្ពស់បំផុតលើលោក​ តែអ្នកក៏អាចជាមនុស្សដែលតក់ស្លុត ពេលមើលពីលើអាគារការរិយាល័យកំពស់​ ១០ ជាន់ផងដែរ។ មនុស្សពេញវ័យដែលមានការខ្លាច រមែងដឹងថា ការខ្លាចរបស់គេ គឺមិនសមហេតុផល ​ប៉ុន្តែគេនៅតែប្រឈមមុខនិងការខ្លាចជាដ៏ដែល​​ ហើយតែងតែគិតអំពីការប្រឈមមុខ និងស្ថានភាពភ័យខ្លាច​ ឬស្ថានភាពតក់ស្លុតទាំងនោះជានិច្ច​ ។​
ការខ្លាចវត្ថុជាក់លាក់ អាចកើតមានឡើងចំពោះមនុស្ស​ ០១​ ក្នុងចំណោម ១០​នាក់ ។​គ្មានអ្នកណាដឹងថា អ្វីទៅជាមូលហេតុជាក់លាក់នៃការភ័យខ្លាចនោះទេ ប៉ុន្តែវាអាចនិងកើតមានឡើងក្នុងរង្វងគ្រួសារ ហើយមនុស្សស្រីអាចនិងប្រឈមមុខនិងការភ័យខ្លាចនេះ ច្រើនជាងមនុស្សប្រុស​។​ ការភ័យខ្លាចនេះងាយកើតឡើងចំពោះមនុស្សវ័យជំទង​ ​ឬមនុស្សពេញ    វ័យ។​ វាអាចកើតឡើងភ្លាមៗហើយ​មានរយះពេលយ៉ូជាងការកើតឡើងចំពោះកុមារ។​ មានចំនួនប្រហែលជា​ ២០ភាគរយនៃមនុស្សពេញវ័យដែលមានការខ្លាច ហើយវាអាចនិងបាត់ទៅវិញដោយឯកឯង។​​ នៅពេលដែលកុមាតូចៗប្រឈមមុខនិងការខ្លាចអ្វីមួយ ជាធម្មតាវានិងបាត់ទៅវិញដោយឯកឯងទៅតាមពេលវេលាផងដែរ។​ ឧទាហរណ៏ កុមាដែលខ្លាចសត្វចិញ្ចឹម  ការខ្លាចទាំងនោះ អាចបាត់ទៅវិញដោយឯកឯង តាមពេលវេលារបស់វា ទោះបីជាពេលខ្លះវាអាចពន្យារហូតដល់គេពេញវ័យក៏ដោយ​។​​ គ្មានអ្នកណាអាចដឹងបានច្បាសលាស់ អំពីមូលហេតុ​ថាហេតុអ្វីការខ្លាចអាចបាត់ទៅវិញ ដោយឯកឯងចំពោះមនុស្សមួយចំនួន នៅពេលដែលមនុស្សមួយចំនួនទៀត នៅតែទទួលរងនូវការភ័យខ្លាចនោះទេ​។​​​​

សញ្ញាណមួយចំនួនដែលកើតមានចំពោះអ្នកខ្លាចវត្ថុជាក់លាក់ណាមួយ
ចំណុចសំគាល់នៃការភ័យខ្លាចនោះគឺ ការកើតមានជាប់ជានិច្ច​និងមិនសមហេតុផល ​។ វាអាចធ្វើការព្យាបាលបានតាមរយះការបន្សាំ និងការចូលរួមចំពោះការងារអ្វីមួយដូចជា​ ការចូលរូមការហោះហើរ ការបន្សាំទៅនិងទីខ្ពស់​ ការបន្សាំទៅនិងសត្វចិញ្ចឹម ទទួលយកការព្យាបាលដោយចាកថ្នាំ ឬការឲ្យមើលឈាមចំពោះអ្នកទាំងឡាយណាដែលខ្លាចឈាម​។​
ការប្រឈមមុខនិងទីសាធារណះ អាចជាការពញ្ញាក់ឲ្យមានការឆ្លើយតបនិងការភ័យខ្លាចកាន់តែខ្លាំង ដែលអាចបង្កើតឲ្យមានការតក់ស្លុតកាន់តែខ្លាំងបន្ថែមទៀត (សម្រាប់កុមាតូច ការឆ្លើយតបនិងការតក់ស្លុតនេះគឺអាច យំ ការមួរម៉ៅខ្លាំង គាំង​ ឬតោងស្អិតនិងអ្វីមួយ)​​។​
សម្រាប់មនុស្សពេញវ័យ អាចកត់សំគាល់បានដូចជា ការភ័យខ្លាចនោះគឺកើតមានឡើងហួសប្រមាន និងគ្មានហេតុផល់ជាក់លាក់​ និងព្យាយាមគេចចេញពីស្ថានភាពនៃការភ័យខ្លាចទាំងនោះ​។​ ការគេចចេញ​ ការចូលរួមដោយរសាប់រសល់​ ឬ​ អារម្មណ៏ធុញថបនៅក្នុងស្ថានភាពភ័យខ្លាចណាមួយ អាចនិងបង្អាក់រាលដំណើរការ កិច្ចការប្រចាំថ្ងៃ​ ឬមុខរបរបស់គេ​ ឬការសិក្សារបស់គេ ឬ​សកម្មភាពចូលរួមក្នុងសង្គមរបស់គេ ឬរាល់ទំនាក់ទំនងរបស់គេជាមួយអ្នកដ៏ទៃ ឬក៏អាចជាការសំគាលពីស្ថានភាពតានតឹងដែលបណ្តាលមកពីការខ្លាច់របស់គេ ។​
ចំពោះយុវវ័យដែលមានអាយុ ១៨ឆ្នាំចុះក្រោម រយះពេលនៃការភ័យខ្លាចរបស់គេអាចមានរយះពេលប្រហែល​ ៦ខែយ៉ាងតិចក្នុងករណីដែលគេជួបប្រទះការភ័យខ្លាចនោះ ។​
ការព្យាយាមគេចចេញពី​ការថប់បារម្មណ៏ ការតក់ស្លុត ការខ្លាច ដែលទាក់ទងនៅនិងស្ថានភាពជាក់លាក់ ឬវត្ថុជាក់លាក់ណាមួយនោះ មិនមែនជាការល្អនោះទេ ព្រោះវាអាចបណ្តាលឲ្យកើតមានបញ្ហាផ្លូវចិត្តណាមួយផ្សេងទៀតក្នុងពេលជាមួយគ្នានោះ។​
          
      ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
      ទំនាក់ទំនងៈ
      ទូរ​សព្ទៈ 088  9040004
វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00072
សប្តាហ៏នេះ: 00230
សរុប: 29494

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.