ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

នៅ​អាមេរិក​យ៉ាងហោចណាស់ មាន​ជនជាតិ​អាមេរិកាំង ជាង​បី​លាន​នាក់​ធ្លាប់​ជួបប្រទះ​ភាព​តក់ស្លុត​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ តែ​ក៏​គ្មាន​ជនណាម្នាក់​ជា​ជនរងគ្រោះ​ជាក់លាក់​ដែរ។ នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ប្រមាណ៣០ភាគរយ មាន​សញ្ញាណ​ថប់​បារ​ម្ម​ណ៏ ក្នុងចំណោម​នោះ​មាន​មួយចំនួន​ជា​អ្នកមាន​ការតក់ស្លុត។ យោងតាម​ការសិក្សា​រប​ស់​ពេទ្យ​ចិត្ត​វិកល បាន​ឲ្យ​ដឹងថា ភាព​ភ័យ​តក់ស្លុត​អាច​ចាប់ផ្តើម​ក្នុងអំឡុង​កុមារភាព ឬ​មុន​អាយុ២៥ឆ្នាំ។
ខ​ណះ​ពេលដែល មិនមាន​ហេតុផល​ច្បាស់លាស់ ដែល​បណ្តាល​ឲ្យ​កើតមាន​ភាព​តក់ស្លុត មាន​សំណើរ​យ៉ាង​មុតមាំ​មួយ​ថា ដំណើរ​នៃ​ភាព​តក់ស្លុត​នេះ គឺ​វា​ជា​មរតក​ដែល​កើតមាន​ក្នុង​ក្រុមគ្រួសារ។ មាន​ពេល​មួយ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ជឿជាក់ថា ភាព​តក់ស្លុត​កើតមានឡើង​ដោយសារ​បញ្ហា​ចិត្តសាស្ត្រ។ បច្ចុប្បន្ននេះ ក្រុម​អ្នកជំនាញ​ជឿជាក់ថា​កត្តា​ដំណរ​ពូជ ឬ​បម្រែបម្រួល​សារធាតុ​គីមី​នៅក្នុង​ខ្លួន​មនុស្ស រួម​ជាមួយនឹង​ស្ថានភាព​តានតឹង ដើរតួនាទី​យ៉ាងសំខាន់​ធ្វើ​ឲ្យ​មានការ​តក់ស្លុត​នេះ​កើតឡើង។
យោងតាម​ការសិក្សា របស់​សមាគម​ចិត្តសាស្ត្រ​អាមេរិកាំង​បង្ហាញថា រាល់​ភាព​តក់ស្លុតនីមួយៗ កើតឡើង​ក្នុង​រយះពេល​ប្រហែល១០នាទី។ ពេលខ្លះ​ការតក់ស្លុត​ច្រើន​កើតមានឡើង បន្តបន្ទាប់​គ្នា​រហូតដល់១ម៉ោង​ក៏មាន បន្ទាប់ពី​វា​កើតឡើង​លើកតំបូង ដោយ​រួមបញ្ចូល​ទាំង​ការភ័យខ្លាច​ថា​នឹង​កើតមាន​ការតក់ស្លុត​ផ្សេងទៀត​ជា​បន្តបន្ទាប់​ផងដែរ។ការកើតមាន​ការតក់​ស្លុត​ជា​បន្តបន្ទាប់​អាច​កើតមានឡើង​ជាច្រើន​ថ្ងៃ ឬ​ច្រើន​ស​ប្តា​ហ៏​ទៀតផង។
ភាពភ័យខ្លាច​នេះ ត្រូវបាន​គេ​ហៅថា ការ​ថប់​បារ​ម្ម​ណ៏​ដែល​អាច​ដឹង​មុន​ឬ​ប្រមើល​ដឹង​មុន​បាន។ មនុស្ស​ភ័យ​ខា្ល​ច​ថា និង​កើតមាន​ការតក់ស្លុតរ​លើ​អារ​ម្ម​ណ៏​របស់គេ ខ​ណះ​ដែល​ពួកគេ​កំពុង​ជួប​ហេតុ​ការតក់ស្លុត​មួយ​ហើយ ឬ​ស្ថិតក្នុង​ស្ថាន​ការ​ណ៏​តក់ស្លុត​ដូច​កាលពី​ពេលដែល​ពួកគេ​រង​នូវ​បញ្ហា​កាលពី​លើក​មុន។ ការ​ថប់​បារ​ម្ម​ណ៏​ដែល​ស្មាន​ទុក​មុននេះ អាចមាន​ភាពខ្លាំង​ក្លា​ជ្រុល ដែល​អាចធ្វើ​ឲ្យ​មនុស្ស ព្យាយាម​គេចវេស​ចេញពី​សង្គម និង​ពិភព​ខាងក្រៅ​ទាំងមូល ដោយសារតែ​អាម្ម​ណ៏​ភ័យខ្លាច​ការតក់ស្លុត​នេះ​កើតមានឡើង​ទៀត។
ឧ​ទា​ហរ​ណ៏​ថា ប្រសិនបើ​អ្នកនោះ​កើតមាន​ការតក់ស្លុត​លើ​អារ​ម្ម​ណ៏​ដោយ​ប្រការ​ណាមួយ ខ​ណះ​ពេល​គេ​កំពុង​បើកបរ អ្នកនេះ​អាច​នឹងមាន​អារ​ម្ម​ណ៏​ភ័យខ្លាច​ថា​ហេតុ​ការ​ណ៏​នេះ​អាច​នឹង​កើតឡើង​ម្តងទៀត​នៅពេល​ក្រោយ​ពេលដែល​គេ​បើកបរ​ម្តងទៀត។ មនុស្ស​នេះ អាច​នឹង​កម្រិត​ខ្លួនឯង​ក្នុង​ការបើកបរ​លើផ្លូវ។ ប្រសិនបើ ភាព​តក់ស្លុត​កើតមាន​ក្នុង​ខ​ណះ​គេង​លក់​ពេលយប់​ងងឹត អ្នកនោះ អាច​នឹង​គេង​បើកភ្លើង ដើម្បី​ការពារ​ភាព​តក់ស្លុត ដែល​អាច​កើតមាន​ឡើងខ​ណះ​ពេល​កេង។
ប្រសិនបើ​ភាព​តក់ស្លុត​លើ​អារ​ម្ម​ណ៏ កើតមានឡើង​ពេល​កំពុង​ដើរ​ក្នុង​សួនច្បារ ឬ​ក្នុង​ហាង​ទំនិញ ភាពភ័យខ្លាច​ថា​ការតក់ស្លុត​នោះ​នឹង​អាច​កើតមាន​ក្នុង​ទី​សា​ធា​រណះ​ម្តងទៀត។ បញ្ហា​នេះ អាច​នឹងធ្វើ​ឲ្យ​គេ គេចវេស​ពី​សកម្មភាព​ខាងក្រៅ ហើយ​វា​អាច​នឹង​បណ្តាល​ឲ្យ​ធ្លាក់​ក្នុង​លក្ខ​ខ័​ណ្ណ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះថា ការខ្លាច​ទី​សា​ធា​រណះ (ជា​ភាព​គ្មាន​លទ្ធភាព​ទៅ​ទី​ឆ្ងាយ ដោយសារតែ​ភាពភ័យខ្លាច និង​ការ​ថប់​បារ​ម្ម​ណ៏)។
មានការ​ស្រាវជ្រាវ​ចំពោះ​ភាព​តក់ស្លុត​បានធ្វើ​ឡើង ប៉ុន្តែ​មូលហេតុ​នៃ​បញ្ហា​នេះ​មិនទាន់ មាន​ភាពច្បាស់លាស់​នៅឡើយ​នោះទេ។ ការស្រាវជ្រាវ បាន​បញ្ជាក់ថា​ភាព​តក់ស្លុត​នេះ​កើតមាន​ចំពោះ​ស្ត្រី​ច្រើនជាង​បុរស។
បើ​យោងតាម​វិទ្យាស្ថាន​ជាតិ សុខភាព​ផ្លូវចិត្ត​របស់​អាមេរិកកាំង ភាព​តក់ស្លុត​ក៏​អាច​កើតមាន​លាយឡំ​ជាមួយ វិបត្តិ​ផ្លូវចិត្តផ្សេងៗទៀតផង​ដែរ។ ការធ្លាក់​ទឹកចិត្ត ការប្រើប្រាស់​សារធាតុ​ញៀន​កើតមានឡើង​ជាទូទៅ និង​បន្តបន្ទាប់​គ្នា​លាយឡំ​ជាមួយនឹង​ភាព​តក់ស្លុត។ មនុស្ស​ដែលមាន​ភាព​តក់ស្លុត​ជាង ៣០ភាគរយ ជា​អ្នកប្រើប្រាស​សុរា និង ១៧ភាគរយ ជា​អ្នកប្រើប្រាស់​ថ្នាំញៀន ដូចជា កូកាអ៊ីន និង​ក​ញ្ជា។ ការប្រើប្រាស់​ថ្នាំ​នេះ ក៏​អាចជា​ការកំណត់ ការប៉ុនប៉ង​បញ្ឈប់​ភាព​តក់ស្លុត ដោយ​បរាជ័យ​ពី​ក្រុមមនុស្ស​ដែលមាន​ភាព​តក់ស្លុត​ទាំងនោះ។
មានការ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​កម្រិត​ខ្ពស់​បន្ថែមទៀត​ដើម្បី​រក​ឲ្យ​ឃើញ​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​អ្នកមាន​ភាព​តក់ស្លុត។ ការព្យាបាល​រួមមាន​ការធ្វើ​ស​មា្ម​ធិ ការពិគ្រោះ​យោបល់​ចិត្តសាស្ត្រ ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា Cognitive Behavior Therapy (CBT)។
ការព្យាបាល​ដែល​សមស្រប​ដោយ​អ្នកមាន​វិជ្ជា​ជី​វះ និង​ដែលមាន​បទពិសោធ​ន៏​ផ្នែក​ចិត្តសាស្ត្រ អាច​កាត់បន្ថយ​ឬ​ទប់ស្កាត់​ការវាយប្រហារ​ដោយ​អារ​ម្ម​ណ៏ បាន​ដល់ ៨០ ទៅ ៩០ ភាគរយ​សម្រាប់​អ្នក​ដែលមាន​ភាព​តក់ស្លុត។ មនុស្ស​ជាច្រើន​បានបង្ហាញ​ការវិវត្ត​ល្អប្រសើរ​បន្ទាប់​ការព្យាបាល​បាន ២ ឬ ៣ស​ប្តា​ហ៏។ បញ្ហា​នេះ​អាច​លាប់​មកវិញ ប៉ុន្តែ​វា​អាច​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

សញ្ញាណ​នៃ​ការតក់ស្លុត
មាន​ញ្ញាណ​ផ្នែក​រាងកាយ និង ការ​រំជួលចិត្ត​មួយចំនួនធំ​ដែល​គេ​អាច​ដឹងបាន​ថា បុគ្គល​ម្នាក់​ទទួលរង​ការវាយប្រហា​ពី​ការតក់ស្លុត។ មិនមែន​មនុស្ស​គ្រប់គ្នា​សុ​ត​តែមាន​សញ្ញាណ​ទាំងអស់ដូចៗគ្នា​នោះទេ។ ហើយ​បុគ្គល​ដែលមាន​ការតក់ស្លុតម្នាក់ៗអាច និង​មាន​អារ​ម្ម​ណ៏ខុសៗគ្នា​នៅពេល​គេ​ទទួលរង​ការ​រន្ធត់ និង​តក់ស្លុត​ទាំងនោះ។
បើសិនជា​យើង​មិនដឹង ឬ​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ​ទេ ការតក់ស្លុត​អាច​និង​ឈានទៅរក​សភាព​គ្រោះថ្នាក់​ដ​ល់​ខ្លួន​បាន ពីព្រោះ​វា​អាច​និង​បំផ្លាញ ឬ​រំខាន​រាល់​ទំនាក់ទំនង​ការងារ ការសិក្សា និង​ការវិវត្ត​ន៏​ទូទៅ​របស់​បុគ្គល។ វា​មិនមែនជា​រឿង​ចម្លែក​ទេ​សំរាប់​អ្នក​ដែល​ទទួលរង​ការតក់ស្លុត​ដែល​តែងតែមាន​អារ​ម្ម​ណ៏​តប់ប្រមល់ ធុញទ្រាន់ សូម្បីតែ​នៅក្នុង​ពេលដែល​កំពុងទ​ទួល​រង​ការតក់ស្លុត។ បុគ្គល​ដែល​ទ​ទូល​រង​ការតក់ស្លុត តែងតែ​ព្យាយាម​គេច​ចេញពី​ស្ថានភាព ឬ​ទីកន្លែង​ដែល​អាច និង​ធ្វើ​ឲ្យ​គេ​ទទួលរង​ការ​រន្ធត់ ឬ​ស្ថានភាព​ដែល​មិនមាន​អ្នកណាម្នាក់​អាចជួយ​គេ​បាន​បើរ​ជួប​និង​បញ្ហារ ។ ទាំងនេះ​អាច​កើតឡើង​ទាំង​មនុស្ស​ជំទង់​ក៏ដូចជា​កុមា​ដែល​តែង​ទទួលរង​ការ​រន្ធត់ចិត្ត ។
ឧ​ទា​ហរ​ណ៏ កុមា​អាច​និង​ប្រ​ងើយ​កន្តើយ និង​ការ​ទៅ​សាលា ដោយសារ​សាលា​អាច​ជាទី​ដែល​ធ្វើ​ឲ្យ​គេ​ជួប​ការ​រន្ធ​ត ប៉ុន្តែ​មិនមែន​ក្មេង​ដែល​គេច​សាលា សុ​ត​តែមាន​បញ្ហា​ការតក់ស្លុត​នោះទេ វា​ត្រូវការ​ការវាយតម្លៃ​មួយ​ច្បាស់លាស់​ពី​អ្នកជំនាញ​ចិត្តសាស្ត្រ។ បើសិនជា​មានការ​វាយតម្លៃ​ត្រឹមត្រូវ បូករួម​ការប្រើប្រាស់​ថ្នាំ​ជុំនួយ និង​រួមទាំង​ការពិគ្រោះ​យោបល់​ផ្លូវចិត្ត​ផង​នោះ​វា​និង​ជួយ​ឲ្យ​កុមារ​មានការ​ធូ​ស្រាល់​ជាសន្សឹម។
      
      
      ហឿ សេ​ធុល
      បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
      ពី​សកល​វិទ្យាល័យ De La Salle, Philippines
            ទំនាក់ទំនងៈ
            ទូរ​សព្ទៈ 088  9040004

វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00052
សប្តាហ៏នេះ: 00210
សរុប: 29474

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.