ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

ការ​ថប់​បារ​ម្ម​ណ៏ (Anxiety) ការ​ព្រួយចិត្ត (Worry) និង​ការតាន់តឹង​អារ​ម្ម​ណ៏ (Stress) ក្លាយជា​បញ្ហា​ប្រចាំថ្ងៃ​របស់​មនុស្ស​ទូទៅ ក្នុងពេល​ប​ច្ចុ​ប្បន្ត​នេះ ។ ជាធម្មតា អ្នកមាន​ការ​ថប់​បារ​ម្ម​ណ៏ ឬ​ការតានតឹង​អារ​ម្ម​ណ៏ មិនមែន​សុទ្ធតែ​ចាំបាច់​ត្រូវតែ​រក​ជុំនួយ​ពី អ្នកឯកទេស​ចិត្តសាស្ត្រ​នោះទេ​ហើយក៏​មិន​មានន័យថា អ្នកនោះ​មាន​ជំងឺ​ដែរ។ តាម​ការពិត ការ​ថប់​បារ​ម្ម​ណ៏ គឺជា​សញ្ញាណ​ដាស់តឿន​អ្នក​ឲ្យ​ដឹងថា អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់ ឬ​ស្ថាន​ភាពលំបាក​ខាង​ផ្លូវចិត្ត។ បើ​មិនមាន​ការ​ថប់​បារ​ម្ម​ណ៏​ទេនោះ អ្នក​ក៏​ពុំមាន​សមត្ថភាព​ប្រ​មើ​មើ​លពី ស្ថានភាព​លំបាក និង​ត្រៀមខ្លួន​សំរាប់​ប្រឈមមុខ​និង​បញ្ហា​នោះដែរ។
ការ​ថប់​បារ​ម្ម​ណ៏ និង​ក្លាយជា​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ នៅពេលដែល​វា​មាន​សភាព​រាំ​រ៉ៃ​និង​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង ហើយ​រំខាន​សមត្ថភាព​បំពេញការងារ​របស់​យើង។ អ្នក​ដែលមាន​ការ​ថប់​បារ​ម្ម​ណ៏​រាំ​រ៉ៃ​មាន​សញ្ញាណ​ដូចខាងក្រោមៈ
• តឹង​ណែន​សាច់ដុំ
• មាន​សភាព​អស់កម្លាំង​ល្ហិតល្ហៃ
• ខ្សោយ​ការចងចាំ ឬ​ភ្លេចភ្លាំង​ច្រើន
• បែកញើស​បាតដៃ
• អារ​ម្ម​ណ៏​ភ័យខ្លាច​ឬ​ច្របូកច្របល់
• ពុំមាន​អារ​ម្ម​ណ៏​ស្ងប់
• មានទុក្ខ​ព្រួយ​ជានិច្ច
• ដកដង្ហើមខ្លីៗ ដាច់ៗ
• ញ័រ​បេះដូង ឬ​ជីពចរ​ដើរ​ញាប់
• ធ្វើទុក្ខ​ក្រពះ
• ខ្សោយ​ការ​ផ្ចង់​អារ​ម្ម​ណ៏

សញ្ញាណ​ទាំងនេះ គឺ​បង្ហាញ​ពី​ស្ថានភាព​វិ​វត្ត​ន៏​ទៅរក​សភាព​ធ្ងន់ធ្ងរ ហើយ​វា​ល្មម​គ្រប់គ្រាន់​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​អារ​ម្ម​ណ៏​មិន​សុខ​ស្រួល មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន និង​មាន​អារ​ម្ម​ណ៏​ថា​ខ្លួនឯង​តែលតោល​ឯក​ការ។
ការ​ថប់​បារ​ម្ម​ណ៏​មាន​ចែកជា​ច្រើន​ប្រភេទ​វា​អាស្រ័យទៅលើ​សញ្ញាណនីមួយៗនិង​ស្ថានភាព​របស់​វា​ដែល​បុគ្គល​នីមួយ​ជួបប្រទះ។ ការ​ថប់​បារ​ម្ម​ណ៏​ដែល​និង​លើក​មក​និយាយ​មាន​ដូចខាងក្រោមៈ
• ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ
• ការតក់ស្លុត
• ការ​ថប់​បារ​ម្ម​ណ៏​ឬ​ការខ្លាច​សង្គម ។ល។
      
      
      
      
ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ
ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ (Generalized Anxiety) សញ្ញាណ​ទូទៅ​របស់​វា គឺ​បុគ្គល​នោះ​មានការ​ព្រួយ​បារ​ម្ម​ណ៏​ហួសហេតុ​មិន​ចំពោះ​រឿង​អ្វីមួយ​ច្បាស់លាស់។ ជាធម្មតា​មនុស្ស​ទូទៅ​តែង​មានការ​ព្រួយ​បារ​ម្ម​ណ៏​ក្នុង​កំរិត​ណាមួយ ឬ​ក្នុង​ចំណុច​ណាមួយ​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់គេ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ​គឺ​គេ​មានការ​ព្រួយ​បារ​ម្ម​ណ៏​ហួសប្រមាណ វា​លើសពី​ស្ថានភាព​ដែល​កើតមាន ហើយ​មាន​ផលប៉ះពាល​ពី​ការ​ព្រួយ​បារ​ម្ម​ណ៏​ខ្លាំង ទៅលើ​ខ្លួនគេ ហើយ​ការ​ព្រួយ​បារ​ម្ម​ណ៏​នោះ ចេះតែ​បន្ត​កើតមាន​ឥតឈប់ឈរ​រយះពេល​យ៉ូ។
គោល​សំខាន់​នៃ​ការ​ព្រួយ​បារ​ម្ម​ណ៏​របស់គេ​រួមមានៈ ការបា​រម្ម​ណ៏​ពី​សុខភាព​ហួសហេតុ ការបា​រម្ម​ណ៏​ពី​បញ្ហា​សេដ្ឋកិច្ច​គ្រួសា​ហួសហេតុ ការបា​រម្ម​ណ៏​ពី​ការទទួលខុសត្រូវ​ការ​ងារ​ហួសហេតុ ការ​ព្រួយ​បារ​ម្ម​ណ៏​ពី​សុ​វត្ថ​ភាព​សមាជិកគ្រួសារ​ហួសហេតុ សូម្បីតែ​ពេលខ្លះ​សមាជិកគ្រួសារ​ណា​ម្នាក់ ត្រឡប់មកផ្ទះ យឺត​យាវ​តិចតួច ក៏​អាចធ្វើ​ឲ្យ​គេ មានការ​ព្រួយ​បារ​ម្ម​ណ៏ ហួសវិស័យ។  ការ​ព្រួយ​បារ​ម្ម​ណ៏​ទាំងនោះ ហួស​ពី​សមត្ថភាព ដែល​បុគ្គល​នោះ​អាច​គ្រប់គ្រង​ខ្លួនឯងបាន ហើយ​អាច​រំខាន​ដល់​កិច្ចការ​របស់គេ​ទៀតផង។ ឧ​ទា​ហរ​ណ៏ សិស្សសាលា​មានការ​បារ​ម្ម​ណ៏​ហួសហេតុ ខ្លាច​មិនអាច​បញ្ចា​ប់​កិច្ចការ ដែល​គ្រូ​ដាក់​ឲ្យ​ទាន់ពេល រហូត​ធ្វើ​ឲ្យ​គេ​អ​សម្ថ​ភាព​បំពេញ​កិច្ចការ​នោះ ឬ​ឪពុកម្តាយ ខ្លះ​មានការ​ព្រួយ​បារ​ម្ម​ណ៏​ហួសហេតុ​ខ្លាច​កូន​មាន​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ទៅ​សាលា​រហូត​មិន​ឲ្យ​កូន​ធ្វើដំណើរ​ឬ​ឈប់​មិន​ឲ្យ​ទៅ​សាលា។ល។
 អារ​ម្ម​ណ៏​ញញើតញញើម​ទាំងនោះ អាច​អមដោយ​បញ្ហា​រាងកាយ​មួយចំនួន​ផងដែរ​ដូចជា ឈឺចាប់​និង​តានតឹង​តាម​សាច់ដុំ ឈឺក្បាល បទ​ជើង​តូច​ញឹកញាប់ ពិបាក​លេប​ចំណី (ដូចជា​មាន​ដុំ​អ្វី​ដុះ​នៅ​បំពង​ករ) ឬ​ញាក់​សាច់ដុំ​ជាដើម ។
សម្រាប់​មនុស្ស​មួយចំនួន ការ​ថប​បារ​ម្ម​ណ៏ និង​ការ​ព្រួយ​បារ​ម្ម​ណ៏​រាំ​រ៉ៃ អាច​កើតមាន​គ្រប់​កាលៈទេសៈ និង​គ្រប់​ហេតុ​ការ​ណ៏​ទាំងអស់។ អ្នកជំនាញ​សុខភាព​កំណត់​វា​ថា ជាការ​ថប់​បារ​ម្ម​ណ៏​ទូទៅ (Generalized Anxiety) ខ​ណះ​ដែល​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ការ​ថប់​បារ​ម្ម​ណ៏​នេះ​ពុំមាន​កំណត់​ឲ្យ​បានច្បាស់លាស់​នោះទេ។ ជារួម​អ្នកជំនាញ​យល់ថា មូលហេតុ​ដែល បណ្តាល​ឲ្យ​កើតមាន​ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ​រួមមាន កត្តា​ជីវសាស្ត្រ់និង​បទពិសោធ​ន៏​ពី​ព្រឹត្តិការ​ណ៏​រន្ធ​ត​ណាមួយ ដែល​ធ្លាប់​កើតមាន​ក្នុង​ជីវិត​របស់គេ។ វា​ជា​រឿង​ធម្មតា​សម្រាប់​អ្នកមាន​ការ​ថប់​បារ​ម្ម​ណ៏ គឺ​តែងតែ​រួមមាន​បញ្ហា​វិ​ជ្ជ​សាស្ត្រ​មួយចំនួន​រួមផ្សំ​ផងដែរ ដូចជា​ភាព​គ្រៀម​ក្រំ (ធ្លាក់​ទឹកចិត្ត) និង​ការ​ភ័យរន្ធត់​ជាដើម។ ទាំងនេះ​អាច​បណ្តាលមកពី ប្រតិកម្ម​គីមី​ដែល​អាច​កើតមាន​នៅក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ខួរក្បាល។
      
      
សញ្ញាណ​មួយចំនួន​នៃ​ការ​ថប​បារ​ម្ម​ណ៏​រាំ​រ៉ែៈ
ចំណុច​សំខាន់បំផុត​នោះ​គឺ​វា​មាន​ភាព​រាំ​រ៉ៃ និង ការ​ព្រួយ​បារ​ម្ម​ណ៏​ដែល​មិន​សម​ហេតុផល និង​មិនអាច​បញ្ឈប់​បាន ហើយ​ចេះតែ​បន្ត​កើតមានជាប់ៗគ្នា​ជា​និរន្ត។ ការ​ព្រួយ​បារ​ម្ម​ណ៏​ទាំងនោះ​អាច​កើតមាន​ស្ទើ​គ្រប់​រឿង​ដែលមាន​ដូចជា បញ្ហារ​សុខភាព បញ្ហា​លុយកាក់ និង​បញ្ហា​ការ​ការទទួលខុសត្រូវ​លើ​កិច្ចការងារ ។ ការ​ព្រួយ​បារ​ម្ម​ណ៏​ទាំងនោះ អាច​បណ្តាល​ឲ្យ​មាន​ផល់ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កិច្ចការ​ប្រចាំថ្ងៃ​ផងដែរ។
ការ​ព្រួយ​បារ​កម្ម​ណ៏​ទាំងនោះ អាច​រួមផ្សំ និង​បញ្ហា​សុខភាព​រាងកាយ មួយចំនួន​ផងដែរ រួមមាន​ដូចជា ញ័រ​រាងកាយ ឈឺចាប់​លើ​រាងកាយ តឹង​ណែន​សាច់ដុំ ឈឺក្បាល បែកញើស​ឬ​ក្តៅខ្លួន ។ អ្នកនោះ​អាចមាន​អារ​ម្ម​ណ៏​ដូចជា វិលមុខ ចង់រកផុតៗដង្ហើម ឆ្អើមៗចង​ក្អួត និង​ចេះតែ​ចង់ទៅ​បន្ទប់ទឹក។ មនុស្ស​មួយចំនួន​អាចមាន​អារ​ម្ម​ណ៏​ដូច​ជាមាន​ដុំ​សាច់​ដុះ​នៅក្នុង​បំពង់ក​របស់គេ និង​ងាយ​រញីរញ័រ ។
ការ​ថប់​បារ​ម្ម​ណ៏​រាំ​រ៉ៃ ជាទូទៅ​ងាយ​នឹង​កើតមាន​ចំពោះ​ក្មេងតូច(កុមា​ភាព)និង​មនុស្ស វ័យ​ជំទង់ ប៉ុន្តែ​ក៏​អាច​កើតមាន​ផងដែរ​ចំពោះ​មនុស្សពេញវ័យ។ ការ​ថប់​បារ​ម្ម​ណ៏​រាំ​រ៉ៃ បើ​កើតមាន​ហើយ​អាចធ្វើ​ទុក​ញឹកញាប់ និង​មាន​រយះពេល​យ៉ាងតិច​ប្រាំ​មួយខែ។ អ្នកមាន​បញ្ហា​នេះ​និង​មាន​អារ​ម្ម​ណ៏​ថា ពិបាក​គ្រប់គ្រង​ការ​ព្រួយចិត្ត​របស់ខ្លួន​ណាស់។
ជាងនេះទៅទៀត​ក្នុងដំណាក់កាល​នេះ​អ្នកមាន​បញ្ហា អាច​និង​មាន​បញ្ហា​រាងកាយ​មួយចំនួន​ផងដែរ ដែល​ទាក់ទង​និង​ការ​ថប​បារ​ម្ម​ណ៏​នេះ ។ យ៉ាងហោចណាស់​មាន​សញ្ញា​ណ​បី​ក្នុងចំណោម​សញ្ញាណ​ខាងក្រោម​នេះ​អាច​លេចឡើង​លើសពី​ប្រាំ​មួយខែ ដូចជាៈ
• ឆាប់​រំភើប​ញី​ញរ មិនអាច​សំរាក​បាន​ស្រួល
• ងាយ​វិលមុខ អស់កម្លាំង
• មិនអាច​ផ្ចង​អារ​ម្ម​ណ៏ និង​ហាក់បីដូចជា​គិត​មិន​ចេញ​អ្វី​សោះ
• ក្រហល់ក្រហាយ​ក្នុង​រាងកាយ​ឬ​ក្នុង​ពោះ
• តឹង​ណែន​សាច់ដុំ
• មាន​បញ្ហា​ដំណេក (ពិបាក​កេង ឬ កេង​ហើយ​ក្រោក​មិន​រួច កេង​មិន​ស្កប់​និង​គេង​មិន​ឆ្អែត)។
ពិសេស​ជាងនេះទៅទៀត អ្នកមាន​ការ​ថប់​បារ​ម្ម​ណ៏​និង ការ​ព្រួយ​បារ​ម្ម​ណ៏​គឺ​មិន​កំណត់ថា​វា​កើតមានឡើង​ជាក់លាក់​ទៅលើ​បញ្ហា​អ្វីមួយ ឬ​ចំពោះ​ព្រឹត្តិការ​ណ៏​អ្វីមួយ​ច្បាស់លាស់​នោះទេ ដូចជា​ថា​ភាព​តក់ស្លុត​ដោយហេតុ​ការ​ណ៏​ណាមួយ​នោះឡើយ ឬ​ដោយសារ​រង​ភាពអាម៉ាស​ពី​បញ្ហា​អ្វីមួយ​ជាក់លាក់​ឡើយ ។
បើ​មានការ​ថប់​បារ​កម្ម​ណ៏ ឬ​ការ​ព្រួយ​បារ​ម្ម​ណ៏ និង​សញ្ញាណ​រាងកាយ​មួយចំនួន​វា​អាចធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការធ្វើទំនាក់ទំនង​ក្នុងសង្គម ពិបាក​ក្នុងការ​បំពេញការងារ និង បញ្ហាផ្សេងៗមួយចំនួនទៀត។ គួរ​ចាំ​ថា​ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ​មិនមែន​បណ្តាលមកពី​បញ្ហា​ការប្រើ ប្រាស់​ថ្នាំ ឬ​គ្រឿង​ស្រវឹង ឬ​បញ្ហា​វិ​ជ្ជ​សាស្ត្រ​នោះដែរ ៕


      ហឿ សេ​ធុល
      បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
      ពី​សកល​វិទ្យាល័យ De La Salle, Philippines
            ទំនាក់ទំនងៈ
            ទូរ​សព្ទៈ 088  9040004
វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00064
សប្តាហ៏នេះ: 00222
សរុប: 29486

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.