ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

អ្វីទៅ គឺជាការញៀនសុរា? យោងតាមសមាគមន៏ ថ្នាំពេទ្យអាមេរិកាំ​បង្ហាញថាៈ (ជាប្រភេទជំងឺ ដែលកំណត់បានដោយការធ្លាក់ចុះទ្រុតទ្រោមយ៉ាងឆាប់​រហ័ស ដែលទាក់ទងទៅនិងការ​ពិសាសុរាជាប់ជាបន្តបន្ទាប់និងមិនអាចផ្តាច់បាន។​​ ការចុះទ្រុតទ្រម​រួមមានៈ កត្តា​​រាងកាយ​ កត្តាចិត្តសាស្រ្ត និងកត្តា​អសម្ថភាពក្នុងសង្គមផងដែរ​)។​ កត្តាចិត្តសាស្រ្ត មានដូចជា អ្នកញៀនសុរាមិនកំណតថាតើគេផឹកប៉ុន្មានទើបហៅថាញៀននោះទេ ចំណុចសំខានវាអាស្រ័យទៅលើការប្រព្រឹត្តរបស់បុគ្គលនោះតែប៉ុណ្ណោះ។​​ បើសិនជាអ្នកមានបញ្ហានៅពេលអ្នកផឹកសុរា​គឺ មានន័យថាអ្នកជាមនុស្សញៀនសុរា។​
    សុរាត្រូវបានគេផ្សាភ្ជាប់ទៅនិង​សកម្មភាពសប្បាយផ្សេងៗមានដូចជា ពិធីជប់លាង អាពារហ៏ពិពាហ៏ ពិធីបញ្ចប់ការសិក្សា សកម្មភាពកីឡា​ និង​ការកំសាន្តផ្សេងៗក្នុងសង្គមជាដើម។​ ការផ្សាយពាណិជ្ជកម្មអំពីផលិតផលសុរាតែងមានទំនាក់ទំនងទៅ និង ការរាំកម្សាន្តនាឧកាសជួបជុំ ដែលទាក់ទងទៅនិងសេចក្តីស្នេហា​​ ការស្រលាញ់និងសកម្មភាពរីករាយផ្សេងៗ។​ល។
    តាមរូបភាព​ជាក់ស្តែង​គ្រឿង​ស្រវឹង​តែង​តែ​ផ្សា​រភ្ជា​ប់​ទៅ​និងសកម្មភាពហឹង្សាការរំលោភបំពាន​ពីព្រោះ វាជាគ្រឿងបញ្ឆោត ឲ្យមានការសន្យា ​ដោយឥទ្ធពលស្រវឹងជោគជាំ​ និង ធ្វើឲ្យមនុស្សលែងគិត​គួរវែងឆ្ងាយ​ និងមានអារម្មណ៏មិនខ្វល់និងអ្វីៗទាំងអស់។​​​ អ្នកពិសារស្រាយល់ថា សុរាធ្វើឲ្យគេមានអារម្មណ៏ល្អ ​បំបាត់កង្វល​ និងសប្បាយរីករាយ។​ អ្នកដែលចាប់ផ្តើមផឹកលើកដំបូង សុរាធ្វើឲ្យគេមានអារម្មណ៏ថា សប្បាយ​​រីករាយដោយពុំមានការ​បារម្មណ៏ខ្វាយខ្វល់អ្វីទាំងអស់។​ នៅពេលដែលអ្នកនោះចាប់ផ្តើមពិសាសុរាជាប់ជាទំលាប់ហើយនោះ គេនិងចាប់ផ្តើមពិសារកាន់តែច្រើនទៅៗដើម្បីរក្សាកំរិតនៃការញៀនរបស់គេ ហើយដែលគេគិតថាអាចជួយឲ្យគេកាន់តែមានអារម្មណ៏ល្អ​។​ ជាយថាហេតុ គេចាប់ផ្តើមញៀនសុរា​ និងកាន់តែមិនអាចបង្ហាញពីភាពរីករាយ​ហើយចាប់ផ្តើមបាត់បង់ភាពថ្លៃថ្នូររបស់គេដោយសាឥទ្ធិពលរបស់ស្រា ។

តើការញៀនសុរាមានលក្ខណបែបណា​?​
      ការញៀនសុរាគឺជាជំងឺមានលក្ខណៈសាំញាំ​ដែលគេតែងតែយល់ច្រឡំ និង បន្សល់ទុកនូវស្លាក​ស្នាមទុយស៌ដល់សង្គម និងគ្រួសារ ។   ​យោងតាមការសិក្សារបស់សមាគមន៏គ្រូពេទ្យចិត្តវិកល​របស់អាមេរិក ដែលមានក្នុងសៀវភៅ​ ​វិភាគនិងស្ថិតិអ្នកមានបញ្ហាផ្លូវចិត្ត​(DSM-IV) បង្ហាញថា​ អ្នកញៀនសុរា​ និង​អ្នកទទួលរងការរំលោភបំពានដោយសារអ្នកញៀនគឺ ស្ថិតនៅក្នុងចំណោម អ្នក​ដែលទទួលរងនូវវិបត្តិផ្លូវចិត្ត​ខ្ពស់ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ​។​ មានមនុស្សប្រហែល​ ៨% ក្នុងចំណោមមនុស្សពេញវ័យជាអ្នកញៀនសុរា ​និង មនុស្សប្រហែល​ ៥%ជាអ្នករងគ្រោះ ដោយសារ​ការរំលោភបំពានពីអ្នកញៀនសុរា​។​ ស្ថិតិមានការកើនឡើងទ្វេដងនៅក្នុងប្រទេសកំពុងអភិវឌ្ឈន៏។​​
      មានការទទួលស្គាលជាសកលថា​ ការញៀនសុរាគឺជា​បញ្ហាតំណរពូជ។ ​យោងតាមសៀវភៅ​ DSM-IV បានបង្ហាញឲ្យឃើញថា អ្នកដែលមានសមាជិកគ្រួសារដែលញៀនសុរាអាចប្រឈមមុខនិងការញៀនសុរា ​បី ទៅ បួន ដង​លើសអ្នកដែលមិនមានសមាជិកគ្រួសារដែលញៀនសុរា។​

ការវិវត្តន៏នៃជំងឺ​
      អ្នកញៀនស្រា តែងតែមានជំងឺ និងវិវត្តន៏បន្តិចម្តងៗ ​ទៅតាមដំណាក់កាលរបស់វាដែលមានដំណើរវិវត្តន៏ដូចខាងក្រោមៈ
ការផឹកដើម្បីទំនាក់ទំនងក្នុងសង្គមៈ​​ ការផឹកដើម្បីទំនាក់ទំនងក្នុងសង្គម ​អាចកើតមានទំលាប់​មិនល្អតិចតួចប៉ុណ្ណោះ។​ អ្នកផឹកដើម្បីទំនាក់ទំនងសង្គម ជួនកាលផឹកតិចតួចនិងឈប់វិញជាធម្មតា ។ គេមិនមានទំលាប់ផឹកជាអចិន្រ្តៃនោះទេ។ អ្នកផឹកដើម្បីទំនាក់ទំនងក្នុង​សង្គមគឺអាចគ្រប់គ្រងខ្លួនឯងបាននិងកំណតថាខ្លួនគួរផឹកឬមិនគួរផឹក និងនៅក្នុងកំរិតណា ជាទូទៅគេមិនផឹករហូតដល់ស្រវឹងលែងគ្រប់គ្រងខ្លួនឯងបាននោះទេ​។ សំរាប់អ្នកទាំងនេះ​ការផឹកសុរាមិនមែនជាអតិភាពរបស់គេនោះទេ​។​ វាជាឧកាសបង្កើនទំនាក់ទំនង តាមរយៈការជប់លាង   កំសាន្តសប្បាយ​ សំរាប់កំដរការញាំ​​អារហារ ​ឬ ក្នុងពិធីអាពាហ៏ពិពាហ៏ ដើម្បីរាប់អានគ្នាតែប៉ុណ្ណោះ​ គេមិនបានគិតថាជាឧកាស់ផឹកស៊ីអ្វីនោះទេ​។​
តំណាក់កាលដំបូងនៃការញៀនៈ​ បុគ្គលដែលមានបទពីសោធន៏ក្នុងដំណាក់កាលដំបូងនៃការ​ញៀន គឺចាប់ផ្តើមពីការមានបញ្ហាខ្លះៗដែលបណ្តាលមកពីការពិសាសុរា។​ អ្នកដែលញៀនស្រាក្នុងដំណាក់កាលដំបូងគឺចាប់ផ្តើមមានដូចជាឈ្លៀតទៅផឹកស្រាស្ងាត់ៗតែម្នាក់ឯង​ ហើយតែងមានអារម្មណ៏​បន្ទោសខ្លួនឯងម្តងម្កាល​អំពីការផឹងស្រាជាអលជីរបស់គេ ដំណាលគ្នានោះដែរក៏ចាប់ផ្តើមគេចទៅផឹកស្រាជាទៀងទាត់ និងជាសន្សឹមៗក៏ចាប់ផ្តើម​ផឹករហូតដល់ស្រវឹងអួរទីនួរ​ និងបង្កើនការផឹកសន្សឹមៗ​ គឺគេបង្កើនការផឹកដើម្បីរក្សាកំរិតស្រវឹងដួចមុន ។​​ ទាំងនេះជាសញ្ញានៃការញៀនសុរាក្នុងដំណាក់កាលដំបូង​ៗ។
      បុគ្គលដែលញៀនស្រាក្នុងដំណាកកាលដំបូង តែងតែស្វែងរកឧកាសនិងដៃគូរ ដែលជាអ្នកផឹកជោគជាំដូច​គ្នា​ ហើយលែងចាប់អារម្មណ៏និងការសប្បាយផ្សេងៗ ដែលទាក់ទងនិងការផឹកស្រា ដើម្បីឲ្យ​មានទំនាក់ទំនងសង្គមទៀតហើយ​។ គេចាប់ផ្តើមផ្តោតអារម្មណ៏ទៅលើការផឹកជាចម្បង។​ សមាជិកគ្រួសារ​ និង មិត្តភ័ក្រ្តរបស់គេចាប់ផ្តើមមានការព្រួយបារម្មណ៏ពីការផឹកសុរាជោគជាំរបស់គេ។​ គេចាប់ផ្តើម​មានបញ្ហានិងការងារ ដូចជាទៅធ្វើរការមិនទាន់ ភាពស្ពឹកស្រពន់និងការងារអាចកើតឡើងម្តងម្កាល​។
ដំណាក់កាលបន្ទាប់ៈ ​ក្នុងពេលមួយនោះអ្នកញៀនសុរាចាប់ផ្តើមវិវត្តន៏ទៅដំណាក់កាលមួយទៀតនៃការញៀនរបស់គេ​។ ខ្សែជីវិតរបស់គេ និងការរស់នៅរបស់គេ ចាប់ផ្តើមលែងគ្រប់គ្រងខ្លួនឯងបានទៀតហើយ​ ទោះបីជាពេលខ្លះគេនៅតែបដិសេធន៏ថា គេមិនមានបញ្ហានិងសុរាឬញៀនសុរាក៏ដោយ​​ ។ ក្នុងដំណាកកាលនេះអ្នកញៀនសុរាចាប់ផ្តើមផឹកលើសពីអ្វីដែលខ្លួនឯង​គិតថាគួរផឹងហើយ​​។​ ​​​​អ្នកទាំងនោះចាប់ផ្តើមផឹកដើម្បីបំបាត់អារម្មណ៏ខឹងសម្បារ ឬអារម្មណ៏ឯកកោរ​ និងបំបាត់អារម្មណ៏មិនចុះសម្រុងក្នុងសង្គមរបស់គេ។​ គេចាប់ផ្តើមផឹកទាំងព្រលឹមក៏មាន ដើម្បីបំបាត់អារម្មណ៏ធីងធង និងរមូលពោះរបស់គេដែលអាចកើតមានជាញយៗ។​ អ្នកធ្វើការងារជួយអ្នកដែលមានបញ្ហាញៀនសុរា អាចណែនាំឲ្យអ្នកញៀនសុរា គួរតែចាប់ផ្តើមបញ្ឈប់ជាបន្ទាន់។​ អ្នកញៀន អាច​និងព្យាយាមឈប់ផងដែរ ប៉ុន្តែគេពិបាកនិងជំនះការញៀនរបស់គេជាខ្លាំង។ ក្នុងដំណាក់កាលនេះ គេចាប់ផ្តើមបាត់បង់ការងារ មានបញ្ហាសុខភាព និងមាន ជម្លោះក្នុងគ្រួសារធ្ងន់ធ្ងរ។
ដំណាក់កាលចុងក្រោយៈ ក្នុងដំណាក់កាលចុងក្រោយ​ ជីវិតរស់នៅរបស់អ្នកញៀនសុរាចាប់ផ្តើមកាន់តែលែងគ្រប់គ្រងខ្លួនឯងបានតែម្តង។​ បញ្ហាសុខភាពរាំរ៉ៃ រួមមានជំងឺ​ថ្លើម ដូចជាក្រិនថ្លើម​ឬរោគថ្លើមផ្សេងៗជាដើម។​​ បើសិនជានៅតែបន្តការប្រើប្រាស់សុរាទៀតនិងបណ្តាលឲ្យមានបញ្ហារាំរ៉ៃ ដល់មុខងាររបស់លំពែង សម្ពាធឈាមចាប់ផ្តើមឡើងខ្ពស់ ហូរឈាមក្នុងបំពងអារហារ។​ បេះដូង​និងខួរក្បាលចាប់ផ្តើមមានបញ្ហាព្រមគ្នា ដូចនេះហើយអ្នកញៀនសុរានិងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ​និងដាច់សសៃឈាមក្នុងខួរក្បាល។​  បញ្ហា​ធ្លាក់ទឹកចិត្ត និងការកេងមិនលក់ រហូតដល់ការចង់ធ្វើអត្តឃាត អាចនិងកើតមានឡើងជាយថា​ហេតុក្នុងដំណាក់កាលនេះ​។​​
      រោគសញ្ញាដែលទាក់ទងការបាត់បង់ស្មារតី និងការចងចាំ​បង្ហាញថា បុគ្គលដែលញៀនសុរាអាចនិងប្រឈមមុខ និងភាពអន្តរាយមុខងារខួរក្បាល ដោយសារហេតុផលនៃការញៀនសុរា។ ទារកដែលកើតពី​ម្តាយញៀនសុរា អាចប្រឈមមុខ និងរោគសញ្ញាចុះខ្សោយនៃគត៌ដែល​ធ្វើឲ្យ កូនកើតមកមិនគ្រប់លក្ខណ។​
      អ្នកញៀនសុរាក្នុងដំណាក់កាលនេះគឺ ប្រឈមមុខការញៀនខ្លាំង ហើយបើសិនជាអ្នកនោះព្យាយាមផ្តាច់​ផឹកសុរាភ្លៀមៗ វាអាចធ្វើឲ្យបុគ្គលនោះសន្លបឬ  ធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗ​ និងញីញ័ររាងកាយ (The DTs) ។ វាមានសារៈសំខាន់ជាចាំបាច់ ក្នុងការស្វែងរកជំនួយ ពីថ្នាំបំបាត់ញៀននៅក្នុងដំណាក់កាលនៃជំងឺ ។​
ការព្យាបាលៈ បើសិនជាបុគ្គលដឹងថាខ្លួនញៀនសុរា។​ អ្នកនោះគួរតែស្វែងរកការព្យាបាលដោយឧសថពីគ្រូពេទ្យជំនាញ ក្នុងដំណាកកាលនៃការញៀនរបស់ខ្លួន។​ ការព្យាបាលបន្ទាប​អាចជាការស្វែងរកការព្យាបាលតាមរយការពិគ្រោះយោបល់ផ្លូវចិត្ត ជាលក្ខណបុគ្គល ឬជាក្រុម​​ សម្រាប់អ្នកញៀនសុរាជាដើម ។​
      អ្នកឯកទេសសុខភាពផ្លូវចិត្ត គឺជាអ្នកមានជំនាញពិតប្រាក ដដែលទទួលបានការហ្វឹកហាត់​យ៉ាងច្បាស់លាស់ក្នុងការព្យាបាល អ្នកញៀនសារធាតុញៀនផ្សេងៗ​។​ អ្នកអាចស្វែងរកកម្មវិធីពិគ្រោះយោបល់ផ្នែកផ្លូវចិត្តជាបុគ្គលមួយទល់មួយ ឬ ចូលរួមជាមួយក្រុមអ្នកញៀនសារធាតុញៀន​ផ្សេងៗ​។​
      ក្រុមគាំទ្រអ្នកញៀនបែបអនាមិក ឬ​ ក្រុមជួយខ្លួនឯង អាចជួយអ្នកញៀនឲ្យមានភាពធូស្រាល ឬជាសាសស្បើយឡើងវិញបាន ​និងអាចរស់នៅប្រកបដោយអត្ថប្រយោជន៏ដល់សង្គមជាតិបាន។​
      ហឿ សេ​ធុល
      បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
      ពី​សកល​វិទ្យាល័យ De La Salle, Philippines
            ទំនាក់ទំនងៈ
            ទូរ​សព្ទៈ 088  9040004
វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00046
សប្តាហ៏នេះ: 00204
សរុប: 29468

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.