ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

ការធ្លាក់​ទឹកចិត្ត (Depression) ​ត្រូវបាន​គេ​ហៅ​ឈ្មោះផ្សេងៗគ្នា​ដូចជាៈ ការពិបាក​ចិត្ត ឬ ការធ្លាក់​ទឹកចិត្ត​និង​ការធ្លាក់​ទឹកចិត្ត​កំរិត​ធ្ងន់។ល។ ប៉ុន្តែអ្វីៗគឺ​សំដៅ​រក​គោលដៅ​តែមួយ គឺ​អារ​ម្ម​ណ៏​ទុក​ព្រួយ​និង​ធ្លាក់ទឹក​ចិត្ត​ដែល​អាច​កើតមាន​ជាច្រើន​ស​ប្តា​ហ៏ ឬ​រាប់​ខែ​មិនមែន​ត្រឹមតែ​ការពិបាក​ចិត្ត​តិចតួច​នោះទេ។ វា​អាច​រួមមាន​ទាំង​អារ​ម្ម​ណ៏​អស់សង្ឃឹម បាត់បង់​ថាមពល​រាងកាយ​ឬក៏​គ្មាន​អារ​ម្ម​ណ៏​សប្បាយរីករាយ​ចំពោះអ្វីៗដែល​ធ្លាប់ធ្វើ​ឲ្យ​យើង​សប្បាយ​កាលពីមុន​ទាល់តែសោះ។

ការធ្លាក់​ទឹកចិត្ត​គឺជា​រឿង​ទូទៅ​មួយ​នៃ​បញ្ហា​ផ្លូវចិត្ត។ មនុស្ស​ទូទៅ​តែងតែ​ទទួលរង​ការធ្លាក់​ទឹកចិត្ត​ដោយផ្ទាល់​ឬ​មិនផ្ទាល់​នៅក្នុង​ឆាកជីវិត​របស់គេ ដោយ​មូលហេតុ​មិត្ត​ភ័ក្ត្រ​ឬ​បញ្ហា​គ្រួសារ។ មានការ​យល់ច្រឡំ​អំពី​ការធ្លាក់​ទឹកចិត្ត។ ឧ​ទា​ហរ​ណ៏ៈ ដូចជា​ថា​តើ​អ្វី​ទៅ​គឺជា​ការធ្លាក់​ទឹកចិត្ត​និង​អ្វី​ទៅ​ដែល​គ្រាន់តែ​ជា​អារ​ម្ម​ណ៏​មិន​សប្បាយចិត្ត​ម្តងម្កាល។ ហើយក៏​មានការ​យល់ច្រឡំ​ផងដែរ​អំពី​ប្រភេទ​នៃ​ការធ្លាក់​ទឹកចិត្ត​ដែល​គេ​តែងតែ​ព្យាយាម​បែងចែក​វា​ជាច្រើន​ប្រភេទ។ មាន​ពាក្យ​បច្ចេកទេស​ជាច្រើន​ដែល​គេ​យកមកប្រើ​ដើម្បី​សំគាល់​ប្រភេទផ្សេងៗនៃ​ការធ្លាក់​ទឹកចិត្ត។ តែ​នៅទីនេះ​យើង​គួរស្វែងយល់​អំពី​លក្ខណ​ទូទៅ​នៃ​ការធ្លាក់​ទឹកចិត្ត​វិញ​ប្រសើរ​ជាង។

ការធ្លាក់​ទឹកចិត្ត​គឺជា​ឥរិយាបទ​មួយ​ដែល​គេ​កំណត់​បាន​ដោយ​សញ្ញាណ​ទូទៅ​មួយចំនួន​ដូចជាៈ មាន​ទុក្ខព្រួយ​ជានិច្ចកាល រសាប់រសល់​ក្នុង​ចិត្ត ឬ​មាន​អារ​ម្ម​ណ៏​ថា​ទទេ​ស្អាត​គ្មាន​សល់​អ្វី​ទាល់តែសោះ ឬ​អារ​ម្ម​ណ៏​អស់សង្ឃឹម​និង​មានគំនិត​ទុទិដ្ឋិនិយម។ អ្នក​ដែលមាន​ការធ្លាក់​ទឹកចិត្ត​ជាទូទៅ​តែងតែមាន​អារ​ម្ម​ណ៏ បន្ទោស​ខ្លួនឯង អារ​ម្ម​ណ៏​បាត់បង់​តម្លៃ និង​អារ​ម្ម​ណ៏​តែលតោល។ គេ​លែងមាន​ចំណាប់​អារ​ម្ម​ណ៏ ឬ​ចំណូលចិត្ត​សប្បាយរីករាយ និង​បោះបង់ចោល​សកម្មភាព​រី​ករាយ​ដែល​គេ​ធ្លាប់ធ្វើ​ពីមុនមក។ ទាំងនោះ​អាច​រួមមាន​ដូចជា​លែងចេញ​ដើរ​កំសាន្ត​ជាមួយ​មិត្ត​ភ័ក្ត្រ ឬ​ការធ្លាក់ចុះ​នៃ​ភេ​ទស​ម្ព័​ន្ឋ​ជាមួយ​ដៃគូរ​ជាដើម។ បញ្ហា​កេង​មិន​លក់ ការ​ក្រោកពីដំនេក​ឆាប់​ពេក​នាពេល​ព្រលឹម ឬ​ការ​គេង​ហួស​ម៉ោង​ពេលវេលា​ដែលជា     ទម្លាប់​តែង​កើតឡើង​ចំពោះ​អ្នកមាន​ការធ្លាក់​ទឹកចិត្ត។

ការមិន​ញាំ​អារ​ហារ​និង ស្រក​ទំងន់ ឬ ញាំ​អារ​ហារ​ច្រើន​ខុស​ប្រក្រតី និង កើន​ទំងន់​ខុស​ប្រក្រតី​អាចជា​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​ផងដែរ​សំរាប់​មនុស្ស​មួយចំនួន។ ឯ​មនុស្ស​មួយចំនួនទៀត​អាច​ប្រឈមមុខ​និង ការធ្លាក់ចុះ​ថាមពល់​រាងកាយ​យ៉ាង​កំ​ហុក​និង មាន​អារ​ម្ម​ណ៏​ធី​ង​ធ​ង​ខុសធម្មតា​និង​មាន​អារ​ម្ម​ណ៏​ខ្លួន​ចាប់ផ្តើម​ទ្រុត​ទ្រោមសន្សឹម។ ការគិត​អំពី​ការស្លាប់ ឬ ការធ្វើ​អត្ថ​ឃាត​អាច​កើតឡើង​និង​បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការធ្លាក់​ទឹកចិត្ត។ ការ​សម្រាក់​មិនបាន​និង​អារ​ម្ម​ណ៏​មួរ​ម៉ៅ​អាច​កើតមានជារឿយៗផងដែរ។ អ្នក​ដែលមាន​បញ្ហា​ធ្លាកទឹក​ចិត្ត ក៏​អាចមាន​ការពិបាក​និង​ការ​ផ្ចង់​អារ​ម្ម​ណ៏ ខ្សោយ​ការចងចាំ និង​មាន​បញ្ហា​និង​ការធ្វើការ​សម្រេចចិត្ត​ហើយ​ជូន​កាល​មាន​បញ្ហា​រាងកាយ​មួយចំនួន​ផងដែរ​ដូចជា​ឈឺក្បាល បញ្ហា​ប្រព័ន្ធ​រំលាយ​អារ​ហារ​និង​ការឈឺចាប់​រាំ​រ៉ៃ ជាដើម។

តើ​ខ្ញុំ​គ្រាន់​តែមាន​អារ​ម្ម​ណ៏​មិន​សប្បាយចិត្ត​ធម្មតា​ឬ​ហួស​ពីនេះ?
អារ​ម្ម​ណ៏​មិន​សប្បាយចិត្ត​ឬ​មាន​អារ​ម្ម​ណ៏​ពិបាកចិត្ត គឺជា​រឿង​ធម្មតា​សម្រាប​សង្គម​ប​ច្ចុ​ប្បន្ត​ដែលមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​ដូច​សម័យ​ប​ច្ចុ​ប្បន្ត​នេះ។ មនុស្ស​មាន​អារ​ម្ម​ណ៏​តានតឹង​ច្រើនជាង​មុន ធ្វើ​ការងារ​ច្រើន​ម៉ោងជាង​មុន និង​ទទួល​ប្រាក់កំរៃ​ក្នុង​កំរិត​ត្បិតត្បៀត។ ទាំងនេះ​អាចធ្វើ​ឲ្យ​យើង​មាន​អារ​ម្ម​ណ៏​មិន​ល្អជា​ញឹកញាប់​ដែល​យើង​អាច​និយាយបានថា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតមាន។

ចំណែក​ការធ្លាក់​ទឹកចិត្ត​វិញ​អាច​ថា​ជាការ​ធ្លាក់ចុះ​ឬ​ជា​អា​ការៈដែល​ធ្វើ​ឲ្យ​យើង​ដកថយ​ពីស​កម្ម ភាព​ប្រចាំថ្ងៃ​របស់​យើង។ អ្វីដែល​អាច​ញែក​ដាច​រវាង​ការមិនសប្បាយចិត្ត​ជាធ​ម្ម​តា និង​ការធ្លាក់​ទឹកចិត្ត​គឺ​ទាក់ទង​និង​សញ្ញាណ​ដែល​កើតមាន ដូច​រៀបរាប​ខាងលើ និង​រយៈ​ពេលដែល​អ្នក​កើតមាន​សញ្ញាណ​ទាំងនោះ។ ជា​តួយ៉ាង​សំរាប​អ្នកមាន​ការធ្លាក់​ទឹកចិត្ត​គឺ​អ្នក​អាចមាន​អាកា​រៈ​ដូច​រៀបរាប​ខាងលើ​យ៉ាងតិច​ពីស​ប្តា​ហ៏​ដែរ។ វា​ក៏​អាច​ដឹង​តាម​អារ​ម្ម​ណ៏​ថា​វា​ខុសពី​ធម្មតា​និង​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង។

ការធ្លាក់​ទឹកចិត្ត ជា​បញ្ហា​ផ្លូវចិត្ត​មួយ​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​មាន​ផល់ប៉ះពាល​ជា​អវិជ្ជមាន​ដល់​សេចក្តីសុខ​និង​ការរស់នៅ​របស់​យើង។ការធ្លាក់​ទឹកចិត្ត​អាច​និង​មិន​កើតមាន​គំហុក​តែម្តង​នោះទេ វា​អាច​កើតមានឡើងសន្សឹមៗប​ន្ទិ​ចម្តងៗ ហើយ​យើង​ស្ទើរតែ​មិន​ចាប់​អារ​ម្ម​ណ៏​ថា​យើង​កំពុង​ទទួលរង​សម្ពាធ​ពី​ការធ្លាក់​ទឹកចិត្ត និង​មិន​ទាំង​ដឹងថា យើង​កំពុងតែ​ថប់​ថយទៅៗទាក់ទង​និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង​ដោយសារ​សម្ពាធ​នៃ​ការធ្លាក់​ទឹកចិត្ត​ផង​ក៏​ថា​បាន។ តែ​ក្នុង​ករណីខ្លះ វា​អាច​កើតឡើង​គំហុក​ដោយសារ​ព្រឹត្តិការ​ណ៏​ជាក់លាក់​ណាមួយ ដូចជាៈ ការបែកបាក់​ចំណងទាក់ទង​ដែល​យើង​បាន​កសាង​ជា​យ៉ូ​រណាស់​មកហើយ ការបែកបាក់​ទំនាក់ទំនង​សេ្ន​ហា ការ​លែងលះ វិបត្តិ​គ្រួសារផ្សេងៗ និង​ការបាត់បង់​សមាជិក​គ្រូ​សា​ជាទី​ស្រឡាញ់​ណា​ម្នាក់​ជាដើម។

ម្យ៉ាងវិញទៀត ការ​សោ​កស​ង្រែ​ង ដោយសារ​ការបាត់បង់​សមាជិកគ្រួសារ​ណា​ម្នាក់ គឺជា​រឿង​ដែល​តែងតែ​កើតមាន។ យុវវ័យ រមែងតែ​ឆ្លងកាត់​ដំណាក់កាល​នៃ​អារ​ម្ម​ណ៏​ឡើង​ចុះ ដូចជា​ចិត្ត​រំភើប​ច​ហើយក៏​ធ្លាក់ចុះ​មកជា​គ្រាម​គ្រំ ទាំងនេះ​ជា​រឿង​ធម្មតា ។ ក៏ប៉ុន្តែ​បើ​សកម្មភាព​ទាំងនោះ​វា​រំខាន​ខ្លាំង​ដល់​ជីវិត​រស់នៅ​របស់​យើង និង​បង្ហាញ​ពីស​ញ្ហា​អវិជ្ជមាន​ខ្លាំង នោះ​ជាការ​សំគាល់ថា​អ្នក​អាច​ប្រឈម​និង​ការធ្លាក់​ទឹកចិត្ត​ជាពុំខាន។ ការធ្លាក់​ទឹកចិត្ត​ជាធ​ម្ម​តា​ច្រើន​កើតមាន​ចំពោះ​មនុស្ស ពេញវ័យ​និង​កើតមាន​ទៅលើ​ស្រី្ត​ច្រើនជាង​បុរស។

សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត
មិនមែន​មនុស្ស​គ្រប់រូប​នឹង​កើតមាន​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​ទាំងអស់​នោះទេ។ មនុស្ស​ខ្លះ​អាច និង​មាន​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​ប​ន្ទិ​ចប​ន្ទួ​ច ហើយ​អ្នក​ខ្លះទៀត​អាចមាន​សញ្ញាណ​នៃ ការធ្លាក់​ទឹកចិត្ត​ច្រើន​អាស្រ័យ និង​ទំ​ហ៊ំ និង កំរិត​នៃ​ការធ្លាក់​ទឹកចិត្ត បូករួម​ទាំង​រយះពេល​នៃ​ការធ្លាក់​ទឹកចិត្ត​ផងដែរដែលមានដូចជា។

• អារ​ម្ម​ណ៏​ទុក្ខព្រួយ​ជានិច្ច តប់ប្រមល់ រឺ​ម្យ៉ាងវិញទៀត​គឺ​គ្មាន​អារ​ម្ម​ណ៏​អ្វី​ទាំងអស់។
• អស់សង្ឃឹម​និង​មានគំនិត​ទុទិដ្ឋិនិយម​ចំពោះ​ខ្លួនឯង។
• អារ​ម្ម​ណ៏​បន្ទោស​ខ្លួនឯង គិតថា​មាន​កំហុស គិតថា​ខ្លូន​គ្មាន​តម្លៃ​តទៅទៀត និង​អារ​ម្ម​ណ៏​តែលតោល។
• បាត់បង់​ចំណាប់​អារ​ម្ម​ណ៏ ទំលាប់​នៃ​ការសប្បាយ​និង​សកម្មភាព​មួយចំនួន​ដែល​តែងតែ​ចូលចិត្ត​ធ្វើ​ពីមុនមក រួមមាន​សកម្មភាព​កីឡា ការដើរ​កំសាន្ត និង​រួមទាំង​រឿង​ភេទ     សម្ព័ន្ធ​ទៀតផង។
• ធ្លាក់ចុះ​នូវ​ថាមពល់​រាងកាយ វិលមុខ​ធី​ង​ធ​ង និង​មិន​សកម្ម​ដូចពេលមុន។
• មានការ​លំបាក់​ក្នុងការ​ផ្ចង់​អារ​ម្ម​ណ៏ ខ្សោយ​ការចងចាំ និង​បញ្ហា​ក្នុងការ​ធ្វើការ​សម្រេចចិត្ត។
• បញ្ហា​ដំណេក ដូចជា​កេង​ឆាប់​ភ្ញាក់​ពី​ព្រលឹម​ពេក ឬមួយ​កេង​មិន​លក់​ហើយក៏​អាចមាន​បញ្ហា​កេង​ច្រើន​ខុស​ប្រក្រតី​ផងដែរ។
• ញាំ​មិនបាន និង​ស្រក​ទំងន់​ជា​កំ​ហុក ឬ ផ្ទុយ​មកវិញ​ញាំ​ច្រើន​ហួសប្រមាណ​និង​ឡើង  ទំងន់​ខុស​ប្រក្រតី។
• គិត​អំពី​ការស្លាប់ ការធ្វើ​អត្ថ​ឃាតកម្ម និង​មាន​ចេតនា​សម្លាប់ខ្លួន​ជាដើម។
• មាន​បញ្ហា​រាងកាយ​ដូចជា ឈឺក្បាល ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អារ​ហារ ដូចជា​ឈឺក្រពះ ពោះវៀន​និង​ឈឺចាប់​លើ​រាងកាយ​មិន​ជាក់លាក់​ថា​ត្រង​ណាមួយ ហើយ​ដែល​ការប្រើប្រាស់​ថ្នាំ​ហាក់បីដូចជា​មិនបាន​ផល់។
• អារ​ម្ម​ណ៏​រសាប់រសល់​និង​ងាយ​ខឹង​និង​ពិបាក​ទប់ចិត្ត។

មួល​ហេតុដែល​បណ្តាល​ឲ្យ​ធ្លាក់​ទឹកចិត្ត
គ្មាន​ការសិក្សា​ច្បាស់លាស់​ណាមួយ​បង្ហាញថា​អ្វី​ទៅជា​កត្តា​ជាក់លាក់​ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រឈម​និង​បញ្ហា​ការធ្លាក់​ទឹកចិត្ត​នោះទេ។ មិន​ចំពោះតែ​ការធ្លាក់​ទឹកចិត្ត​មួយ​មុខ​នោះទេ តែ​គឺ​សម្រាប់​បញ្ហា​ផ្លូវចិត្ត​ស្ទើរតែ​ទាំងអស់​តែម្តង។ ជាទូទៅ​គេ​ជឿថា​បញ្ហា​ផ្លូវចិត្ត​ស្ទើរតែ​ទាំងអស់​គឺ​កើតឡើង ដោយសារ​អន្តរ​ទំនាក់ទំនង​មួយ​ដ៏​សាំ​ញាំ បូករួម​និង​បញ្ហា​កត្តា​ជីវសាស្ត្រ កត្តា​តំណរ​ពូជ កត្តា​ចិត្តសាស្ត្រ និង​សង្គមសាស្ត្រ។ ទ្រឹស្តី​នេះ​គេ​ឲ្យ​ឈ្មោះថា គំរូ​នៃ​ផល់ប៉ះពាល់​លើក​ត្តា​ជីវសាស្ត្រ​និង​ចិត្តសាស្ត្រ​សង្គម។ វា​គឺជា​ទ្រឹស្តី​ដែល​គេ​អាច​ទទួលយកបាន​និង​មាន​ភាពទូលំទូលាយ​សម្រាប់​រាល់​បញ្ហា​ចិត្តសាស្ត្រ​ទាំងអស់​រួមទាំង​ការធ្លាក់​ទឹកចិត្ត​ផងដែរ។

គេ​ជឿថា​ប្រភេទ​នៃ​ការធ្លាក់​ទឹកចិត្ត​មួយចំនួន​វា​មាន​លក្ខណ​ជីវសាស្ត្រ​ដែល​អាច​កើតឡើង​តាម​តំណរ​ពូជ។ការសិក្សា​បាន​រកឃើញថា​ការធ្លាក់​ទឹកចិត្ត​អាច​កើតមាន​ឡើងជា​លក្ខណ​តំណរ​ពូជ​ប៉ុន្តែ​វា​មិនមាន​លក្ខណ​ដាច់ខាត​នោះទេ។ សម្រាប់​គ្រួសា​មួយចំនួន​គេ​រកឃើញថា​បញ្ហា​ធ្លាក់ទឹក​ចិត្ត​អាច​កើតមាន ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ផងដែរ។ ឧ​ទា​ហរ​ណ៏​ថា បើ​អ្នកមាន​ឪពុក   ម្តាយ​ដែល​ធ្លាប់មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត អ្នកជា​កូន​អាចមាន​ឧកាស់​ទទួលរង​បញ្ហា​ធ្លាក់ទឹក​ចិត្ត​ឬ​ការធ្លាក់​ទឹកចិត្ត​អាច​កើតមាន​ចំពោះ​កូន​ណា​ម្នាក់​ក្នុងចំណោមកូនៗទាំងអស់ ប៉ុន្តែ​វា​ក៏​អាច​និង​មិន​ពិត​ផងដែរ។ ទោះបីថា វា​ពិត​ឬ​មិន​ពិត​ក៏ដោយ​ការធ្លាក់​ទឹកចិត្ត​កំរិត​ធ្ងន់​មាន​ទាក់ទង​ទៅនឹង​រចនាសម្ព័ន្ធ​នៃ​ខួរក្បាល​និង​ចិត្តគំនិត​របស់​យើង​ជា​ប្រាកដ។ មនុស្ស​ដែលមាន​ការជឿជាក់​ខ្លួនឯង​តិច ឬ​អ្នក​ដែល​តែងតែ​មើលខ្លួន​ឯង​និង​មើល​ពិភពលោក​ក្នុង​ភាព​អ​វិ​ជ្ច​មាន(ទុទិដ្ឋិនិយម) ឬ​អ្នក​ដែល​ពោរពេញ​ដោយ​ភាព​តានតឹង​អារ​ម្ម​ណ៏ (Stress) អាចមាន​ឧកាស់​ប្រឈម​និង​ការធ្លាក់​ទឹកចិត្ត​ច្រើន។

ម្យ៉ាងវិញទៀត​ការសិក្សាថ្មីៗបាន​រកឃើញថា​ការផ្លាស់ប្តូរ​នៃ​កត្តា​រាងកាយ​អាចឈាន​ទៅរក​ការផ្លាស់ប្តូរ​កត្តា​ផ្លូវចិត្ត​ផងដែរ។ អ្នក​ដែលមាន​ជំងឺ​រាងកាយ​ដូចជា​ដា​ចស​សៃ​ឈាម​ក្នុង​ខួរក្បាល​ឬ​មាន​ជំងឺ​បេះដូង ជំងឺមហារីក ជំងឺ​ប៉ា​គីន​សុន(ជំងឺ​ញ័រ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ដែល​បណ្តាល មកពី​ប្រព័ន្ធ​ប្រសាទ) អាច​ប្រឈម​និង​ការធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ង​រ​ផងដែរ ហើយ​ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកជំងឺ​លែង​ចង់​ថែរក្សា​ខ្លួនឯង​និង​លែង​រវល់​និង​តំរូវការ​រាងកាយ​របស់ខ្លួន។ វា​ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​កាន់តែ​ដុនដាប់ទៅ។ ដូចគ្នា​ផងដែរ​ការបាត់បង់​អ្វីមួយ​ដូចជា​វត្ថុ​មានតម្លៃ អ្នកជា​ទីស្រលាញ់​ឬ​បញ្ហា​ទំនាក់ទំនង បញ្ហា​សេដ្ឋកិច្ច​ក៏​អាចជា​ចំណុច​គន្លឹះ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ធ្លាក់ទឹក​ចិត្ត​ផងដែរ។

ជារឿយៗការរួមបញ្ចូល​គ្នា​រវាង កត្តា​តំណរ​ពូជ បញ្ហា​ចិត្តសាស្ត្រ និង​បរិយាកាស​សង្គម​គឺ​ជាប់ទាក់ទង​និង​បញ្ហា​ធ្លាក់​ទឹកចិត្ត។

ការព្យាបាល
មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​អ្នកមាន​បញ្ហា​ធ្លាក់ទឹក​ចិត្ត​អាច​ស្វែងរក​ការព្យាបាល​បាន។ វា​មិន​ប្រាកដថា​វិធីសាស្ត្រ​ទាំងអស់​អាច​ប្រើការ​បាន​សម្រាប់​អ្នក​គ្រប់គ្នា​នោះទេ ក៏ប៉ុន្តែ​អ្នក​អាច​ជ្រើស​រើសយក​វិធី​ណាមួយ​ដែល​អ្នក​គិតថា​សំរម្យ​សម្រាប់​អ្នក។ អ្នក​ចិត្តសាស្ត្រ​ជឿថា រាល់​ដំណើរ​នៃ​បញ្ហា​ការធ្លាក់​ទឹកចិត្ត​វា​ជាការ​រួមបញ្ចូល​គ្នា​រវាង​កត្តា​ជីវសាស្ត្រ កត្តា​ចិត្តសាស្ត្រ​និង​កត្តា​សង្គមសាស្ត្រ ដូច្នេះហើយ​ការព្យាបាល​ដែល​ផ្តោត​តែ​ទៅលើ​ចំណុច​តែមួយ​គឺ​មិនសូវមាន​ឥទ្ធិពល​នោះទេ។ ការប្រើ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​ដែលមាន​រួមបញ្ចូល​នូវ​វិធីសាស្ត្រ​ច្រើន អាចមាន​ប្រសិទ្ធភាព​ផងដែរ។ ជួនកាល​ក្នុងករណី​ធ្ងន់ធ្ងរ​ខ្លាំង ការប្រើ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​រួមផ្សំ និង​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង និង​ការធ្លាក់​ទឹកចិត្ត​ក៏​អាចមាន​ប្រសិទ្ធិភាព​ផងដែរ។

បញ្ហា​ធ្លាក់​ទឹកចិត្ត​គឺ​ស្ថិ​ន​នៅជាប​ញ្ហា​ស្មុកស្មាញ​នៅឡើយ​ដែល​គេ​មិនអាច​កំណត់​បាន​ច្បាស់​ថា​មាន​កត្តា​អ្វីខ្លះ​ចូលរួម។ វា​អាច​និង​មាន​កត្តា​ជាច្រើន​បូករួម​ដូចជា កត្តា​បុគ្គល កត្តា​តំណរ​ពូជ កត្តា​វិ​ជ្ជ​សាស្ត្រ កត្តា​សង្គម និង​បរិ​ដ្ឋា​ន​រស់នៅ​ផងដែរ។ ទស្សនៈ​ដែល​គិតថា​មាន​កត្តា​តែមួយ​ណា​នោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​និង​បញ្ហា​ធ្លាក់​ទឹកចិត្ត​គឺជា​ការយល់ច្រឡំ។
ការព្យាបាល​អ្នកមាន​ប​ញ្ហា​ធ្លាក់​ទឹកចិត្ត​ក៏ដូចជា​បញ្ហា​ផ្លូ​ចិត្ត​មួយចំនួនទៀត​គឺអាច​ប្រើការ​ពិគ្រោះ​យោបល់​ផ្លូវចិត្ត ឬ​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការធ្លាក់​ទឹកចិត្ត ឬ​ការប្រើ​ទាំងពី​រួមផ្សំ​គ្នា​តែ  ម្តង​អាច​និង​មា​នល​ទ្វ​ផល​ខ្ពស់។ បើសិនជា​អ្នក​មិន​ចង់​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​និង​ការធ្លាក់​ទឹកចិត្ត​ដែល​អាច​និង​មាន​ផល់ប៉ះពាល់ (Site effect) ផ្សេងៗទេនោះ អ្នក​គួរ​សាកល្បង​ជួប​ជាមួយ​អ្នកពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​ក៏​អាច​និង​មាន​ប្រសិទ្ធភាព​ផងដែរ។

      
      ហឿ សេ​ធុល
      បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
      ពី​សកល​វិទ្យាល័យ De La Salle, Philippines
            ទំនាក់ទំនងៈ
            ទូរ​សព្ទៈ 088  9040004

វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00068
សប្តាហ៏នេះ: 00226
សរុប: 29490

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.