ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

 បន្ទាប់ពី​សង្គ្រាម​នៅ​វៀតណាម ការស្រាវជ្រាវ​ចាប់​ផ្តើមឡើង។ ការស្រាវជ្រាវ​មួយចំនួន កំពុង​ត្រូវបាន​ធ្វើបាន​ឡើង​ទៅលើ​មនុស្ស​ដែល​ពីមុន​មកជា​ក្មេង​ធ្លាប់​រស់នៅក្នុង​សង្គ្រាមលោកលើកទី។មនុស្ស​ទាំងនេះ គឺ​បានទទួល​ការព្យាបាល​លើ​ការប៉ះទង្គិច​ផ្លូវចិត្ត ហើយ​បន្ទាប់មក​បាន​ប្រាប់ថា​ពួកគេ​បាន​មើលឃើញ​ពី​ភាព​ផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​ពួកគេ។ ពួកគេ​និយាយថា ប្រសិនបើ​ពួកគេ​បានទទួល​ការព្យាបាល​តាំងពី​ពួកគេ​នៅ​ក្មេង​វ័យ ការរស់នៅ​របស់​ពួកគេ​នឹង​បាន​ប្រសើរ​ជាង​នេះ។

តើ​ការប៉ះទង្គិច​ផ្លូវ​ចិត្ត ឬ Trauma ជា​អ្វី?

ការប៉ះទង្គិច​ផ្លូវចិត្ត មិនមែនជា​ជំងឺ​ទេ។ វា​គឺជា​ប្រតិកម្ម​តប​ធម្មតា​ទៅនឹង​ស្ថានភាព​មិនធម្មតា​មួយ។ ប៉ុន្តែ​ប្រសិនបើ​ការប៉ះទង្គិច​ផ្លូវចិត្ត​មិនត្រូវ​បានទទួល​ការព្យាបាល វា​នឹង​វិ​វត្ត​ទៅជា​ជំងឺ។

ការប៉ះទង្គិច​ផ្លូវចិត្ត កើតមានឡើង​នៅពេលដែល​ព្រឹត្តិការ​ណ៏​គម្រាមកំហែង​ដល់​ជីវិត​មួយ ធ្វើ​ឲ្យ​មាន​រំញោច​ដល់​ញាណ​ទាំងអស់ និង​ប្រព័ន្ធ​ជីវសាស្ត្រ​ដើម្បី​ទប់​ទល់នឹង​ព្រឹត្តិការ​ណ៏​នោះ។ ឧ​ទា​ហរ​ណ៏៖
• ចក្ខុ សោត ឃាន ជីវ​ហា និង​ការ​ប៉ះ​ស្ទាប (ញាណ)
• ការរង​នូវ​សម្ពាធ​នៃ​អារ​ម្ម​ណ៏​រំជួល (ប្រព័ន្ធ​ជីវសាស្ត្រ)

ព្រឹត្តិការ​ណ៏​ភាគច្រើន​ដែល​អ្នក​ចងចាំ គឺ​ដោយ​ញាណ​ទី១ដល់ទី៣ (ឧ. ចាំ​អំពី​មនុស្សម្នា​ក់ដោយ​ប្រើ​ចក្ខុវិញាណ និង​សោតវិញាណ)។ ប៉ុន្តែ​ការប៉ះទង្គិច​ផ្លូវចិត្ត គឺ​ប្រើ​ញាណ​ទាំងអស់។ នៅពេល​រង​សម្ពាធ ព្រឹត្តិការ​ណ៏​ទាំងនេះ នឹងមាន​ថាមពល​ជះ​ត្រលប់ មិនថាតែ​នៅពេល​ដឹងខ្លួន ឬ​ពេល​គេង​ឡើយ ហើយ​មនុស្ស​ដែល​រង​ឥទ្ធិពល​នេះ ជារឿយៗមិនអាច​គ្រប់គ្រង​ខ្លួន​បានឡើយ។ ព្រឹត្តិការ​ណ៏​នេះ​អាច​កើតមានឡើង​គ្រប់ពេល គ្រប់​ទីកន្លែង ដែល​អាចធ្វើ​ឲ្យ​អារ​ម្ម​ណ៏​ជ្រួលច្របល់។ គ្រោះថ្នាក់ និង​ព្រឹត្តិការ​ណ៏​ដែល​មិនអាច​គ្រប់គ្រង​បាន គឺ​ត្រូវបាន​មើលឃើញ​ដោយ​ស្ថានភាព​ជ្រួលច្របល់ និង​មិនអាច​ព្យាករ​បាន។

មនុស្សពេញវ័យ និង​កុមារ

ទាំង​មនុស្សពេញវ័យ និង​កុមារ​សុទ្ធតែ​អាច​កើតមាន​ការប៉ះទង្គិច​ផ្លូវចិត្ត ព្រោះ​វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ទាំងពីរ​ប្រភេទ​នេះ អាច​ទទួលរង​នូវ​ព្រឹត្តិការ​ណ៏​ដូចគ្នា។

នៅពេលដែល​អ្នកសិក្សា​ពី​ការប៉ះទង្គិច​ផ្លូវចិត្ត អ្នក​អាច​យល់ថា​វា​ពិបាក​យល់។ អ្នក​អាច​យល់ថា វា​ប្រាប់​អ្នក​អំពី​អ្វីដែល​បាន​កើតមាន​ចំពោះ​អ្នក និង​ថា​តើ​អ្នកមាន​អារ​ម្ម​ណ៏​យ៉ាងណា។

ប្រសិនបើ​វា​កើតមាន​ចំពោះ​អ្នក អ្វីដែល​អ្នក​អាច​ធ្វើបាន គឺ​ស្វែងរក​នរណាម្នាក់​ដែល​អ្នក​គិតថា​ទុកចិត្ត អាច​នឹង​ចែករំលែក​នូវ​បទពិសោធន៍ និង​អារ​ម្ម​ណ៏​នេះ។

វា​មិន​ងាយស្រួល​នោះទេ​ក្នុងការ​ស្តាប់​អ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត ជាពិសេស​ប្រសិនបើ​អ្នក​ក៏​ជា​មនុស្ស​ដែល​ទទួលរង​ឥទ្ធិពល​របស់​វា​ដែរ។ ប៉ុន្តែ​សូម​ចងចាំ​ថា ប្រសិនបើ​អ្នក​អាច​ស្តាប់​អ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​បាន នោះ​វា​ជា​វិធី​ប្រសើរ​ជាងគេ​បំផុត​ដែល​អាចជួយ​អ្នក​ទាំង​នោះបាន។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើ​បានទេ វា​ក៏មាន​ជា​បញ្ហា​អ្វី​ដែរ ព្រោះ​វា​ជា​រឿង​មិន​ងាយស្រួល​ឡើយ។

វា​ជា​រឿង​ប្រសើរ​បំផុត​សម្រាប់​កុមារ​ដែល​អាច​និយាយ​ចេញ​នូវ​រឿង​ទាំងអស់នេះ ទៅដល់​នរណាម្នាក់​ដែល​គេ​ស្គាល់​និង​ជឿទុកចិត្ត។ ដូច្នេះ​អ្នក​គឺជា​អ្នក​ជួយ​ដ៏​ល្អ​បំផុត​របស់​ពួកគេ។

អ្នក​ក៏ត្រូវ​មើលថែទាំ​ខ្លួនឯង​ដែរ។ វិធី​ល្អ​បំផុត គឺ​ចែករំលែក​រឿងនេះ​ទៅដល់​មនុស្ស​ដែល​អ្នក​ទុកចិត្ត។ ចែករំលែក​រឿង​ដែល​កំពុង​កើតមាន​ជាមួយនឹង​កុមារ​ដែល​អ្នក​មើលថែ។


បុព្វហេតុ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត
 
បុព្វហេតុ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត​មាន៖

• ការគំរាមកំហែង​អាយុជីវិត​ដោយផ្ទាល់
• ការធ្វើ​ឲ្យ​របួស​ដល់​ខ្លួនឯង
• ការមើលឃើញ​ការបង្ករ​របួស
• ការមើលឃើញ​ការស្លាប់​ដ៏​អាក្រក់
• ការបង្ករ​របួស​ដល់​សមាជិក​ក្រុមគ្រួសារ
• មរណភាព​ដ៏​អាក្រក់​របស់​សមាជិក​ក្រុមគ្រួសារ​ណា​ម្នាក់
• ស្តាប់​ឭ​សម្រែក​ឲ្យ​ជួយ

លក្ខ​ណះ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត៖
• គ្រោះថ្នាក់​ដែល​មិនបាន​ព្រៀងទុក
• នៅក្បែរ​ព្រឹត្តិការ​ណ៏​មួយ
• នៅក្នុង​ព្រឹត្តិការ​ណ៏​មួយ
• ការអូសបន្លាយ​ការបង្ខិតបង្ខំ​អំពើរ​ហឹ​ង្សា
• ការប្រើប្រាស់​អាវុធ
• ចំនួន​នៃ​ព្រឹត្តិការ​ណ៏​គ្រោះថ្នាក់
• ទំនាក់ទំនង​ទៅកាន់​ជនរងគ្រោះ
• ការរំលោភបំពាន​រា​ង្គ​កាយ

    
ការពិតជា​មូលដ្ឋាន​អំពី​ការប៉ះទង្គិច​ផ្លូវចិត្ត


ក. កត្តា​ពាក់ព័ន្ធ​នឹង​ភាពខ្លាំង និង​ភាព​ងាយ​រងគ្រោះ

តើ​អ្វី ដែល​ធ្វើ​ឲ្យ​មនុស្ស២នាក់​ដែល​បាន​មើលឃើញ​ព្រឹត្តិការ​ណ៏​ដូចគ្នា មានប្រតិកម្ម​តប​ខុសគ្នា? កុមារ​ខ្លះ មានប្រតិកម្ម​តប​រយះ​ពេល​យូរ​ចំពោះ​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត ខ​ណះ​ដែល​កុមារ​ខ្លះទៀត ទំនងជា​អាច​គ្រប់គ្រង​បាន​នូវ​ស្ថានភាព​ដែល​ស្ទើរតែ​មិនមែនជា​បញ្ហា​នោះ។ កត្តា​ទាំងនោះ​មាន​ដូចខាងក្រោម៖

 ប្រភេទ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត
• សមត្ថភាព​អភិវឌ្ឍ​ន៏​របស់​កុមារ
• អធ្យាស្រ័យ ខឹង​ច្រ​ង៉េ​ង​ច្រ​ង៉ាង ទុយមុយ(ដកថយ)
• ការ​ប្រឡូក​ចូល​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត​កាលពីមុន
• កម្រិត​នៃ​ការគោរព​ខ្លួនឯង
• កម្រិត​នៃ​ការគ្រប់គ្រង
• កម្រិត​នៃ​ការយល់ដឹង
• ទ្រាំទ្រ​នឹង​ការឈឺចាប់
• ងាយ​ទទួលរង​ប្រតិកម្ម​ចំពោះ​អ្នក​រំឭក
• គ្មាន​ប្រតិកម្ម​ចំពោះ/បដិសេធ​អ្នក​ថែទាំ
• មានប្រតិកម្ម​ហួសហេតុ​ចំពោះ​អ្នក​ថែទាំ
• អ្នក​ថែទាំ​ដែលមាន​ការប៉ះទង្គិច​ផ្លូវចិត្ត
• កម្រិត​នៃ​ការគំរាមកំហែង​ទៅតាម​ស្ថានភាព
• កម្រិត​នៃ​ការយល់​ចិត្ត​របស់​កុមារ​ចំពោះ​អ្នក​ដ៏​ទៃ
• សមត្ថភាព​យល់ដឹង​ពី​ការដោះស្រាយ​បញ្ហា​មាន​ភាពខុសគ្នា​ចំពោះ​ភេទ​ស្រី​និង​ប្រុស
• កម្រិត​នៃ​បញ្ញា/ការអភិវឌ្ឍ

ខ. ការបាត់បង់​នូវ​ជំនឿ​មូលដ្ឋាន និង​ការរំពឹងទុក​នាពេល​អនាគត

ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត បង្ខំ​ឲ្យ​កុមារ​កែប្រែ​នូវ​ទស្សនៈ​របស់គេ​ចំពោះ​មនុស្ស​រួសរាយ​រាក់ទាក់ អ្នកធ្វើ​ល្អ ឪពុកម្តាយ​ដែលជា​អ្នកការពារ និង​អនាគត​ដែល​អាច​កើតមាន និង​អាច​ព្យាករ​បាន។ ព្រឹត្តិការ​ណ៏​ប៉ះពាល់​ដល់​អនាគត​ទាំងនេះ អាចមាន​ឥទ្ធិពល​ចំពោះ​កុមារ ទៅតាម​តំណាក់កាល​នៃ​ការអភិវឌ្ឍ​ដែល​កុមារ​មាន នៅពេល​ព្រឹត្តិការ​ណ៏​នេះ​កើតឡើង។

• កុមារ​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា គ្មាន​ការព្រួយបារម្ភ​ច្រើន​ទេ ព្រោះ​គេ​ពឹង​ផ្អែកលើ​សមត្ថភាព​ឪពុកម្តាយ​ក្នុងការ​ការពារ និង​ដោះស្រាយ​បញ្ហា​គ្រប់​ស្ថានភាព។ ប៉ុន្តែ​នៅពេល​មាន​សង្គ្រាម​ធ្ងន់ធ្ងរ​កើតមាន នៅ​ដំណាក់កាល​ដំបូង កុមារ​អាច​នឹង​បាត់បង់​ជំនឿ​លើ ឪពុកម្តាយ​ថា​អាច​ការពារ​គេ​បាន ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​ខ្វល់ខ្វាយ​ពី​តម្រូវការ​មូលដ្ឋាន។
• ចាប់ពី​អាយុ​ចូលរៀន​ទៅ កុមារ​កាន់តែ​មានការ​យល់ដឹង​ពី​ស្ថានភាព​ដែល​អាច​កើតមាន មហន្តរាយ ពេល​សង្គ្រាម​ដែល​ឪពុកម្តាយ​មិនអាច​មានលទ្ធភាព​ការពារ​កូន​បាន។ ពួកគេ​យល់បាន​ថា​ក្នុងស្ថានភាព​មួយចំនួន ពួកគេ​មិនអាច​ទទួលបាន​ការជួយ​ពី​មនុស្ស​ធំ​បានឡើយ។ បើទោះបីជា​កុមារ​បានដឹង​ពី​ការត្រៀមខ្លួន​ក្នុងស្ថានភាព​នេះហើយ​ក៏ដោយ ក៏​ពួកគេ​អាច​យល់បាន​បន្ថែមទៀត​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ព្រឹត្តិការ​ណ៏​បែបនេះ ហើយ​សុវត្ថិភាព​មូលដ្ឋាន​ក្នុងការ​រស់នៅ​របស់​ពួកគេ​អាច​ត្រូវ​បាត់បង់។
• ច្រើន​ឆ្នាំទៅ មនុស្សពេញវ័យ​អាច​ប្រយុទ្ធប្រឆាំង​ដើម្បី​ភាព​ឯករាជ្យ ការជឿជាក់​លើ​ខ្លួនឯង និង​ត្រៀមខ្លួន​ពួកគេ​សម្រាប់​ដោះស្រាយ​ស្ថាន​ការផ្សេង។ ប៉ុន្តែ​សម្រាប់​ពួកគេ​ការធ្លាក់ចុះ​នូវ​សិទ្ធ​អំណាច និង​ការគ្រប់គ្រង អាចមាន​ឥទ្ធិពល​ជ្រាលជ្រៅ​ទៅលើ​ជំនឿ​និង​សុវត្ថិភាព​មូលដ្ឋាន។

គ. ទស្សនៈ​មូលដ្ឋាន​មួយចំនួន​ទាក់ទង​នឹង​ប៉ះទង្គិច​ផ្លូវចិត្ត​ដោយ​មូលហេតុ​សង្គ្រាម

1. មនុស្សពេញវ័យ​មើលរំលង​ភាពឈឺចាប់​របស់​កុមារ
មនុស្សពេញវ័យ​តែង​មើលរំលង​ភាពឈឺចាប់​របស់​កុមារ។ វា​អាចជា​អ្វីដែល​កុមារ​ធ្លាប់បាន​ឆ្លងកាត់ និង​រយៈពេល​នៃ​ការឈឺចាប់​ដ៏​ជ្រាលជ្រៅ។ យើង​ត្រូវ​បង្កើន​ការយល់ដឹង អំពី​បញ្ហា​នេះ និង​ត្រូវ​បង្រៀន​ដល់​មនុស្ស​អំពី​សា​រះ​សំខាន់​នៃ​ការបញ្ចេញ​អារ​ម្ម​ណ៏ ភាពភ័យខ្លាច​របស់​កុមារ​ដើម្បី​ឲ្យ​គេ​ដឹង ឲ្យ​មាន​សុវត្ថិភាព និង​ភាពជិតស្និទ្ធ​ជាមួយ​មនុស្សពេញវ័យ ដែល​អាច​តាមដាន​ពី​ការនិយាយ​ចេញ​របស់​កុមារ។

2. មនុស្សពេញវ័យ​ជាច្រើន​មិនអាច​ស្តាប់​កុមារ​បាន
ជារឿយៗ កុមារ​ត្រូវ​មិនត្រូវ​បាន​ឲ្យ​បង្ហាញ​ចេញ​នូវ​អារ​ម្ម​ណ៏​រំជួល​របស់ខ្លួន​ចំពោះ​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត​នោះទេ។ ជាពិសេស​នៅពេលដែល​ព្រឹត្តិការ​ណ៏​គួរ​ឲ្យ​ភ័យខ្លាច​នោះ កើតមាន​ជាមួយគ្នា​ចំពោះ​មនុស្សពេញវ័យ​និង​កុមារ។ ជាទូទៅ​មនុស្ស​ធំ មិន​ចង់​រំឭក​អំពី​ព្រឹត្តិការ​ណ៏​នោះឡើយ។ ឪពុកម្តាយ​ឬ​មនុស្ស​ធំ អាចមាន​អារ​ម្ម​ណ៏​ថា គ្មាន​ថាមពល/អំណាច ហើយ​វា​ពិបាក​បង្ហាញ​ចេញ​នៅ​ចំពោះមុខ​កុមារ។ ឪពុកម្តាយ​មិនអាច​ផ្តល់​អាហារ សុវត្ថិភាព និង​ផែនការ​អនាគត​សម្រាប់​កុមារ (អ្វីៗដែលជា​ការគិត​ទុករ​បស់​ឪពុកម្តាយ)។

ឪពុកម្តាយ មិនអាច​ផ្តល់​ឲ្យ​នូវ​តម្រូវការ​រាងកាយ និង​អារ​ម្ម​ណ៏​ដល់កូន។

ពេលខ្លះ ភាពភ័យខ្លាច​របស់​ឪពុកម្តាយ​ងាយ​លេចឡើង ហើយ​ពួកគេ​មិន​ចង់​និយាយ​ចេញ ឬ​ផ្តល់យោបល់​ទៅលើ​ការព្រួយបារម្ភ​របស់​កូន​ទេ។ ពេលខ្លះទៀត ពួកគេ​មិនដឹងថា​ត្រូវ​និយាយ​អ្វី​ទេ។

មនុស្ស​ធំ​ត្រូវការ​ដំ​បូរ​ន្មា​ន​ត្រឹមត្រូវ ទៅលើ​របៀប​នៃ​ការ​ស្តាប់​កុមារ​និយាយ។ វា​មិនចាំបាច់​ត្រូវ​និយាយ​រឿងនេះ​គ្រប់ពេល​នោះទេ ប៉ុន្តែ​កុមារ​គួរ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បើកចំហរ និង​ស្តាប់​មតិ​អ្នក​ដ៏​ទៃ​នៅពេល​កុមារ​ឲ្យ​សញ្ញា​ថា​ពួកគេ​ចង់​និយាយ។ ពួកគេ​គួរ​ធ្វើឡើង​ដោយ​ខ្លួនឯង។ ឧ. គួរផ្តល់​រយៈពេល១ម៉ោង​ក្នុង១សប្តាហ៍​ឲ្យ​កុមារ​និយាយ។ ឪពុកម្តាយ​ត្រូវ​ដឹងថា​វា​ជា​ការល្អ​សម្រាប់​កុមារ ជាពិសេស​នៅពេល​កុមារ​មានប្រតិកម្ម​អ្វីមួយ ឬ​យំ ខណៈដែល​គេ​ចែករំលែក​រឿងរ៉ាវ​និង​ការគិត​របស់គេ។

3. ការដាក់​សម្ពាធ គឺជា​ឧបសគ្គ​ចម្បង​ដើម្បី​ដោះស្រាយ​បញ្ហា
ការប៉ះទង្គិច​ផ្លូវចិត្ត​មិនមែនជា​ជំងឺ​ទេ។ វា​ជា​ប្រតិកម្ម​ធម្មជាតិ​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ក្នុងការ​រស់នៅ​មួយ។ ប៉ុន្តែ​ការប៉ះទង្គិច​ផ្លូវចិត្ត​ដែល​មិន​បានទទួល​ការព្យាបាល អាច​បណ្តាល​ឲ្យ​មានការ​ឈឺចាប់ ប្រតិកម្ម​ផ្លូវ​អារ​ម្ម​ណ៏ និង​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត និង​រាងកាយ។
មនុស្ស​ធំ គួរ​ធ្វើ​កិច្ចការ​នេះ​ជាមួយ​កុមារ​ដើម្បី​ឲ្យ​ពួកគេ​បញ្ចេញ​អារ​ម្ម​ណ៏​រំជួល​ចំពោះ​ការប៉ះទង្គិច​ផ្លូវចិត្ត។សញ្ញា​ទូទៅ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត

ការគិត
• ការភាន់ច្រឡំ
• ភ័យខ្លាច​ទៅជា​ឆ្កួត
• រៀនសូត្រ​ពី​បញ្ហា
• បញ្ហា​ក្នុង​ការគិត​ឲ្យ​ច្បាស់លាស់ រកហេតុ​ផល វិនិច្ឆ័យ និង​ការយកចិត្តទុកដាក់
• បញ្ហា​ក្នុង​ការដាក់​លំដាប់​អទិភាព និង​ការដោះស្រាយ​បញ្ហា
• បញ្ហា​ការចងចាំ
• បញ្ចៀស ឬ​បារម្ភ​អំពី​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត
• បដិសេធ​អំពី​សា​រះ​សំខាន់ និង​ផលប៉ះពាល់​នៃ​ព្រឹត្តិការ​ណ៏
• ការយល់​ខុស​អំពី​រយះពេល និង​លំដាប់លំដោយ
• ការនឹកឃើញ​ព្រឹត្តិការ​ណ៏​ឡើងវិញ
• សុ​បិ​ន្ត​អាក្រក់
• បារម្ភ​អំពី​សុខភាព​រាងកាយ

រាងកាយ
• ការរំខាន​ដំណេក
• ល្ហិតល្ហៃ
• ចង់​ក្អួត
• ឈឺ​ចុកចាប់
• រោល​លើ​ស្បែក
• ការឆ្លង
• ជំងឺ និង​គ្រោះថ្នាក់​កាន់​ច្រើន
• តឹង​សាច់ដុំ
• ឈឺក្បាល
• ការរំខាន​ការហូបចុក (ហូប​លែង​បាន ញាំ​ច្រើន​ជ្រុល មិន​រំលាយ​អាហារ)
• ភាពលំបាក​ក្នុងការ​និយាយ​ចេញ ឧ. បាត់​សម្លេង ត្រដិត
• បញ្ហា​គំហើញ និង​សោត
• បញ្ហា​ពោះវៀន និង​ផ្លោក​នោម
    
អារ​ម្ម​ណ៏​រំជួល
• សោកសង្រេង
• ថប់​បារម្ភ
• ភ័យខ្លាច​ហេតុ​ការ​ណ៏​កើតមាន​ម្តងទៀត
• ទុ​តិ​ដ្ឋិ​និយម
• ក្រៀមក្រំ
• អស់សង្ឃឹម
• ទុក្ខសោក
• ចំណង់​ខ្លាំង
• អាក់អន់ចិត្ត
• តែលតោល
• ធ្លាក់​ទឹកចិត្ត
• តូចចិត្ត
• កំហឹង
• កំហុស
• អៀនខ្មាស
• ស្ពឹក/គាំង
• ទទួលរង​ប្រតិកម្ម​ជ្រុល
• ធ្វើបាប​ខ្លួនឯង
• ប្រកែក
    
អាកប្បកិរិយា
• ត្រូវតែ​និយាយ​ចេញ​អំពី​ព្រឹត្តិការ​ណ៏
• បញ្ហា​ទំនាក់ទំនង និង​គ្រួសារ
• ការប្រើប្រាស់​សារធាតុ​ញៀន
• ការ​រំជួលចិត្ត​យ៉ាងខ្លាំង
• ទុយមុយ
• គេច​ពី​កន្លែង​ដែល​បញ្ហា​ប៉ះទង្គិច​ផ្លូវចិត្ត​កើតមាន
• យឺតយ៉ាវ
• ដើរ​តែលតោល​គ្មាន​គោលដៅ
• វង្វេងស្មារតី
• ព្រងើយកន្តើយ
• ស្ពឹក​ច្រអូស
• ប្រព្រឹត្ត​ឡើងវិញ
• ចិត្ត​ស្រាល មួម៉ៅ​ច្រើន
• សកម្ម​ហួសហេតុ
• រំភើប​រំជួល
• ខ្លាច
• មិន​ស្តាប់បង្គាប់
• ខឹងសម្បារ


ផលប៉ះពាល់​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត​ទៅលើ​កុមារ (UNICEF)

        
ជាធម្មតា នៅពេល​មាន​ព្រឹត្តិការ​ណ៏​មួយ​កើតឡើង ការគិត និង​អារ​ម្ម​ណ៏​ដើរ​ទន្ទឹមគ្នា។ ប៉ុន្តែ​បន្ទាប់ពី​មនុស្ស​បានទទួល​រង​នូវ​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត​មួយ អារ​ម្ម​ណ៏​របស់​ម្នាក់​នោះ នៅតែ​ថេរ​ដដែល។ គោលបំណង​នៃ​ការព្យាបាល គឺ​ដើម្បី​នាំ​អារ​ម្ម​ណ៏​និង​ការគិត​ត្រលប់​ទៅរក​ភាព​ដើម​វិញ។ ដើម្បី​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត អ្នក​ជួយ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ប៉ះទង្គិច​ផ្លូវ​ចិត្តបាន​និយាយ​ចេញ​នូវ​ការគិត និង​អារ​ម្ម​ណ៏​របស់គេ។

ហេតុអ្វី​បានជា​ការព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​មាន​សា​រះ​សំខាន់?

ការប៉ះទង្គិច​ផ្លូវចិត្ត​ដោយ​មូលហេតុ​សង្គ្រាម មិនអាច​ព្យាបាល​ដោយ​កុមារ​ខ្លួនឯង​ទេ។ ជាទូទៅ ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត កើតមានឡើង​ធ្វើ​ឲ្យ​រំខាន ឈឺចាប់ ដូច​មានការ​ដាក់ទណ្ឌកម្ម ប៉ះពាល់​ដល់​អារ​ម្ម​ណ៏​យ៉ាងខ្លាំង បើទោះបី​មិនមាន​អ្នក​ចាំ​រំឭក​ក៏ដោយ ហើយ​កុមារ​មិនអាច​ប្រឈមមុខ​ជាមួយនឹង​ការចងចាំ​ឡើងវិញ​ដ៏​អាក្រក់​នេះ​បានទេ។ ដូច្នេះ​កុមារ មិន​ព្រម​បង្ហាញ​ចេញ​នូវ​អារ​ម្ម​ណ៏​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​ណ៏ និង​ការចងចាំ​ដ៏​អាក្រក់​នេះ​ទេ ហើយ​ព្យាយាម​គេច​ចេញពី​ការ​រំឭក​នូវ​រឿងរ៉ាវ​ទាំងអស់នេះ។ នៅពេល​ធ្វើ​សម្ភាសន៍ កុមារ​ខ្លួនឯង​ផ្ទាល់​ដឹង​ហើយ​ថា​ទោះបី​ពួកគេ​ខំ​បញ្ចៀស​ពី​ការ​រំឭក​រឿងរ៉ាវ​ប៉ះទង្គិច​ផ្លូវចិត្ត​ទាំងអស់នេះ​ក៏ដោយ ក៏​ការធ្វើ​បែបនេះ វា​មិន​អាចជួយ​អ្វី​បានឡើយ។

ក្រោយ​សង្គ្រាម ការខូចខាត​រា​ង្គ​កាយ អាច​ត្រូវបាន​គេ​មើលឃើញ​ជាច្រើន​ទស្សវត្សរ៍ ដូច្នេះហើយ វា​បន្សល់​នូវ​ចងចាំ​មួយ។ ជាពិសេសក្មេងៗដែល​ខ្វះ​បទពិសោធន៍​ក្នុងការ​បង្ហាញ​ចេញ​និង​ចែករំលែក​នូវ​ការព្រួយបារម្ភ និង​ការចងចាំ​ដ៏​អាក្រក់​របស់​ពួកគេ​ជាមួយ​អ្នកផ្សេង​ក្រៅពី​ឪពុកម្តាយ នៅពេល​ឪពុកម្តាយ​ក៏​កំពុង​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ដូចគ្នា​ដែរ ហើយ​ដែល​ឪពុកម្តាយ​ទាំងនោះ​មិនបាន​ដឹង​ពីសា​រះ​សំខាន់​នៃ​ការប្រាស្រ័យ​ទាក់ទង​អំពី​ការប៉ះទង្គិច​ផ្លូវចិត្ត​ជាមួយកូន។ ដូច្នេះ​កុមារ គាំង​ជាប់​ជាមួយនឹង​ការចងចាំ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ពី​សង្គ្រាម។

ខាងក្រោម​នេះ​ជា​ផ្នែក​នៃ​ការបើកឱកាស​ឲ្យ​បញ្ចេញ​នូវ​យោបល់​អារ​ម្ម​ណ៏ ដែលជា​ស្នូល​នៃ​ដំណើរការ​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត។

ពេលវេលា​តែមួយ​មុខ​មិនអាច​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​បានទេ ។ ពេលវេលា​អាច​ទំនងជា​ព្យាបាល​ស្នាមរបួស និង​បន្ធូរបន្ថយ​ភាព​សោកសង្រេង ប៉ុន្តែ​វា​មិន​ទំនងជា​អាចជួយ​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​បាន​ទាំងស្រុង​ទេ។ យើង​អាច​សន្និដ្ឋានបានថា ពេលវេលា​មិនអាច​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​របស់​កុមារ​បានឡើយ។ វិធីសាស្ត្រផ្សេងៗទៀត ត្រូវបាន​យកមកប្រើ​ដើម្បី​ជួយ​កុមារ​ឲ្យ​ប្រឈម​និង​ការប៉ះទង្គិច​ផ្លូវចិត្ត និង​ជួយ​ដល់​ដំណើរការ​ព្យាបាល ដូច្នេះ​កុមារ​អាច​ធូរស្បើយ​ពី​ការប៉ះទង្គិច​ផ្លូវចិត្ត​បាន។

      ជា​ជម្រើស​ល្អ ការធ្វើអន្តរាគមន៍​ដើម្បី​បន្ធូរបន្ថយ​ការប៉ះទង្គិច​ផ្លូវចិត្ត គួរ​ត្រូវធ្វើ​ផែនការ​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​មាន​ជម្លោះ​ប្រដាប់អាវុធ។
      
      ការព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​មាន​របៀប​នៃ​ការគិត​ដែលមាន​កាលកំណត់
      ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត និង​គួរ​ឲ្យ​រន្ធត់ ដែល​ចេះតែ​វិលវល់​ក្នុង​អារ​ម្ម​ណ៏​មិនអាច​ជួយ​ដល់​កុមារ​បាន អាច​បណ្តាល​មានការ​រំខាន​ដល់​ចិត្តគំនិត និង​បន្ថយ​គុណភាព​នៃ​ជីវិត​របស់​កុមារ​នោះ​ជាច្រើន​ឆ្នាំ​ទៅមុខទៀត។  ប្រសិនបើ​មិនបាន​ទទួល​ការព្យាបាល​ទេ ការប៉ះទង្គិច​ផ្លូវចិត្ត​ដោយ​មូលហេតុ​សង្គ្រាម អាច​បណ្តាល​ឲ្យ​ឈឺចាប់ រំខាន ប៉ះពាល់​ដល់​ទ្រង់ទ្រាយ​ជីវិត​និង​ការរីក​ធំ​ធា​តរបស់​កុមារ។
      ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ក្នុងចំណោម​ការស្រាវជ្រាវ​ជាច្រើន​បន្ទាប់ពី​ឥទ្ធិពល​នៃ​សង្គ្រាមត្រជាក់​បានបញ្ចប់​ បាន​បង្ហាញថា អ្នក​ដែល​ធ្លាប់​រស់នៅ​ក្នុងពេល​សង្គ្រាម ហើយ​ឥឡូវ​មាន​អាយុ​ប្រហែល៥០ទៅ៦០ឆ្នាំ បានទទួល​រង​នូវ​ការឈឺចាប់​ជាច្រើន និង​មិន​ហ៊ាន​និយាយ​ចេញ​នូវ​ការចងចាំ​អំពី​សង្គ្រាម​នោះទេ។
    
សេចក្តី​បញ្ចប់

    ក. ការប៉ះទង្គិច​ផ្លូវចិត្ត​មិនមែនជា​ជំងឺ​ទេ។ វា​ជា​ប្រតិកម្ម​តប​ធម្មតា​ចំពោះ​ស្ថានភាព​មិនធម្មតា​មួយ។
    ខ. ការប៉ះទង្គិច​ផ្លូវចិត្ត​ត្រូវ​ចាំបាច់​ទទួល​ការព្យាបាល ដោយ​ការបញ្ចេញ​នូវ​អារ​ម្ម​ណ៏។ វា​អាចជា​រឿង​ឈឺចាប់ នៅពេល​បាន​ស្តាប់ ប៉ុន្តែ​វា​ជា​មធ្យោបាយ​ប្រសើរ​បំផុត​ដើម្បី​ជួយ​ព្យាបាល។
    គ. ប្រសិនបើ​មិនបាន​ព្យាបាល​ទេ ការប៉ះទង្គិច​ផ្លូវចិត្ត​នឹង​ក្លាយជា​បញ្ហា​ពេញ​មួយជីវិត។
    ឃ. កុមារ​ត្រូវការ​ការយកចិត្តទុកដាក់ ការស្រលាញ់ និង​នរណាម្នាក់​ដែល​អាចជួយ​ឲ្យ​ពួកគេ​បញ្ចេញ​អារ​ម្ម​ណ៏។
    ង. អ្នក​ក៏ត្រូវ​មើលថែទាំ​ខ្លួនឯង​ដែរ សូម​ចែករំលែក​រឿងរ៉ាវ​ជាមួយ​អ្នក​ដ៏ទៃទៀត។
 

ឯកសារយោងៈ
សៀវភៅ DSM IVTM, UNICEF

ប្រែសម្រួលដោយៈ លោកស្រី ពាន់ ស៊ីណា
  ហឿ សេ​ធុល
      បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
      ពី​សកល​វិទ្យាល័យ De La Salle, Philippines
            ទំនាក់ទំនងៈ
            ទូរ​សព្ទៈ 088  9040004
ប្រែសម្រួលដោយៈ អ្នកស្រី ពាន់ ស៊ីណា

 
វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00067
សប្តាហ៏នេះ: 00225
សរុប: 29489

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.