(855) 17 66 89 41 | (855) 96 73 51 736

វីដេអូចុងក្រោយរបស់យើង

វីដេអូផ្សេងៗទៀត
ការធើ្វបាបខ្លួនឯង

ការធ្វើបាបខ្លួនឯងអាចជាវិធីដោះស្រាយភាពតានតឹង និងអារម្មណ៍ឈឺចាប់។ នៅពេលពួកគេមិនអាចបរិយាយពាក្យឈឺចាប់របស់ពួកគេ ពួកគេយល់ថាការធើ្វបាបខ្លួនឯងអាចជួយអោយបញ្ចេញអារម្មណ៍បាន។ បន្ទាប់មក អ្នកអាចនឹងមានអារម្មណ៍ធូរស្រាលមកវិញ ប៉ុន្តែនៅពេលអារម្មណ៍ដែលឈឺចាប់នោះកើតឡើងម្តងទៀត អ្នកនឹងធើ្វបាបខ្លួនឯងម្តងទៀត។  ការធើ្វបាបខ្លួនឯង គឺរាប់រៀបគ្រប់សកម្មភាពដែលចេតនាធើ្វអោយខ្លួនឯងមានរបួស ដូចជា អារដៃខ្លួនឯង -ល-។ វាក៏មានវិធីផ្សេងទៀតដូចជា ធើ្វអោយខ្លួនឯងមានគ្រោះថ្នាក់ (ការផឹកស្រវឹង ការរួមភេទដោយមិនមានសុវត្ថិភាព) ។  បុគ្គលដែលធើ្វបាបខ្លួន គឺបង្កគ្រោះថ្នាក់លើអ្នកដទៃនោះទេ។ ហើយការធើ្វបាបខ្លួនឯងនេះ មិនមានចេតនាដើម្បីទទួលការចាប់អារម្មណ៍ពីអ្នកដទៃ ឬចង់ធើ្វអត្តឃាតទេ។ ការព្យាបាល​ និងការជួយខ្លួនឯង និយាយទៅកាន់អ្នកដទៃ : ចែករំលែកអារម្មណ៍ទុក្ខព្រួយរបស់អ្នកជាមួយមនុស្សដែល អ្នកទុកចិត្ត ដូចជាមិត្តភកិ្ត គ្រូ អ្នកដឹកនាំក្នុងសាសនា (គ្រូគង្វាល -ល-) អ្នកផ្តល់ប្រឹក្សា ឬសាច់ញាតិរបស់អ្នក។ អ្នកព្យាបាលក៏អាចផ្តល់គំនិតក្នុងការព្យាបាលជាបន្តបន្ទាប់ផងដែរ។ កំណត់អត្តសញ្ញាណគន្លឹះរបស់អ្នក : អ្នកអាចគិត ឬរកនូវអារម្មណ៍បែបណាដែលបណ្តាល អោយអ្នកចង់ធើ្វបាបខ្លួនឯង បន្ទាប់មកអ្នកត្រូវរកវិធីដោះស្រាយ។ សែ្វងរកបច្ចេកវិជ្ជាថ្មី : បញ្ចេញចិត្តរំភើបរបស់អ្នកតាមរយ:សិល្បះផេ្សងៗ ធ្វើឱ្យខ្លួនអ្នកស្ងប់ដោយការធើ្វម៉ាស្សា ឬសំរាកអោយបានគ្រប់គ្រាន់ ឬបញ្ចេញកំហឹង របស់អ្នកតាមរយះការហាត់ប្រាណ។

អត្តឃាត

គំនិតធ្វើអត្តឃាត មានន័យថាការគិត ឬរៀបចំផែនការក្នុងការធ្វើអត្តឃាត។ គំនិតធើ្វអត្តឃាតតែង កើតឡើងនៅពេលនរណាម្នាក់ជួបប្រទះ ឬទទួលរងនូវភាពតានតឹង ឬអ្នកដែលមានបទពិសោធន៍ជំងឺ បាក់ទឹកចិត្ត។ កត្តាដែលជំរុញអោយមានគំនិតអត្តឃាត មនុស្សដែលមានគំនិតអត្តឃាតអាចមានជំងឺផ្លូវចិត្តមួយចំនួន ដូចជាជំងឺបាក់ទឹកចិត្ត ថប់បារម្ភ វិបត្តិនៃការហូប (Eating Disorder) anorexia និងសារធាតុញៀនមួយចំនួន។ មនុស្សដែលមានប្រវត្តិគ្រួសារមានជំងឺផ្លូវចិត្តទំនងជាមានគំនិតចង់ធ្វើអត្តឃាត។ បុគ្គលដែលកំពុងជួបប្រទះ ឬអាចមានគំនិតចង់ធ្វើអត្តឃាតអាចបង្ហាញសញ្ញា ឬរោគសញ្ញា ដូចខាងក្រោមៈ មានអារម្មណ៍អស់សង្ឈឹម លេចចេញនូវការខ្វល់ខ្វាយខុសប្រក្រតីជាមួយនឹងអំពើហឹង្សា ឬការស្លាប់ ឆា​ប់ប្រែប្រួលនូវអារម្មណ៍ម្តងសប្បាយ ម្តងទុក្ខសោក តែងនិយាយអំពីការសងសឹក កំហុស ឬភាពអាម៉ាស់ ស្ថិតក្នុងស្ថានភាពថប់បារម្ភខ្ពស់ ផ្លាស់ប្តូរទម្លាប់មួយចំនួន ដូចជាការគេង សេពគ្រឿងស្រវឹង ឬស្រាច្រើនជាងធម្មតា ឬចាប់ផ្តើមផឹកនៅពេលដែលពួកគេមិនធ្លាប់ធ្វើពីមុន អាកប្បកិរិយាធេ្វសប្រហែស ដូចជាការបើកបរមិនប្រុងប្រយ័ត្ន ឬសេពគ្រឿងញៀន  មានកាំភ្លើង ថ្នាំ ឬសារធាតុផេ្សងៗដែលអាចប៉ះពាល់ដល់អាយុជីវិត ជួបប្រទះនូវជំងឺបាក់ទឹកចិត្ត ការវាយប្រហារភ័យស្លន់ស្លោ  ភាពឯកោ តែងនិយាយពាក្យថាលា ដូចជាទៅលេងបងប្អូនដោយមិនបានព្រាងទុកជាមុនហើយប្រើ ពាក្យថាលាអ្នកទាំងនោះហាក់បីដូចជាថាខ្លួនលែងបានមកលេងទៀតហើយ។ ហាក់ដូចជាមិនអាចទទួលអារម្មណ៍រីករាយពីព្រឹត្តិការណ៍ជីវិតដែលរីករាយជាធម្មតា ដូចជាការបរិភោគដែលចូលចិត្ត ការធ្វើលំហាត់ប្រាណ ទំនាក់ទំនងសង្គម មានវិប្បដិសារីធ្ងន់ធ្ងរ និងការរិះគន់ខ្លួនឯង ច្រើននិយាយអំពីការធើ្វអត្តឃាត […]

អូទីស្សឹម

Autism Spectrum Disorder ដែលហៅកាត់ ASD ។​អូទីស្សឹមត្រូវបានគេស្គាល់ជាទូទៅថាជាពិការភាព ឬអសកម្មភាពក្នុងការលូតលាស់នៃទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និងក្នុងសង្គម។  រោគសញ្ញានៃ Autism ទំនាក់ទំនង មានការលំបាកក្នុងការមានទំនាក់ទនងជាមួយមនុស្សជុំវិញខ្លួន និងក្នុងសង្គម ។ ឧទាហរណ៍ ផ្តាច់ខ្លួនចេញពីអ្នកដទៃ ចូលចិត្តលេងម្នាក់ឯង។ ការប្រាស្រ័យទាក់ទង មានការលំបាកក្នុងការប្រើប្រាស់ភាសាកាយវិការ និងពាក្យសំដី។ ឧទាហរណ៍ កុមារមិនយល់ពីអត្ថន័យនៃភាសាកាយវិការ ទឹកមុខ​ ឬការលើកដាក់នៃសម្លេង។ ការស្រមើស្រមៃ ពិបាកក្នុងការលូតលាស់ និងកំណត់រវាងនៃការលេង និងការស្រមើស្រមៃ។ ឧទាហរណ៍ សកម្មភាពនៃការលេងមានកំណត់ ការធើ្វត្រាប់តាម របៀបនៃការលងដដែលៗ។ បុគ្គលដែលមានអូទីស្សឹមអាចនឹង មានការលំបាកជាមួយនឹងការទំនាក់ទំនងផ្នែកភាសានៃការនិយាយ​ និងភាសាកាយវិការ ភាសានៃការនិយាយ (ក្នុងចំនោមមនុស្ស ៣នាក់ដែលមានអូទីស្សឹមមិនមានភាសា) ភាសាកាយវិភារ សំឡឹងមើលភ្នែក ទឹកមុខ (ខឹង យំ ស្រពាប់ស្រពោន…) កំរិតនៃសម្លេង មានការលំបាកជាមួយចិត្តរំភើប ដូចជា៖ យល់ពីចិត្តរំភើប និងសញ្ចោតនារបស់អ្នកដទៃ ស្គាល់ចិត្តរំភើបរបស់ខ្លួនឯង ការបញ្ចេញនូវចិត្តរំភើប ត្រូវការលួងលោមពីអ្នកដទៃ មានអារម្មណ៍ធុញថប់នឹងស្ថានភាពសង្គម ឆ្លាស់វេនគ្នាក្នុងការសន្ទនា បង្ហាញនូវអាកប្បកិរិយាដដែលៗ […]

ថប់បារម្ភ

ការថប់បារម្មណ៏ (Anxiety) ការព្រួយចិត្ត​ (Worry) និងការតាន់តឹងអារម្មណ៏ (Stress) ក្លាយជាបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ ។ ជាធម្មតាអ្នកមានការថប់បារម្មណ៏​ឬការតានតឹងអារម្មណ៏មិនមែនសុទ្ធតែចាំបាច់ត្រូវតែរកជំនួយ​ពី អ្នកឯកទេសចិត្តសាស្រ្តនោះទេ​​ ឬក៏មានន័យថាអ្នកមានជំងឺនោះដែរ​។​ តាមការពិត​ការថប់បារម្មណ៏គឺជាសញ្ញាណមួយដាស់តឿនអ្នកឲ្យដឹងថាអ្នកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពលំបាកខាងផ្លូវចិត្ត។​​ បើមិនមានការថប់បារម្មណ៏ទេនោះ អ្នកក៏ពុំមានសមត្ថភាពប្រមើលមើលពី ស្ថានភាពលំបាក​និងត្រៀមខ្លួនសំរាប់ប្រឈមមុខនិងវានោះដែរ​។​ ការថប់បារម្មណ៏និងក្លាយជាជំងឺថប់បារម្មណ៏នៅពេលដែលវាមានសភាពរាំរ៉ៃ​និងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់យើង​ហើយនិងរំខានសម្ថភាពបំពេញការងាររបស់យើងផងដែរ។​ អ្នកដែលមានសភាពជំងឺថប់បារម្មណ៏រាំរ៉ៃមានរោគសញ្ញាណដូចខាងក្រោមៈ  ផ្នែករាងកាយ         តឹងណែនសាច់ដុំ         មានសភាពអស់កម្លាំង​ល្ហិតល្ហៃ         ខ្សោយការចងចាំ​ ឬភ្លេចភ្លាំងច្រើន         បែកញើសបាតដៃ         មានបញ្ហាក្នុងការគេង         ញ័របេះដូង ឬជីពចរដើរញាប់         […]

ADHD/ADD

ពាក្យពេញ Attention-deficit/hyperactivity disorder (ADHD) ជាជំងឺផ្លូវចិត្តទូទៅមួយដែលជះឥទ្ធិពល លើកុមារ។ ADHD ក៏ជះឥទិ្ធពលទៅលើមនុស្សពេញវ័យដែរ។ ADHD ជាជំងឺផ្លូវចិត្តដែលជះឥទិ្ធពល ទៅដល់សកម្មភាព និងការលូតលាស់ក្នុងប្រព័ន្ធខួរក្បាល​ ដែលបណ្តាលអោយមនុស្សមានការ ពិបាកជាមួួយការផ្ទង់អារម្មណ៍ ធើ្វអី្វមួយដោយមិនបានគិតគ្រប់គ្រាន់ និងសកម្មខ្លាំងហួសហេតុ។ ជាធម្មតាមនុស្សមានការស្មុគស្មាញ ធុញក្នុងការរងចាំអី្វមួយ ប៉ុន្តែសម្រាប់បុគ្គលដែលមាន ADHD រឹតតែមានការលំបាកទាំងនៅផ្ទះ សាលារៀន និងនៅជាមួយមិត្តភកិ្ភ ឬក្រុមគ្រួសាររបស់ពួកគេ។  រោគសញ្ញានៃADHD មិនអាចផ្ទង់អារម្មណ៍លើអី្វមួយអោយច្បាស់លាស់ ផ្ទង់ទៅលើអី្វមួយខ្លាំងហួសហេតុ មិនចេះរងចាំ និងអត់ធ្មត់ បុគ្គលដែលមាន ADHD អាចនឹងមាន ការស្រមើស្រមៃច្រើន ភ្លេចភ្លាំងច្រើន សកម្មខ្លាំង និយាយច្រើនខុសពីធម្មតា ធើ្វអី្វមួយដោយមិនប្រុងប្រយ័ត្ន ឬចូលចិត្តធើ្វអី្វដែលមានគ្រោះថ្នាក់ មិនបង់បោះអី្វមួយដោយងាយៗ មិនចូលចិត្តចែករំលែក លំបាកក្នុងការមានទំនាក់ទំនងជាមួយអ្នកដទៃ

ការញៀន

មានមនុស្សជាច្រើនប្រើគ្រឿងស្រវឹងដោយមានទំនួលខុសត្រូវ។ នៅពេលផឹកគ្រឿងស្រវឹងច្រើនក្នុងរយះពេលខ្លី វានឹងធើ្វអោយអ្នកស្រវឹងខ្លាំង។ ហើយនឹងមានផលប៉ះពាល់ដល់សុខភាព។ ការញៀន គឺនៅពេលដែលអ្នកផឹកគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនដែលវាមានផលប៉ះពាល់ដល់អាយុជីវិតរបស់អ្នក។  ជារឿយៗ ក្រុមគ្រួសារ និងមិត្តភកិ្ត ជាមនុស្សដំបូងគេដែលចាប់អារម្មណ៍ ឬសំគាល់ថាអ្នកមានបញ្ហា ទាក់ទងនឹងគ្រឿងស្រវឹង និងគ្រឿងញៀន។ ពួកគេអាចសំគាល់បានដោយចំណុចមួយចំនួន ដូចជាគេចចេញពីអ្នកដទៃ តែងតែហត់នឿយ អស់កម្លាំង ឬងាយនឹងមានទុក្ខព្រួយ។ រោគសញ្ញា ផ្លាស់ប្តូរទម្លាប់នៃការញាំ ឬការគេង មិនសូវយកចិត្តទុកដាក់ចំពោះរូបរាងរបស់អ្នក ចំណាយពេលច្រើនជាមួយអ្នកដែលផឹកគ្រឿងស្រវឹង ឬប្រើគ្រឿងញៀនហួសកំរិត ខកខានមិនចូលរៀន ឬការងារ បាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលអ្នកធ្លាប់ស្រលាញ់ តែងមានបញ្ហានៅក្នុងសាលារៀន កន្លែងធើ្វការ ឬជាមួយច្បាប់ តែងមានជំលោះជាមួយក្រុមគ្រួសារ និងមិត្តភកិ្ត មិត្តភកិ្ត ឬគ្រួសារ សួរអ្នក ថាតើអ្នកមានបញ្ហាពាក់ព័ន្ធនឹងសារធាតុញៀន ឬទេ ប្រើប្រាស់គ្រឿងញៀន ឬផឹកគ្រឿងស្រវឹងដើម្បីសប្បាយ ងងឹតមុខ ឬបាត់បង់ស្មារតី ផឹកគ្រឿងស្រវឹង និងប្រើគ្រឿងញៀនពេលនៅម្នាក់ឯង លាក់កំបាំងពីគ្រួសារ ឬមិត្តភកិ្ត តម្រូវសារធាតុញៀនដើម្បីអោយមានអារម្មណ៍ធូរស្រាល៕ ការព្យាបាលផ្លូវកាយ ប្រើសិនជាអ្នកផឹកគ្រឿងស្រវឹង ឬប្រើគ្រឿងញៀនច្រើនក្នុងមួយអាទិត្យ ច្រើនខែ ឬច្រើនឆ្នាំ ហើយនៅពេលអ្នកបញ្ឈប់ ឬកាត់បន្ថយភ្លាមៗ អ្នកអាចនឹងមានបញ្ហាផ្លូវចិត្ត […]

ការព្យាបាលចិត្តសាស្ត្រ

អូទីស្សឹម (Autism)- ការឆាប់ធើ្វអន្តរាគមន៍ទៅលើកុមារអូទីស្សឹម គឺមានឥទិ្ធពលខ្លាំងដែលជួយ អោយកុមារពង្រឹងនូវផែ្នកភាសា និងជំនាញសង្គមរបស់ពួកគេ។ ភាគច្រើនកុមារអូទីស្សឹមទទួល ការអប់រំនៅក្នុងថ្នាក់រៀន ដោយមានការគាំទ្របន្ថែមពីជំនួយការបង្រៀន និងសំភារ:ជាក់លាក់ក្នុង ការបង្រៀន ។ អាណាព្យាបាលដទៃទៀត បានជ្រើសរើសសាលាអប់រំពិសេស ដូចជា ខេស៊ីភីអេស (KCPS) ដើម្បីផ្តល់នូវការអប់រំពិសេស និងតំរូវការសម្រាប់កូនៗរបស់ពួកគេ។ ក្នុងនោះមានអ្នកឯកទេសដែលមានជំនាញផែ្នកអ្នកព្យាបាលភាសា និងការនិយាយ (Speech and Language Therapists) ផ្នែកព្យាបាលមុខងារពិសេស (Occupational Therapists) និងអ្នកចិត្តសាស្រ្ត ជួយបង្រៀននូវជំនាញផ្សេងដែលជួយអោយកុមារអូទីស្សឹមមានការប្រសើរឡើង។ អេឌីអេចឌី (ADHD)- អ្នកផ្តល់សេវាថែទាំសុខភាពមួយចំនួនបានណែនាំពីការរួមបញ្ចូលគ្នានូវការ ព្យាបាលនៃអាកប្បកិរិយា រួមផ្សំជាមួយនឹងថ្នាំសម្រាប់ព្យាបាល ADD និងADHD។ សម្រាប់កុមារ ការព្យាបាលអាកប្បកិរិយា តម្រូវអោយអាព្យាបាលមានការចូលរួមវគ្គបណ្តុះបណ្តាលអំពីការ គ្រប់គ្រងអាកប្បកិរិយា ការធើ្វអន្តរាគមន៍ក្នុងថ្នាក់រៀន និងជំនាញនៃការគាំទ្រ។ សម្រាប់មនុស្សពេញវ័យដែលមាន ADHD អាចទទួលការព្យាបាលដូចគ្នាដោយមិនស្ថិតក្រោម សាលារៀន។ ការប្រើថ្នាំមិនផ្តល់ការព្យាបាលជារៀងរហូតទេ ប៉ុន្តែវាអាចជួយកាត់បន្ថយរោគសញ្ញាបាន។ អូស៊ីឌី (OCD)- ការព្យាបាលអូស៊ីឌី​ គឺមានជាប្រភេទថ្នាំ និងការព្យាបាល។ ការព្យាបាលពុទិ្ធ […]

បញ្ហាដំណេក

មនុស្សភាគមានតែងមានបញ្ហាក្នុងការគេង។ ជារឿយៗវាអាចត្រូវបានគេសន្មតថាជាការផ្លាស់ប្តូរ ឬភាពមានបញ្ហាតានតឹងនៅក្នុងជីវិតរបស់ពួកគេ។ ជាធម្មតា បញ្ហានៃការគេងនេះ គឺអាចដោះស្រាយ បានដោយខ្លួនឯងជាមួយពេលវេលា និងការថែទាំខ្លួនឯងបានត្រឹមត្រូវ (Self-care) ដូចជាញាំអាហារសុខភាព ការធើ្វលំហាត់ប្រាណទៀតទាត់ ការអនុវត្ថន៍ទម្លាប់នៃការគេង។ ប្រសិនផលពិបាកនៅតែបន្តកើតមាន អ្នកអាចនឹងមានវិបតិ្តដំណេក។   បញ្ហាដំណេក គឺស្ថានភាពនៃលទ្ធផលដែលអ្នកផ្លាស់ប្តូរទម្លាប់នៃការគេង។ បញ្ហាដំណេកនេះប៉ះពាល់យ៉ាងខ្លាំងទៅលើសុវត្ថិភាព និងបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀត។ ប្រភេទនៃបញ្ហាដំណេកមាន :  ការសំរាន្តមិនលក់(Insomnia) :​ មានការពិបាកក្នុងការគេងពេញមួយយប់ ដែលរំខានដល់សមត្ថភាពបុគ្គលក្នុងការបំពេញមុខងារធម្មតានៅពេលថៃ្ង។ Sleep apnea : ដង្ហើមដកខុសធម្មតាពេលកំពុងគេង។ Parasomnias – បញ្ហាកើតមានឡើងនៅពេលកំពុងគេង ដូចជាយល់សប្តិអាក្រក់ និងការគេងមមើរ។ Narcolepsy – ទាក់ទងទៅនឹងការងងុយគេងភ្លាមៗនៅពេលថៃ្ង។ Shift work sleep disorder – មានបញ្ហាក្នុងការគេង ព្រោះតែផ្លាស់ប្តូរពេលវេលា ម៉ោងធើ្វការ ពីថៃ្ង ទៅយប់ ឬយប់ ទៅថៃ្ង។  Circadian rhythm disorders – គេងមិនលក់ ឬគេងមិនលក់ទៅពេលដែលត្រូវសំរាន្ត។ […]

SEX

បញ្ហាទាក់ទងនឹងការរួមភេទ បញ្ហាខាងផ្លូវភេទអាចកើតឡើងគ្រប់ពេល ជាពិសេសនៅពេលមានភាពតានតឹង និងការផ្លាស់ប្តូរ។  ប្រសិនបើ ការរួមភេទពីមុនធើ្វឱ្យអារម្មណ៍អ្នករំភើប ប៉ុន្តែមួយរយៈក្រោយ អ្នកមិនមានអារម្មណ៍បែបនោះ ការព្យាបាលអាចជួយអ្នកអោយដឹងពីមូលហេតុដែលនាំអោយការផ្លាស់ប្តូរកើតឡើង។  នៅក្នុងទំនាក់ទំនងល្អ ផ្តល់អោយអ្នកនូវឱកាសដើម្បីស្វែងរកចម្លើយមួយចំនួន។  ការរំលោភបំពានផ្លូវភេទ ការរំលោភបំពានផ្លូវភេទ គឺនៅពេលដែលអ្នកត្រូវបានគេបង្ខំអោយធើ្វសកម្មភាពផ្លូវភេទណាមួយប្រឆាំងនឹងឆន្ទៈរបស់អ្នក។  វាអាចរួមបញ្ចូលទាំងការប៉ះពាល់លើរូបរាងកាយ ថតរូប ឬការចាប់រំលោភ។  អ្នកខ្លះបន្ទោសខ្លួនឯង ហើយមិនហ៊ានរាយការណ៍ពីការរំលោភបំពាននេះ។  ពួកគេអាចត្រូវបានរងការគំរាមគំហែងពីជនដៃដល់ដែលរំលោភបំពាន ប្រសិនពួកគេរាយការណ៍។  ការរំលោភបំពានលើកុមារតែងមិនត្រូវបានដោះស្រាយ រហូតមានបញ្ហាផ្លូវភេទកើតឡើងក្នុងវ័យពេញវ័យ៕

ជំងឺចិត្តវិកល

រោគសញ្ញា បាត់បង់ចំណង់ក្នុងការធើ្វអី្វមួយ មានអារម្មណ៍ថាមិនអាចផ្សាភ្ជាប់ពីអារម្មណ៍របស់អ្នក ពិបាកក្នុងការផ្ទង់ស្មារតី គេចចេញពីអ្នកដទៃ បញ្ហាទាក់ទងនឹងការទទួលដឹងដោយញ្ញាណ ដូចជាលឺសម្លេង ឬមើលឃើញអី្វដែលអ្នកដទៃមិនឃើញ ការភ័ន្តច្រឡំ មានជំនឿរឹងមាំ មិនចង់ថែទាំខ្លួន ការយល់ច្រឡំ មនុស្សជាច្រើនតែងលឺពីជំងឺចិត្តវិកល ប៉ុន្តែពួកគេមិនយល់ពីច្បាស់ពីរោគវិនិច្ឆ័យនេះទេ។ អ្នកអាចគិតថា បុគ្គលមួយចំនួនមានការគិតអវិជ្ជមានទៅលើជំងឺចិត្តវិកល ឬមានការយល់ច្រឡំលើអ្នក។ បុគ្គលមួយចំនួនគិតថាមនុស្សដែលអាចលឺសម្លេងចំឡែកៗ គឺជាមនុស្សគ្រោះថ្នាក់។  ការព្យាបាល ការព្យាបាលអាកប្បកិរិយា ពុទ្ធិ (CBT) : ជួយអតិថិជនអោយប្រឈមនឹងការគិត និងអាកប្បកិរិយារបស់គេ តាមរយះការគិត និងនិយាយអំពីខ្លួនរបស់គេផ្ទាល់។ គ្រូពេទ្យជាធម្មតាចេញវេជ្ជបញ្ជាអោយប្រើថ្នាំប្រឆាំងនឹងរោគ (ដែលត្រូវបានគេស្គាល់ផងដែរថាជាថ្នាំព្យាបាលជំងឺសរសៃប្រសាទ ឬថ្នាំធើ្វអោយស្ងប់ស្ងាត់) ដើម្បីជួយដោះស្រាយជំងឺចិត្តវិកល។ ការជួយអន្តរាគមន៍ពីគ្រួសារ គឺជាប្រភេទនៃការព្យាបាលដោយការនិយាយទៅសាច់ញាតិ ឬអ្នកមើលអ្នកជំងឺ។ វិធីសាស្រ្តនេះអាចអោយសាច់ញាតិ ឬអ្នកថែទាំអ្នកជំងឺ ព្យាយាមជួយ និងរកវិធីដោះស្រាយជាមួយគ្នា។ ព្យាបាលតាមបែបសិល្បះ ដូចជាស្តាប់ចំរៀង ការគូរគំនូរ រាំ -ល- ដើម្បីជួយអ្នកបានបញ្ចេញអារម្មណ៍ជាមួយអ្នកព្យាបាល។

ជំងឺបាក់ស្បាត

ជំងឺបាក់ស្បាត អាចកើតឡើងនៅពេលដែលបុគ្គលជួបស្ថានភាពរន្ធត់ដ៏ធ្ងន់ធ្ងរ ហើយជះឥទិ្ធពលអាក្រក់មានរយៈពេលយូរ ដែលមូលហេតុអាចបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រងគ្រោះដោយអំពីហិង្សា ដូចជាការវាយដំ រំលោភបំពាន ការលួចប្លន់ ជំងឺផ្លូវកាយធ្ងន់ធ្ងរ បទពិសោធន៍រន្ធត់ពីកុមារភាព ជំងឺបាក់ស្បាត អាចវិវត្តន៍ភ្លាមៗបន្ទាប់ពីនរណាម្នាក់ជួបនូវព្រឹតិ្តការណ៍រន្ធត់ ឬស្ថានការណ៍គំរាមគំហែងដល់អាយុជីវិត ហើយជនរងគ្រោះខ្វះសមត្ថភាពទប់ទល់ដោះស្រាយ ឬ រោគសញ្ញាអាចកើតឡើងរាប់សប្តាហ៍ ខែ ឬច្រើនឆ្នាំក្រោយពីព្រឹតិ្តការណ៍កើតឡើង។ ជំងឺបាក់ស្បាត ត្រូវបានគេប៉ាន់ស្មានថាមានឥទ្ធិពលលើមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣ នាក់ដែលមានបទពិសោធន៍រន្ធត់ ប៉ុន្តែមិនច្បាស់ទេថាហេតុអ្វីបានជាមនុស្សខ្លះវិវត្តទៅជាជំងឺ ហើយខ្លះទៀតមិនមាន។ ជំងឺបាក់ស្បាតធ្ងន់ធ្ងរ  បុគ្គលដែលជួបប្រទះនឹងបទពិសោធន៍ប៉ះទងិ្គចផ្លូវចិត្តម្តងហើយ ម្តងទៀត ដូចជា ការរំលោភបំពាន ឬអំពើហិង្សា អាចនឹងត្រូវបានគេរកឃើញរោគវិនិច័្ឆយថាមាន ជំងឺបាក់ស្បាតធ្ងន់ធ្ងរ។ ជារឿយៗ វាកាន់តែធ្ងន់ធ្ងរជាងនេះ ប្រសិនបើការប៉ះទង្គិចផ្លូវចិត្តត្រូវបានឆ្លងកាត់តាំងពីវ័យក្មេង ព្រោះបញ្ហានេះអាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ។  រោគសញ្ញា បទពិសោធន៍កើតឡើងម្តងទៀត  ការនឹកឃើញឡើងវិញនូវព្រឹតិ្តការណ៍រន្ធត់ សុបន្តិអាក្រក់ មានអារម្មណ៍សោកសៅ និងអស់សង្ឈឹម ខ្លាច ព្រួយបារម្ភ រាងកាយ ដូចជាឈឺចាប់បែកញើស មានអារម្មណ៍ឈឺ ឬញ័រ កុមារអាចជួបព្រឹត្តិការណ៍ឈឺចាប់ម្តងហើយ ម្តងទៀតតាមរយៈការលេងរបស់ពួកគេ។ ការគេចមិនចង់ជួប អ្នកជំងឺបាក់ស្បាត អាចនឹងមិនចូលរួមជាមួយក្រុមមនុស្ស ឬទីកន្លែងណាដែលរំលឹកនូវព្រឹតិ្តការណ៍ […]

បញ្ហាក្នុងការរស់នៅ

១ នាទីដើម្បី អាន បញ្ហាក្នុងការរស់នៅគ្របដណ្តប់លើប្រធានបទជាច្រើនពីព្រោះជីវិតមិនមែនកើតមកជាមួយសៀវភៅណែនាំរបស់ម្ចាស់ដែលបង្កើតមកទេ។ (វាត្រឹមដែលឬទេ?) យើងមិនបានបង្កើតសៀវភៅណែនាំមកធ្វើជាម្ចាស់សម្រាប់ជីវិតរបស់អ្នកទេ ដូច្នេះវាមានន័យថាយើងដឹងថាអ្វីដែលល្អបំផុតសម្រាប់អ្នក – ហើយយើងក៏មិនដឹង។ មានតែអ្នកទេដែលដឹងថាអ្វីដែលនឹងដំណើរការសម្រាប់អ្នក។ យើងបានសរសេរយ៉ាងច្រើនអំពីបញ្ហាទាំងនេះនិងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងជីវិតមិនថាវាជាសំណួរអំពីបញ្ហាឪពុកម្តាយទំនាក់ទំនងការគ្រប់គ្រងភាពតានតឹងការដោះស្រាយភាពទុក្ខព្រួយនិងការបាត់បង់ការដោះស្រាយភាពឯកោការគ្រប់គ្រងកំហឹងឬការយល់ដឹងកាន់តែច្បាស់អំពីវិធីព្យាបាលចិត្តសាស្ត្រ។ យើងសង្ឃឹមថាអត្ថបទដែលបានចុះបញ្ជីនៅក្នុងសៀវភៅណែនាំនីមួយៗមានអត្ថប្រយោជន៏ដល់អ្នកក្នុងការស្វែងយល់បន្ថែមអំពីប្រធានបទទាំងនេះ។ យើងបានចងក្រងបណ្ណាល័យអត្ថបទនិងព័ត៌មានទាក់ទងនឹងបញ្ហាក្នុងការរស់នៅខាងក្រោម។ ស៊ូទ្រាំនឹងជីវិត ទាំងនេះគឺជាបញ្ហាទូទៅបំផុតដែលមនុស្សជួបប្រទះក្នុងជីវិតរបស់ពួកគេប៉ុន្តែជារឿយៗមិនកើនឡើងដល់កម្រិតនៃជំងឺផ្លូវចិត្តពេញលេញនោះទេ។ ផ្ទុយទៅវិញចិត្តវិទូមាននិន្នាការសំដៅទៅលើបញ្ហាទាំងនេះថាជា“ បញ្ហាក្នុងការរស់នៅ” ឬបញ្ហាសុខភាពផ្លូវចិត្ត។ ការគ្រប់គ្រង​កំហឹង ទុក្ខព្រួយនិងការបាត់បង់ កំហុស ការញៀនអ៊ីនធឺណិត ភាពឯកោ ការចិញ្ចឹមបីបាច់ថែរក្សា ការព្យាបាលចិត្តសាស្ត្រ ទំនាក់ទំនង ការរំលោភបំពានផ្លូវភេទ ការ​គ្រប់គ្រង​ភាព​តានតឹង

ជំងឺបុគ្គលិកលក្ខណ:

បុគ្គលិកលក្ខណ: គឺជារបៀបនៃការគិត អារម្មណ៍ អាកប្បកិរិយា ដែលអី្វទាំងអស់នេះជាហេតុផល ដែលមនុស្សម្នាក់ៗមានបុគ្គលិកលក្ខណ:មិនដូចគ្នា។ ជំងឺបុគ្គលិកលក្ខណ: គឺជាគំរូនៃអាកប្បកិរិយារយៈពេលវែង និងបទពិសោធន៍ ដែលខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលបានរំពឹងទុក។ គំរូនៃបទពិសោធន៍ និងអាកប្បកិរិយាចាប់ផ្តើមនៅវ័យជំនង់ ឬដំណាក់កាលដំបូងមនុស្សពេញវ័យ នឹងបណ្តាលអោយមាន​ភាពតានតឹង ឬមានបញ្ហាក្នុងការដំណើរការមួយចំនួន។  ប្រសិនមិនមានការព្យាបាល​ត្រឹមត្រូវ ជំងឺបុគ្គលិកលក្ខណ: នេះនឹងមានរយ:ពេលយូរ។  ជំងឺបុគ្គលិកលក្ខណ:ប៉ះពាល់យ៉ាងហោចណាស់ ២ផ្នែកទៅលើ ការគិតទៅលើខ្លួនឯង និងអ្នកដទៃ ការឆ្លើយតបទៅនឹងចិត្តរំភើប ទំនាក់ទំនងជាមួួយអ្នកដទៃ ការគ្រប់គ្រង់អាកប្បកិរិយា ប្រភេទនៃជំងឺបុគ្គលិកលក្ខណ: ជំងឺបុគ្គលិកលក្ខណ:ដែលប្រឆាំងសង្គម (Antisocial Personality Disorder) : ការមិនគោរព និងរំលោភសិទ្ធិអ្នកដទៃ។ អ្នកជំងឺប្រភេទនេះអាចនឹងមិនគោរពទៅតាមបទិដ្ឋានក្នុងសង្គម បោកបញ្ឆោតអ្នកដទៃម្តងហើយម្តងទៀត ឬអាចធ្វើសកម្មភាពផ្សេងៗដែលខុសក្នុងសង្គម។ ការគេចចេញ ឬមិនចូលរួម (Avoidant Personality Disorder) : អ្នកជំងឺមានអារម្មណ៍ខ្មាស់អៀន មិនមានទំនុកចិត្តលើកខ្លួនឯង ខ្លាចមានការរិះគន់ពីសង្គម។ អ្នកជំងឺប្រភេទនេះអាចនឹងមិនចូលរួមជាមួយសង្គមខាងក្រៅ លុះត្រាតែពួកគេចូលចិត្ត។ ពួកគេមានការខ្វាយខ្វល់យ៉ាងខ្លាំងជាមួយនឹងការរិះគន់ពីសង្គម ឬការដែលមិនទទួលស្គាល់ ឬអ្នកជំងឺគិតថាពួកគេមិនល្អគ្រប់គ្រាន់ និងមិនមានសមត្ថភាព។ Borderline personality disorder : […]

អូស៊ីឌី

អូស៊ីឌី គឺជាជំងឺដែលកើតឡើងនៅពេលដែលមនុស្សមានការគិត និងការស្រមៃដែលមានលក្ខណះ ច្រំដែល។  រោគសញ្ញាមាន ជាមនុស្សដែលមានការគិតមមៃ អាកប្បកិរិយាមានការបង្ខិតបង្ខំ ត្រូវការចំណាយពេលច្រើនដើម្បីធើ្វការងារអី្វមួយ ឬសកម្មភាពផេ្សងៗ ដូចជាធើ្វការ ទៅសាលារៀន ឬចំណាយពេលជាមួយមិត្តភកិ្ភ បុគ្គលដែលមានអូស៊ីឌីអាចនឹង បារម្ភខ្លាំងពីការឆ្លងមេរោគផ្សេងៗ ខ្លាចក្នុងការបាត់បង់ការគ្រប់គ្រងខ្លួនឯង ខ្លាចការបង្កអោយមានគ្រោះថ្នាក់ផ្សេងៗ ត្រូវយកចិត្តទុកដាក់ដោយភាពឥតខ្ចោះ ចំណាយពេលច្រើនពេកក្នុងការលាងនិងសម្អាត ត្រួតពិនិត្យច្រើនជាងអ្នកដទៃ មានបញ្ហាផ្លូវចិត្ត

ភាពមិនប្រក្រតីក្នុងការបរិភោគ

ការធើ្វរោគវិនិច្ឆ័យខាងផ្នែកវេជ្ជសាស្រ្តដោយផ្អែកលើលំនាំនៃការហូប និងការធើ្វតេស្តទៅលើ ទម្ងន់ ឈាម ម៉ាសនៃរាងកាយ។ ខាងក្រោមជាប្រភេទជំងឺដែលកើតឡើងច្រើនចំពោះ ជំងឺនៃការហូបមិនប្រក្រតី : Bulimia nervosa ការហូបច្រើនលើសលប់ក្នុងរយ:ពេលខ្លី ពីព្រោះអ្នកមានអារម្មណ៍ធុញថប់ ឬមានទុក្ខព្រួយ បន្ទាប់មកកើតមានអារម្មណ៍ខ្មាស់អៀន និងចង់ក្អួតដើម្បីអោយអាហារចេញមកវិញ។ រោគសញ្ញា ហូបច្រើនលើសលប់ បន្ទាប់ពីហូបរួចមានអារម្មណ៍មានកំហុស ចង់ក្អូតចេញអាហារមកក្រៅវិញ រួចមានអារម្មណ៍ឃ្លានម្តងហើយ ម្តងទៀតពេញមួយថៃ្ង ហូបអាហារដែលគិតថាមិនល្អសម្រាប់អ្នក ហូបអាហារស្ងាត់ៗ និងលាក់កំបាំងពីអ្នកដទៃ តែងតែឃ្លាន ព្យាយាមក្អូត ដើម្បីអោយអាហារទាំងអស់ចេញមកវិញ ប្រើថ្នាំបញ្ចុះលាមក ឬធើ្វលំហាតប្រាណហួសកំរិត ទំម្ងន់អាចលើស ទៅទំម្ងន់ទាបដែលមិនសមស្រប ស្បែកស្ងួត សម្រាប់ស្រ្តីគឺវដ្តវមិនទៀងទាត់ Anorexia nervosa ការហូបមិនគ្រប់គ្រាន់អោយសមស្របទៅកំរិតមួយដែលត្រឹមត្រូវ។ អ្នកជំងឺប្រភេទ Anorexi គេត្រូវតែតមអាហាររហូតដល់ស្គម ដោយអ្នកជំងឺតែងតែមានការយល់ខុសលើរូបរាងខ្លួនឯង។  រោគសញ្ញា កាត់បន្ថយការហូប ឬមិនហូប ចំណាយពេលច្រើនរាប់កាឡូរីក្នុងអាហារ លួចបោះចោលអាហារ គិតការសម្រកគីឡូគ្រប់ពេល ធើ្វលំហាត់ប្រាណហួសប្រមាណ បង្កើតទម្លាប់ និងវិន័យនៃការបរិភោគ ធ្លឹងគីឡូគ្រប់ពេល ស្រកគីឡូក្នុងកំរិតមួយមិនត្រឹមត្រូវ អ្នកអាចនឹងក្លាយជាមនុស្សដែលមិនមានការលូតលាស់ខាងរាងកាយ មានអារម្មណ៍ចុះខ្សោយ រដូវមិនទៀតទាត់ ឬមិនមានតែម្តង […]

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទអប់រំផ្សេងៗ