ការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត
ការព្យាបាលតម្រូវអោយមានទីតាំង ឬកន្លែងដែលសុវត្ថិភាព និងរក្សាការសម្ងាត់ ។ អ្នកអាចនិយាយ ឬប្រឹក្សាជាមួយអ្នកជំនាញអំពីអារម្មណ៍ និងទុក្ខកង្វល់របស់អ្នក។ អ្នកអាចនិយាយអំពីព្រឹតិ្តការណ៍រន្ធត់ ឬតានតឹងដែលកើតមានក្នុងជីវិតរបស់អ្នក បញ្ហាទំនាក់ទំនង និងចិត្តរំភើបរបស់អ្នក។ ឬអ្នកមានគំនិត ឬអាកប្បកិរិយាអវិជ្ជាមានដែលចង់ផ្លាស់ប្តូរ ដើម្បីអោយមានការល្អប្រសើរឡើងវិញ។
អ្នកព្យាបាលនឹងមិនផ្តល់ដំបូន្មាន ឬដោះស្រាយបញ្ហាជំនួសអ្នកទេ។ អ្នកព្យាបាលនឹងស្តាប់គ្រប់បញ្ហា និងរឿងរ៉ាវរបស់អ្នក និងជួយអ្នកអោយស្គាល់ខ្លួនឯង នឹងជួយជំរុញអ្នកអោយក្លាហ៊ានក្នុងការប្រឈមមុខនឹងបញ្ហាដើម្បីផ្លាស់ប្តូរបញ្ហាមកជាវិជ្ជមានវិញ។ ខេស៊ីភេអេស ក៏មានក្រុមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តដែលអាចផ្តល់ការព្យាបាលជាលក្ខណៈបុគ្គល ក្រុម និងក្រុមគ្រួសារ។ ពួកគេនឹងផ្តល់ការព្យាបាល (ឬវិធីសាស្រ្តជាច្រើន) ដែលសមស្របនឹងស្ថានភាពរបស់អ្នក។
ការព្យាបាលអាកប្បកិរិយា
អាស្រ័យលើអាកប្បកិរិយាមិនចង់បាន ឬអាកប្បកិរិយាអវិជ្ជមានដែលឆើ្លយតបទៅនឹងបទពិសោធន៍អតីតកាល។ ពួកគេផ្តោតលើបញ្ហាបច្ចុប្បន្ន ហើយមានគោលបំណងជួយអ្នករៀនឥរិយាបថវិជ្ជមានថ្មីៗ បន្ថែមទៀតដោយមិនចាំបាច់វិភាគពីអតីតកាល។ ការព្យាបាលអាកប្បកិរិយា គឺរួមបញ្ចូលនឹងការព្យាបាលពុទិ្ធ អាកប្បកិរិយា (Cognitive Behavioural Therapy) ដែលមានប្រសិទិ្ធភាពក្នុងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ស្រ្តេស ភ័យខ្លាច ជំងឺគិត និងធើ្វដដែលៗ ការញៀន វិបត្តិនៃការហូប។
ការព្យាបាលតាមបែបពុទិ្ធ អាកប្បកិរិយា Cognitive Behavioural Therapy (CBT)
គោលបំណងក្នុងការព្យាបាលតាមបែបពុទ្ធិ អាកប្បកិរិយានេះ គឺជួយអ្នកអោយផ្លាស់ប្តូររបៀបដែល អ្នកគិត (ពុទិ្ធ) និងអី្វដែលអ្នកធើ្វ (អាកប្បកិរិយា) ជាជាងមើលទៅលើមូលហេតុដែលកើតមានក្នុងអតីតកាល រួចផ្តោតលើបញ្ហាបច្ចុប្បន្ន និងដំណោះស្រាយជាក់ស្តែងដើម្បីជួយអ្នកអោយមានអារម្មណ៍ល្អឡើងវិញ។
Integrative counselling
គិតពីតម្រូវការផ្លូវចិត្ត រាងកាយ និងអារម្មណ៍របស់អ្នក។ អ្នកព្យាបាលមានគោលបំណងដើម្បីកសាងទំនាក់ទំនងដែលគួរឱ្យទុកចិត្ត និងមិនវិនិច្ឆ័យ ដើម្បីជួយអ្នកអភិវឌ្ឍការយល់ដឹងដោយខ្លួនឯង។ នៅពេលដែលអ្នកយល់ពីមូលហេតុនៃកង្វល់របស់អ្នក អ្នកអាចកំណត់គោលដៅប្រកបដោយទំនុកចិត្ត និងអភិវឌ្ឍអាកប្បកិរិយាថ្មីៗដើម្បីបង្កើនការពេញចិត្តនឹងជីវិតរបស់អ្នក។
ការព្យាបាលទំនាក់ទំនង (Relationship therapy) លើកទឹកចិត្តឱ្យភាគីនៅក្នុងទំនាក់ទំនងស្គាល់ពីលំនាំនៃភាពតានតឹងម្តងហើយ ម្តងទៀត យល់ និងគ្រប់គ្រងភាពខុសគ្នានៃបញ្ហាដែលពួកគេកំពុងជួបប្រទះ។ ទំនាក់ទំនងទាំងនេះ អាចជាប់ទាក់ទងនឹង សមាជិកក្រុមគ្រួសារ ដៃគូ ឬអ្នករួមការងារ។
ការព្យាបាលលក្ខណ:គ្រួសារ Family therapy
ការមើលទៅលើរចនាសម្ព័ន្ធនៅក្នុងគ្រួសារ ទំនាក់ទំនង ។ ការព្យាបាលនេះផ្តល់អោយសមាជិកគ្រួសារម្នាក់ៗ បញ្ចេញនូវការគិត និងចិត្តរំភើប ដើម្បីជួយអោយពួកគេស្វែងយល់ពីទស្សន: និងតម្រូវការគ្នាទៅវិញទៅមក និងកសាងភាពខ្លាំងរបស់ពួកគេ។ ការព្យាបាលនេះអាចជួយសំរួលបញ្ហាជាច្រើន ដែលជះឥទ្ធិពលដល់គ្រួសារ ជួយមនុស្សឱ្យធ្វើការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនង និងជីវិតរបស់ពួកគេ។
សេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត
សាលាអប់រំពិសេស ខេស៊ីភីអេស បានបើកដំណើរការដំបូងនៅខែ កក្កដា ឆ្នាំ ២០១៩ ។ ការបង្កើតឡើងនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារដែលមិនអាចចូលរៀនបាន។ ការចុះឈ្មោះចូលរៀនដំបូងមានសិស្ស ៦ នាក់គាំទ្រដោយគ្រូ ៤ នាក់។ បន្ទាប់ពីរយៈពេល ៦ ខែ ចំនួនសិស្សមានចំនួនច្រើនជាងបីដង ដែលទាមទារឱ្យមានបុគ្គលិកច្រើន និងអគារសិក្សាធំជាងមុន។ នៅខែមករាឆ្នាំ ២០២០ សាលាអប់រំពិសេស ខេស៊ីភីអេស បានផ្លាស់ប្តូរទៅទីតាំងបច្ចុប្បន្ននៅទួលទំពូង។
អ្នកទាំងគ្នានៅ ខេស៊ីភីអេស ជឿជាក់ថាកុមារទាំងអស់សមនឹងទទួលបានការអប់រំល្អ ដោយមិនមែនជា ជំងឺផ្លូវចិត្ត ឬពិការភាពឡើយ។ យើងមានជំនាញខាងអប់រំពិសេស ដែលភាគច្រើននៃកូនសិស្ស របស់យើង ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាជាអូទីស្សឹម និង ADHD ។ មេរៀនត្រូវបានធើ្វឡើង និងបង្រៀនដោយគ្រូបរទេសដែលមានជំនាញអប់រំពិសេស និងជំនួយការខ្មែរដែលត្រូវបាន បណ្តុះបណ្តាលបានយ៉ាងត្រឹមត្រូវ។
កម្មវិធីសិក្សាររបស់យើងមានកន្លះថ្ងៃ និងពេញមួយថ្ងៃ។ ការគាំទ្រ និងវគ្គបង្រៀនឯកជនក៏មានផងដែរ។ នៅពេលដែលសិស្សចុះឈ្មោះចូលរៀននៅសាលាមួយផ្សេងទៀត ខេស៊ីភីអេស ធ្វើការនៅតាមសាលារៀនដើម្បីរៀបចំកម្មវិធីល្អបំផុតសម្រាប់កុមារ។
កម្មវិធីសិក្សាមានភាពបត់បែនទៅតាមសិស្សនីមួយៗ ហើយត្រូវបានកែសម្រួលដើម្បីឆ្លើយតប នឹងតម្រូវការរបស់សិស្ស។ មុខវិជ្ជាពាក់ព័ន្ធនឹងបរិបទខែ្មរត្រូវបានបង្រៀនជារៀងរាល់ថ្ងៃ រួមជាមួយជំនាញទំនាក់ទំនងសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។ សិស្សមួយចំនួនចូលរួមកម្មវិធីសិក្សា ទាក់ទងនឹងញ្ញាណដោយមានអន្តរកម្មដែលពឹងផ្អែកខ្លាំងអនុវត្តដោយគ្រូ។ កុមារដែលរឯករាជ្យកាន់តែ មានលទ្ធភាពទទួលបានមេរៀនតាមរយៈសកម្មភាពផ្សេង ការចូលរួម និងសំភារៈផ្សេងៗ។ សិស្សក៏ត្រូវបានបង្រៀនជាក្រុមតូចៗ ដើម្បីអភិវឌ្ឍជំនាញសង្គម និងការផ្តោតអារម្មណ៍របស់ពួកគេ។
ឪពុកម្តាយត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍកូនៗរបស់ពួកគេ ។ គ្រូនឹងធើ្វការវាយតំលៃសិស្សរៀងរាល់ ៣-៦ ខែម្តង។ របាយការណ៍ជានឹងផ្តល់អោយឪពុកម្តាយ ដោយផ្តោតលើផ្នែកសំខាន់ៗនៃការរៀនសូត្រ ការអភិវឌ្ឍសង្គម និងអន្តរកម្ម ដូចជាដំណើរការនៃញ្ញាណ។ ឪពុកម្តាយត្រូវបានអញ្ជើញឱ្យទៅជួបជាមួយគ្រូដើម្បីពិភាក្សាអំពីការវាយតម្លៃ និងផ្តល់យោបល់សម្រាប់គោលដៅបន្ទាប់របស់កុមារ។
សេវាកម្មគាំទ្រសម្រាប់គ្រួសារកុមារដែលមានតម្រូវការពិសេសអាចរកបាន។ ខេស៊ីភីអេស ជឿជាក់ថាការអប់រំ គឺជាការសហការគ្នារវាងគ្រូ អ្នកព្យាបាល និងឪពុកម្តាយ។ សាលាបានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នឪពុកម្តាយជាទៀងទាត់ និងព័ត៌មាន។ ទាំងនេះមានប្រធានបទជាច្រើនដែលទាក់ទងនឹងវិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិត ដូចជាការណែនាំអំពីការប្រើបង្គន់។
នៅពេលអនាគត សាលាអប់រំពិសេស ខេស៊ីភីអេស មានបំណងរៀបចំ និងផ្តល់កម្មវិធីបណ្តុះបណ្តាល ជាផ្លូវការសម្រាប់អ្នកដែលគាំទ្រកុមារដែលមានតម្រូវការពិសេស។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មអប់រំចិត្តរបស់យើងសូមទាក់ទងមកយើងខ្ញុំ។
ការបណ្តុះបណ្តាល ការអភិវឌ្ឍន៍ និងការស្រាវជ្រាវ
នៅ ខេស៊ីភេអេស ពួកយើងផ្តល់តម្លៃលើការអភិវឌ្ឍន៍ និងការសិក្សារបស់កុមារ ។
ការបណ្តុះបណ្តាល
ខេស៊ីភេអេស ផ្តល់ការបណ្តុះបណ្តាលនៅតាមផ្ទះដល់បុគ្គលិកទាំងអស់ ការប្រជំុំ និងត្រួតពិនិត្យ ការគាំទ្រ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ វគ្គបណ្តុះបណ្តាលជាក់លាក់ក៏ត្រូវបានសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអាជីវកម្មផងដែរ។ ទាំងនេះរួមបញ្ចូលទាំងវគ្គខ្លី ណែនាំអំពីវិធីសាស្រ្តគាំទ្រដល់ ការប្រាស្រ័យទាក់ទងនៅក្នុងថ្នាក់រៀន និងការទំនាក់ទំនងតាម Internet ដោយការបង្កើតគេហទំព័រ។ លើសពីនេះទៅទៀត ខេស៊ីភេអេស លើកទឹកចិត្តដល់នយោជិក អោយបន្តបណ្តុះបណ្តាល ដូចជាការបង្រៀនលើផ្នែកអាកប្បកិរិយា ABA (Applied Behaviour Analysis) ។
ជាលទ្ធផល បុគ្គលិកជាន់ខ្ពស់ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មិត្តរួមការងារ និងសមាជិកក្នុងសហគមន៍។ ពួកគេបានចែករំលែកចំណេះដឹងនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត សិក្ខាសាលា តាមអ៊ិនធឺរណែត និងការបណ្តុះបណ្តាលសម្រាប់ក្រុមគ្រួសាររបស់ KCPS ។
ការអភិវឌ្ឍន៍
ការធ្វើការជាមួយ ខេស៊ីភេអេស គឺជួយបង្ហាញឱ្យឃើញសម្រាប់បុគ្គលម្នាក់ៗ ដើម្បីបន្តអាជីពរបស់ពួកគេ។ ក្នុងនោះមានឱកាសជាច្រើនសម្រាប់បុគ្គលិកដើម្បីពង្រីកជំនាញរបស់ពួកគេ និងទទួលបានបទពិសោធនៅក្នុងវិស័យផ្ទាល់ខ្លួន។ បច្ចុប្បន្ននេះនិយោជិកមួយចំនួនកំពុងប្រើប្រាស់អភិវឌ្ឍន៍ជំនាញរបស់ពួកគេក្នុងការបកប្រែ ការធ្វើទីផ្សារ និងការថតរូប។ អតីតបុគ្គលិករបស់ពួកយើងបន្តទទួលបានការងារបន្ថែមនៅក្នុងវិស័យអប់រំ និងសុខាភិបាល។
ខេស៊ីភេអេស ធ្វើការឆ្ពោះទៅការផ្លាស់ប្តូរ ការយល់ដឹង ការទទួលយក និងការកាត់បន្ថយការរើសអើងនៃអ្នកជំងឺផ្លូវចិត្តនៅក្នុងសង្គមកម្ពុជា។ ទន្ទឹមនឹងការផ្តល់វគ្គបណ្តុះបណ្តាលសាធារណៈ ខេស៊ីភេអេស លើកទឹកចិត្តបុគ្គលិកឱ្យមានសកម្មភាពនៅក្នុងគម្រោងសហគមន៍ អង្គការ និងសមាគម។ នាយក ហឿ សេធុល ជាប្រធានសមាគមអ្នកប្រឹក្សា និងចិត្តវិទ្យាកម្ពុជា (CACP) ក្នុងនោះក៏មាន គ្រូអប់រំពិសេស Kate Bowler ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលបណ្តាញអប់រំពិសេស និង (SENIAC) ។
ការស្រាវជ្រាវ
នៅក្នុងកម្មវិធីសិក្សារបស់សាលា ខេស៊ីភេអេស គ្រូ និងជំនួយការគ្រូបង្រៀន ធើ្វការសង្កេត និងវាយតម្លៃទៅលើការរីកចំរើនរបស់សិស្សជារៀងរាល់ថៃ្ង។ ពួកគេធើ្វការសង្កេតបែបនេះ គឺដើម្បីធើ្វផែនការមេរៀន និងវិធីសាស្រ្តផ្សេងៗដើម្បីបង្រៀនកុមារ។ គ្រូក៏ធ្វើការវាយតម្លៃជាផ្លូវការ និងប្រើប្រាស់ទិន្នន័យដើម្បីវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីសិក្សារបស់កុមារ។ នេះមិនត្រឹមតែធានានូវការអប់រំល្អបំផុតសម្រាប់សិស្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងសង្ឃឹមថាយើងអាចប្រើវាជាគំរូតាង ដើម្បីជះឥទ្ធិពលដល់អ្នកធ្វើគោលនយោបាយកម្ពុជា ក្នុងការអនុវត្ត ក្រសួងអប់រំយុវជន និងកីឡា។ គោលនយោបាយស្តីពីការអប់រំសម្រាប់កុមារពិការស្របតាមគោលការណ៍ ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និងគាំទ្រការអភិវឌ្ឍបន្ថែមនៃការបណ្តុះបណ្តាលការអប់រំនៅកម្ពុជា។
លើសពីនេះទៀត បន្ថែមការយល់ដឹងទូទាំងពិភពលោកនាពេលបច្ចុប្បន្នអំពីជំងឺផ្លូវចិត្ត និងចិត្តវិទ្យាដោយ ការស្រាវជ្រាវ និងការសរសេរសៀវភៅ។
នៅ ខេស៊ីភេអេស យើងមានបំណងបន្តការអភិវឌ្ឍន៍វិជ្ជាជីវៈផ្ទាល់ខ្លួនរបស់យើង ក៏ដូចជាបន្ថែមនូវចំណេះដឹងនៅក្នុងវិស័យរៀងៗខ្លួន។ បុគ្គលិកជាន់ខ្ពស់ទាំងអស់មានមហិច្ឆិតាក្នុងការបន្តការសិក្សាថ្នាក់បណ្ឌិតនាពេលអនាគត។ ទន្ទឹមនឹងនេះ ខេស៊ីភេអេស កំពុងស្វែងរកថវិការសម្រាប់គម្រោងស្រាវជ្រាវ រួមមាន របៀបធ្វើរោគវិនិច្ឆ័យរបស់កុមារអូទីស្សឹមប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសារដទៃទៀត និងផលប៉ះពាល់ជាបន្តបន្ទាប់នៃវប្បធម៌នៅកម្ពុជា។
ការត្រួតពិនិត្យ និងការប្រឹក្សាយោបល់
ជាទូទៅអ្នកប្រឹក្សាទាំងអស់មិនថាមានបទពិសោធន៍ ឬទើបតែចាប់ផ្តើម នឹងទទួលបានពីការត្រួតពិនិត្យពីអ្នកជំនាញយ៉ាងទៀងទាត់។ អ្នកត្រួតពិនិត្យដើរតួជាអ្នកណែនាំ ផ្តល់ការគាំទ្រផ្នែកអារម្មណ៍ ក៏ដូចជាព័ត៌មាន និងការណែនាំផ្សេង។ អ្នកប្រឹក្សាដែលធ្វើការនៅក្នុងទីភ្នាក់ងារជំនួយ សង្ឃឹមថានឹងមានវគ្គត្រួតពិនិត្យដែល បានបង្កើតឡើងនៅក្នុងកាលវិភាគការងាររបស់ពួកគេ ប៉ុន្តែវាអាចត្រូវបានមើលរំលងដោយអ្នកដែលធ្វើការនៅក្នុងអង្គការផ្សេងទៀត ឬនៅក្នុងការអនុវត្តឯកជន។ ខេស៊ីភេអេស អាច ផ្តល់ការត្រួតពិនិត្យសម្រាប់អ្នកជំនាញសុខភាពផ្លូវចិត្តគ្រប់ប្រភេទ។
ក៏ដូចជាក្តីកង្វល់របស់អ្នកប្រឹក្សាយោបល់ អ្នកត្រួតពិនិត្យ ដូចជា ការចាប់ផ្តើមរោគសញ្ញា និងដើម្បីជួយអ្នកប្រឹក្សាយោបល់ក្នុងការដោះស្រាយ។
វាស្ថិតនៅក្នុងបរិបទនៃការត្រួតពិនិត្យដែលសិក្ខាកាមចាប់ផ្តើមអភិវឌ្ឍនូវវិជ្ជាជីវៈរបស់ពួកគេ ហើយពិនិត្យមើលជំនឿ និងអាកប្បកិរិយាផ្ទាល់ខ្លួនរបស់ពួកគេទាក់ទងនឹងអតិថិជន និងការព្យាបាល។
អ្នកប្រឹក្សាល្អនឹងដឹងច្បាស់ពីគុណតម្លៃ ជំនឿ ឥរិយាបថ និងភាពលំអៀងរបស់ខ្លួន។ ការដឹងអំពីពួកគេ កាត់បន្ថយគ្រោះថ្នាក់នៃផលប៉ះពាល់អវិជ្ជមាន ដល់ទំនាក់ទំនងពិគ្រោះយោបល់។ យើងទាំងអស់គ្នាប្រតិបត្តិការនៅក្នុងប្រព័ន្ធជំនឿផ្ទាល់ខ្លួន ប៉ុន្តែអ្នកប្រឹក្សាត្រូវចាំថាត្រូវធ្វើការជាមួយអតិថិជនរបស់ពួកគេតាមរបៀបមួយដែលស្របតាមតម្លៃរបស់អតិថិជន។
ដូចនៅក្នុងវិជ្ជាជីវៈទាំងអស់អ្នកផ្តល់ប្រឹក្សាត្រូវការអោយមានការកែលំអរចំណេះដឹង និងជំនាញរបស់ពួកគេជានិច្ច។ មានការអភិវឌ្ឍជាបន្តនៃបច្ចេកទេស យុទ្ធសាស្រ្ត និងគំរូនៃការព្យាបាលចិត្តសាស្ត្រ ។ ប្រសិនបើយើងធ្វេសប្រហែសក្នុងការបន្តដំណើរការរៀនសូត្រនេះ យើងជួយអតិថិជនរបស់យើងបានតិចតួចបំផុត។
ការពិភាក្សាវគ្គពិគ្រោះយោបល់ជាមួយអ្នកត្រួតពិនិត្យ និងទទួលបានមតិកែលម្អអាចឱ្យអ្នកប្រឹក្សាយោបល់ទទួលបានការយល់ដឹងអំពីគោលបំណង និងជំនាញរបស់ពួកគេ។ វាផ្តល់នូវឱកាសដើម្បីរៀន និងអនុវត្តជំនាញថ្មីៗ និងស្វែងរកមធ្យោបាយប្រសើរជាងមុនដើម្បីជួយអតិថិជន។ ការជជែកវែកញែក គឺជាធាតុសំខាន់មួយនៃទំនាក់ទំនងត្រួតពិនិត្យ ដែលអាចឱ្យអ្នកផ្តល់យោបល់មើលដោយមិនលំអៀងលើបញ្ហាដែលបានលើកឡើងនៅក្នុងវគ្គផ្តល់ប្រឹក្សា និងការឆ្លើយតបចំពោះពួកគេ។