ការផ្លាស់ប្តូរទីកន្លែងជារឿយៗ ក៏អាចជះឥទិ្ធពលដល់កុមារផងដែរ ដូចជា ផ្លាស់ទីលំនៅ សាលារៀន ឬ ការផ្តល់កំណើតថ្មី កុមារបារម្ភឪពុកម្តាយអាចនឹងមិនផ្តល់ក្តីស្រលាញ់បានគ្រប់គ្រាន់ដូចមុន។ កុមារមួយចំនួន ដែលចាប់ផ្តើមចូលរៀនតែងមានអារម្មណ៍រំភើប ក្នុងការរាប់អានមិត្តភក្តិថ្មីៗ និងធ្វើសកម្មភាពថ្មីៗនៅក្នុងសាលារៀនរបស់ពួកគេ ប៉ុន្តែក៏អាចមានកុមារខ្លះទៀត មានអារម្មណ៍ តានតឹង ថប់បារម្មណ៍ចំពោះការផ្លាស់ប្តូរក្នុងបរិដ្ឋានថ្មី។
ក្មេងវ័យជំទង់តែងតែជួបប្រទះនូវភាពច្របូកច្របល់ខាងផ្លូវចិត្ត នៅពេលដែលគំនិត និងរាងកាយរបស់ពួកគេលូតលាស់។ ផ្នែកសំខាន់មួយនៃការធំលូតលាស់ របស់កុមារ គឺការទទួលយកថាពួកគេជានរណា។ វ័យជំទង់ខ្លះ មានការពិបាកក្នុងការផ្លាស់ប្តូរ ទៅជាមនុស្សពេញវ័យ ហើយអាចប្រឡូកជាមួយអាល់កុល គ្រឿងញៀន ឬសារធាតុផ្សេងទៀតដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តពួកគេ។
កត្តាហានិភ័យចំពោះកុមារ
មានកត្តាហានិភ័យមួយចំនួនដែលធ្វើឱ្យកុមារមួយចំនួនប្រឈមនឹងបញ្ហាច្រើនជាងកុមារដទៃទៀត ។ កត្តាទាំងអស់នោះរួមជា ៖
- មានជំងឺប្រចាំកាយរយៈពេលវែង
- មានឪពុកម្តាយដែលមានបញ្ហាសុខភាពផ្លូវចិត្ត ឬញៀនស្រា
- បាត់បង់មនុស្សដែលគេស្រលាញ់
- មានឪពុកម្តាយដែលបែកគ្នា ឬលែងលះ
- ត្រូវបានគេធ្វើបាបយ៉ាងខ្លាំង ឬរំលោភបំពានលើរាងកាយ ឬផ្លូវភេទ
- រស់នៅក្នុងភាពក្រីក្រ ឬគ្មានផ្ទះសម្បែង
- កុមារដែលជួបប្រទះការរើសអើងដោយសារពូជសាសន៍ ភេទ ឬសាសនា
- កុមារដែលដើរតួជាអ្នកថែរក្សាសាច់ញាតិ ទទួលខុសត្រូវលើមនុស្សពេញវ័យ
- កុមារដែលមិនបានទទួលការអប់រំល្អ
បញ្ហាសុខភាពផ្លូវចិត្តកើតឡើងចំពោះកុមារ
ទាំងនេះគឺជាបញ្ហាសុខភាពផ្លូវចិត្តមួយចំនួនដែលអាចប៉ះពាល់ដល់កុមារ និងវ័យជំទង់៖
- ជំងឺធ្លាក់ទឹកចិត្ត មានឥទ្ធិពលលើកុមារ និងយុវវ័យកាន់តែច្រើននាពេលបច្ចុប្បន្ននេះ ជាងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែវានៅតែកើតមានជាទូទៅចំពោះមនុស្សពេញវ័យ។ ក្មេងជំទង់ងាយនឹងមានជំងឺធ្លាក់ទឹកចិត្តជាងកុមារ។
- ធើ្វបាបខ្លួនឯង គឺជាបញ្ហាទូទៅមួយក្នុងចំណោមយុវវ័យ។ មនុស្សមួយចំនួនយល់ថា ការធើ្វបែបនេះគឺជួយពួកគេក្នុងការគ្រប់គ្រងអារម្មណ៍ឈឺចាប់ខ្លាំង ប្រសិនបើពួកគេធ្វើបាបខ្លួនឯង ដូចជាចេតនាធើ្វអោយខ្លួនឯងមានរបួស ឬធើ្វអោយខ្លួនពួកគេឈឺចាប់ផ្នែកណាមួយនៃរាងកាយរបស់គេ ប៉ុន្តែពួកគេមិនមានគំនិតចង់ធើ្វអត្តឃាតនោះទេ។
- ជំងឺថប់បារម្ភទូទៅ អាចបណ្តាលអោយកុមារមានការព្រួយបារម្ភយ៉ាងខ្លាំង។ ក្មេងតូចៗដែលចាប់ផ្តើមផ្លាស់ប្តូរសាលារៀនអាចមានការថប់បារម្ភដោយសារការបែកគ្នា។
- ជំងឺបាក់ស្បាត បណ្តាលមកពីការរំលោភបំពានលើរាងកាយ ឬផ្លូវភេទ ឬការតក់ស្លុតដែលជាជនរងគ្រោះនៃអំពើហឹង្សា ឬការធ្វើបាបធ្ងន់ធ្ងរ ឬការរស់រានមានជីវិតពីគ្រោះមហន្តរាយ ឬព្រឹត្តិការណ៍តក់ស្លុតណាមួយ។
- មិនប្រក្រត្រីនៃការញាំ ជាធម្មតាចាប់ផ្តើមនៅក្នុងវ័យជំទង់ ហើយជាទូទៅកើតមានចំពោះក្មេងស្រី ច្រើនជាងក្មេងប្រុស។
ការជួយពីឪពុកម្តាយ
ប្រសិនបើពួកគេមានទំនាក់ទំនងកក់ក្តៅ និងបើកចំហជាមួយឪពុកម្តាយរបស់ពួកគេនោះកូន ៗ នឹងមានអារម្មណ៍ថាអាចប្រាប់អំពីបញ្ហារបស់ពួកគេ ប្រសិនបើពួកគេមានបញ្ហា។ វិធីសំខាន់បំផុតមួយដែលឪពុកម្តាយអាចជួយបាន គឺស្តាប់ពួកគេ និងយកចិត្តទុកដាក់លើអារម្មណ៍របស់ពួកគេ។ ពួកគេប្រហែលជាចង់បានការឱប ភាពកក់ក្តៅ ពួកគេប្រហែលជាចង់អោយអ្នកជួយពួកគេផ្លាស់ប្តូរអ្វីមួយ ឬពួកគេប្រហែលជាចង់បានជំនួយពីអ្នក។
ការជួយពីអ្នកជំនាញ
ប្រសិនបើកូនរបស់អ្នកមានបញ្ហានៅសាលារៀន គ្រូគិលានុបដ្ឋាយិកាសាលា អ្នកផ្តល់ប្រឹក្សាសាលា ឬអ្នកចិត្តវិទ្យាខាងការអប់រំអាចជួយបាន។
ឯកយោង
https://www.mentalhealth.org.uk/a-to-z/c/children-and-young-people