ពិការភាពបញ្ញា Intellectual disability (ID) ត្រូវបានកំណត់ដោយភាពវៃឆ្លាត ឬសមត្ថភាពផ្លូវចិត្តទាប និងកង្វះជំនាញចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ កុមារពិការបញ្ញាអាចនឹងរៀនជំនាញថ្មីៗបាន ប៉ុន្តែពួកគេរៀនយឺតជាងកុមារដទៃទៀត។ ភាពពិការបញ្ញាមានកម្រិតផ្សេងៗគ្នាចាប់ពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់។
មនុស្សពិការភាពបញ្ញាមានកម្រិតខ្សោយ និងយឺតយ៉ាវនៅផ្នែក៖
- មុខងារបញ្ញា ត្រូវបានគេស្គាល់ផងដែរថាជា IQ ។ ចំណុចនេះសំដៅទៅលើសមត្ថភាពរបស់មនុស្សក្នុងការរៀន ហេតុផល ការធ្វើការសម្រេចចិត្ត និងដោះស្រាយបញ្ហា។
- អាកប្បកិរិយាសម្របខ្លួន (Adaptive behaviors) ជាជំនាញចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ដូចជាអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងថែទាំខ្លួនឯង។
IQ (intelligence quotient) ជាមធ្យមគឺ ១០០ ដែលមនុស្សភាគច្រើន (ប្រហែល ៦៨ភាគរយ) មានពិន្ទុ IQ ចន្លោះពី ៨៥ ទៅ ១១៥។ មនុស្សម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានភាពពិការភាពបញ្ញា បើគេពិន្ទុ IQ តិចជាង ៧០ ទៅ ៧៥ ។
ដើម្បីវាស់អាកប្បកិរិយាសម្របខ្លួនរបស់កុមារ (child’s adaptive behaviors) អ្នកឯកទេសនឹងសង្កេតមើលជំនាញរបស់កុមារ ហើយប្រៀបធៀបពួកគេទៅនឹងកុមារដទៃទៀតដែលមានអាយុដូចគ្នា។ អ្វីដែលអ្នកជំនាញសង្កេតរួមមាន តើកុមារអាចញាំអាហារ ឬស្លៀកពាក់ខ្លួនឯងបានល្អប៉ុណ្ណា។ តើកុមារអាចប្រាស្រ័យទាក់ទង និងយល់ពីអ្នកដទៃបានល្អប៉ុណ្ណា។ និងរបៀបដែលកុមារធ្វើអន្តរកម្មជាមួយ ក្រុមគ្រួសារ មិត្តភក្តិ និងក្មេងដទៃទៀតដែលមានអាយុដូចគ្នាបានល្អប៉ុណ្ណា។
ពិការភាពបញ្ញា ត្រូវបានគេគិតថាប៉ះពាល់ប្រហែល ១% នៃប្រជាជនសរុប។ ក្នុងចំណោមអ្នកមានពិការភាពបញ្ញា ៨៥% មាន ពិការភាពបញ្ញាកម្រិតស្រាល (mild intellectual disability) ។ នេះមានន័យថាពួកគេមានភាពយឺតយ៉ាវជាង កុមារដែលមាន IQ ធម្មតា និងយឺតក្នុងការរៀនសួត្រ ឬជំនាញថ្មីៗ។ ប្រសិនមានការជួយ និងគាំទ្រដល់កុមារបានត្រឹមត្រូវ ពួកគេនឹងអាចរស់នៅ និងធើ្វកិច្ចការបានដោយឯករាជ្យដូចមនុស្សពេញវ័យដទៃទៀតដែរ។
តើសញ្ញាណនៃពិការភាពបញ្ញានៅក្នុងកុមារមានអ្វីខ្លះ?
មានសញ្ញាណខុសគ្នាជាច្រើននៃពិការភាពបញ្ញានៅក្នុងកុមារ។ សញ្ញាណទាំងនោះអាចនឹងលេចឡើងក្នុងពេលទារក ឬមិនទាន់អាចកត់សំគាល់បាន រហូតដល់កុមារឈានដល់អាយុចូលរៀន។ វាអាស្រ័យលើភាពធ្ងន់ធ្ងរនៃពិការភាព។ សញ្ញាណទូទៅមួយចំនួននៃពិការភាពបញ្ញាគឺ៖
- មានបញ្ហាក្នុងការនិយាយ ឬចេះនិយាយ និងចេះដើរ យឺតបើធៀបទៅនឹងកុមារមានអាយុដូចគ្នា
- យឺតយ៉ាវក្នុងការស្លៀកពាក់ និងញាំអាហារដោយខ្លួនឯង
- ពិបាកក្នុងការចងចាំ
- មានបញ្ហាអាកប្បកិរិយា ដូចជាមានកំហឹងខ្លាំង ឆាប់មួម៉ៅខ្លាំង
- លំបាកជាមួយនឹងការដោះស្រាយបញ្ហា ឬការគិត
- យឺតយ៉ាវក្នុងការរៀន
- លំបាកជាមួយការគ្រប់គ្រងពេលវេលា និងប្រាក់
ចំពោះកុមារដែលមានពិការភាពបញ្ញាធ្ងន់ធ្ងរ អាចមានបញ្ហាសុខភាពផ្សេងទៀតផងដែរ។ បញ្ហាទាំងនេះអាចរួមមាន ការប្រកាច់, Moon Disorder (ការថប់បារម្ភ, អូទីស្សឹមជាដើម), ការចុះខ្សោយនៃជំនាញម៉ូតូ (Motor Skill) ឬបញ្ហានៃការស្តាប់ (Hearing problem) ។
តើអ្វីបណ្តាលឱ្យពិការបញ្ញា?
មូលហេតុទូទៅបំផុតនៃពិការភាពបញ្ញាគឺ៖
- កត្តាហ្សែន (Genetic conditions)
- បញ្ហានៅពេលមានផ្ទៃពោះ (Problems during pregnancy) បញ្ហារំខានដល់ការអភិវឌ្ឍ ខួរក្បាលរបស់ទារក រួមមានការសេពគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន កង្វះអាហារូបត្ថម្ភ ការឆ្លងមេរោគមួយចំនួន ។
- បញ្ហាក្នុងពេលសំរាកកូន (Problems during childbirth) ពិការភាពបញ្ញាអាចបណ្តាលមកពីទារកត្រូវបានខ្វះអុកស៊ីសែនក្នុងកំឡុងពេលសម្រាលកូន ឬកើតមិនគ្រប់ខែ។
- មានជំងឺ ឬមានរបួស (Illness or injury) ការឆ្លងដូចជា ជំងឺរលាកស្រោមខួរ ក្អកមាន់ អាចបណ្តាលឱ្យមានពិការភាពបញ្ញា។ ការរងរបួសធ្ងន់ធ្ងរក្បាល, លង់ទឹក កង្វះអាហារូបត្ថម្ភ ការឆ្លងមេរោគនៅក្នុងខួរក្បាល ។ ការប៉ះពាល់នឹងសារធាតុពុល ដូចជាសំណ និងការរំលោភបំពានធ្ងន់ធ្ងរអាចបណ្តាលឱ្យមានពិបាកភាពបញ្ហាផងដែរ។.
- None of the above ២ ភាគ ៣ នៃកុមារទាំងអស់ដែលមានពិការភាពផ្នែកបញ្ញា គេមិនទាន់ដឹងមូលហេតុនៅឡើយទេ។
កត្តា ៣ យ៉ាងក្នុងការធ្វើរោគវិនិច្ឆ័យពិការភាពបញ្ញា៖
- ពិភាក្សាលំអិតជាមួយឪពុកម្តាយអំពីការលូតលាស់របស់កុមារ
- ការសង្កេតទៅលើកុមារ
- ការសាកល្បងបញ្ញា និងអាកប្បកិរិយា។
កុមារត្រូវបានគេចាត់ទុកថាពិការខាងបញ្ញា ប្រសិនបើពួកគេមានកង្វះទាំង IQ និងឥរិយាបថសម្របខ្លួន។
បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យនៃពិការភាពបញ្ញា ក្រុមជំនាញនឹងវាយតម្លៃពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កុមារ។ នេះជួយពួកគេកំណត់ថា តើការគាំទ្រអ្វីខ្លះដែលកុមារត្រូវការដើម្បីទទួលបានជោគជ័យនៅផ្ទះសាលារៀន និងសហគមន៍របស់ពួកគេ។
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយដល់កុមារពិការបញ្ញារបស់ខ្ញុំ?
ជំហានដើម្បីជួយកុមារពិការបញ្ញារបស់អ្នករួមមាន៖
- ស្វែងយល់ព័ត៍មាន និងចំណេះដឹងគ្រប់យ៉ាងទាក់ទងនឹងការពិការភាពបញ្ញា ជាជំនួយគាំទ្រកុមារបានត្រឹមត្រូវ
- ជំរុញ លើកទឹកចិត្តកុមារអោយមានភាពឯករាជ្យលើខ្លួនឯង។ ផ្តល់ឪកាសអោយកុមាររៀនអី្វដែលថ្មី និងលើកទឹកចិត្តពួកគេធើ្វកិច្ចការដោយខ្លួនគេ។ ផ្តល់ការណែនាំនៅពេលដែលត្រូវការ ហើយផ្តល់យោបល់វិជ្ជមាន នៅពេលកូនរបស់ អ្នកធ្វើអ្វីមួយល្អ ឬពួកគេអាចបង្កើតអ្វីដែលថ្មី។
- អោយកុមារចូលរួមកិច្ចការជាក្រុម ដើម្បីអោយកុមារអាចបង្កើតនូវជំនាញសង្គមល្អ។
- ចូលរួមជានិច្ច តាមរយៈការទាក់ទងគ្រូរបស់កុមារ អ្នកនឹងអាចតាមដានកម្មវិធីសិក្សារបស់កុមារ និងពង្រឹងអ្វីដែលកូនអ្នកកំពុងរៀននៅសាលា តាមរយៈការអនុវត្តនៅផ្ទះ។
ស្គាល់ និងមានទំនាក់ទំនងជាមួយឪពុកម្តាយដទៃទៀតដែលមានកុមារ ដែលមានកុមារពិការភាពបញ្ញា។ ពួកគេអាចជាប្រភពនៃដំបូន្មាន និងការគាំទ្រខាងផ្លូវចិត្ត។