ការចិញ្ចឹមកូនដោយអោយទំនុកចិត្តលើខ្លួនឯងវាជាគោលដៅសម្រាប់ឪពុកម្តាយជាច្រើន។ ហើយខណៈពេលដែលការផ្តោតសំខាន់លើ “ការសាងទំនុកចិត្តលើខ្លួនឯង” ឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់ដែលកុមារអាចអភិវឌ្ឍសមត្ថភាព និងស្មារតីរឹងមាំរបស់ខ្លួន ដែលមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពផ្លូវចិត្តរបស់កុមារ។
ខាងក្រោមនេះជាការណែនាំទូទៅមួយចំនួន ដែលឪពុកម្តាយអាចធ្វើតាម ដើម្បីជួយកុមារឱ្យមានទំនុកចិត្តលើខ្លួនឯង៖
- តែងបង្ហាញថាអ្នកស្រលាញ់ និងតែងតែកោតសរសើរចំពោះពួកគេជានិច្ច។ នៅពេលអ្នកអារម្មណ៍ទាំងនេះ វាងាយស្រួលសម្រាប់កុមារក្នុងការស្វែងរកឱកាសថ្មីៗ និងចាប់យកអ្វីដែលពួកគេមិនទាន់សាកល្បងដោយភាពជឿជាក់ ដែលនាំឱ្យកុមារមានការកើនឡើងនូវទំនុកចិត្តលើខ្លួនឯង និងឆន្ទៈក្នុងការជឿជាក់លើសមត្ថភាពរបស់ពួកគេ។
- ចំនាយពេលក្នុងការលេង៖ កុមារគ្រប់វ័យ ពួកគេរៀនសូត្រតាមរយៈការលេង និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ក្នុងនាមជាឪពុកម្តាយ អ្នកតែងដើរតួជា “ ដៃគូក្នុងការលេងជាមួយកុមារ” ដែលបានន័យថា អ្នកជាមនុស្សដំបូងដែលជួយពួកគេឱ្យមានស្មារតីរឹងមាំ។
តាមរយៈការចំណាយពេលដើរលេងក្រៅផ្ទះ ឬគ្រាន់តែអង្គុយអានសៀវភៅដែលគេចូលចិត្ត អ្នកកំពុងតែបង្ហាញកូនរបស់អ្នកថា ពួកគេមានតម្លៃ និងសក្ដិសមនឹងពេលវេលារបស់អ្នកដែលចំនាយជាមួយពួកគេ។ ហើយនៅពេលដែលកូនរបស់អ្នកមានអារម្មណ៍ថាពួកគេមានតម្លៃ និងការគាំទ្រពីឪពុកម្តាយ ពួកគេនឹងមានឆន្ទៈក្នុងការប្រឈមនឹងបញ្ហាក្នុងជីវិត។
- យកចិត្តទុកដាក់ចំពោះភាពញឹកញាប់ដែលអ្នកសរសើរទៅកុមារ៖ កុមារគ្រប់វ័យចូលចិត្តស្តាប់ការយល់ព្រម ឬការអនុញ្ញាតពីឪពុកម្តាយរបស់គេ។ ជាការពិតការសរសើរ និងការផ្តល់មតិវិជ្ជមានជាញឹកញាប់ គឺជាវិធីសាមញ្ញបំផុតដែលកុមារអាចវាស់តម្លៃរបស់ពួកគេ។
ដុកទ័រ Jeff Nalin, PsyD, a clinical psychologist, and Founder and Executive Director at Paradigm Malibu Treatment Center, បាននិយាយថា ការផ្ដល់មតិយោបល់វិជ្ជមាន នៅពេលដែលកូនរបស់អ្នកទទួលបានជោគជ័យ ឬនៅពេលកុមារព្យាយាមសាងល្បងធើ្វអី្វដែលថ្មីៗ ប៉ុន្តែត្រូវជៀសវាងពីការផ្តល់ការសរសើរដោយគ្មានមូលដ្ឋានត្រឹមត្រូវ។ គាត់ពន្យល់ថា “ ទោះបីការសរសើរមានតំលៃក៏ពិតមែន តែក្មេងៗគួរតែត្រូវបានសាទរចំពោះសមត្ថភាពរបស់ពួកគេផងដែរ” ។
- ផ្តល់ឪកាសអោយកុមារសាងល្បងអី្វដែលថ្មីៗ៖
កុមារត្រូវការការសាងល្បង ការអនុវត្តច្រើននៅក្នុងជីវិត ដើម្បីកុមារអាចរៀនគ្រប់គ្រងខ្លួនឯង និងជំនះឧបសគ្គក្នុងជីវិតរបស់ពួកគេ។ ដូច្នេះការផ្តល់ឱ្យពួកគេដើម្បីសាកល្បងអ្វីៗដោយខ្លួនឯងជាវិធីល្អ មុនពេលផ្តល់ជំនួយទៅពួកគេ។
Nalin បានពន្យល់ទៀតថា “ ឪពុកម្តាយគួរតែជួយកុមារសាងទំនុកចិត្ត និងសមត្ថភាពរបស់កុមារ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ព្រោះថាបញ្ហាទាំងនេះនឹងក្លាយជាចំណែកនៃជីវិតរបស់ពួកគេ” ។
- រៀនពីកំហុស៖ Nalin មានប្រសាសន៍ថា ឪពុកម្តាយគួរតែបង្រៀនកូនៗ ពីការបរាជ័យ គឺជាផ្នែកមួយនៃជីវិត និងបទពិសោធន៍នៃការរៀនសូត្រដ៏អស្ចារ្យ។ នៅពេលដែលកុមារកំពុងជួបនឹងការលំបាក វាជាការសំខាន់ណាស់ដែលឪពុកម្តាយផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌ ដោយស្តាប់ និងផ្តល់ការលើកទឹកចិត្តទៅកុមារ។
គាត់ពន្យល់ថា “ ក្នុងពេលបរាជ័យកុមារ គួរតែយល់ថាវាមិនដែលយឺតពេលទេក្នុងការព្យាយាមម្តងទៀត ហើយកិច្ចខិតខំប្រឹងប្រែងពិតជាមានតម្លៃជាងលទ្ធផល” ។
- ទំនុកចិត្តរបស់ឪពុកម្តាយ៖
ប្រសិនបើអ្នកចង់ជួយកូនអ្នកឱ្យមានទំនុកចិត្ត អ្នកត្រូវសាងទំនុកលើកខ្លួនឯងជាមុនសិន។ Nalin មានប្រសាសន៍ថា “ ក្មេងៗពូកែធ្វើត្រាប់តាម ដូច្នេះឪពុកម្តាយគួរតែដឹងអំពីវិធី ដែលពួកគេដោះស្រាយបញ្ហាដោយខ្លួនឯងជាមុនសិន” ។
ផ្នែកសំខាន់បំផុតមួយនៃការធ្វើជាឪពុកម្តាយ គឺការបង្រៀន និងការជឿទុកចិត្ត។ តាមរយៈការបង្កើតបរិយាកាសមួយ ដែលអនុញ្ញាតឱ្យកូនរបស់អ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងស្រឡាញ់ ពួកគេអាចនឹងមានឆន្ទៈ និងភាពក្លាហានក្នុងការសាងល្បងអី្វដែលថ្មី និងរៀនពីបទពិសោធន៍ថ្មីៗដោយខ្លួនគេផ្ទាល់។
ឯកសាយោង
https://www.verywellfamily.com/how-to-help-your-child-develop-self-confidence-4770566