(855) 17 66 89 41 | (855) 96 73 51 736
ហេតុអី្វត្រូវជួយពង្រឹងជំនាញនៃការលេងដល់កុមារអូទីស្សឹម?

ការជួយកុមារអូទីស្សឹមអោយរៀនលេងរបស់លេង គឺអាចជួយអោយកុមាររៀនពីឧបសគ្គ និងវីធីដោះស្រាយ។ ឧទាហរណ៍ កុមារអូទីស្សឹមមួយចំនួនចូលចិត្តលេងវត្ថុដដែល ខ្លះទៀតលេងតែជាមួយវត្ថុមួយ ឬពីរប៉ុណ្ណោះ ឬលេងតែផ្នែកខ្លះនៃរបស់លេងនោះទេ។ 

នេះដោយសារតែកុមារអាចនឹង៖

  • មិនដឹងពីរបៀបលេង
  • កុមារមានការពិបាកក្នុងការរៀនលេងដោយតាមរយៈត្រាប់តាមអ្នកដទៃ
  • កុមារមិនមានមូលដ្ឋានគ្រឹះដ្ឋានក្នុងការលេង

ការលេងមានសារៈសំខាន់អី្វខ្លះ?

ការជួយកុមារអូទីស្សឹមពង្រឹងជំនាញនៃការលេង គឺជាចំណុចសំខាន់ ពីព្រោះការលេង គឺជា មូលដ្ឋានគ្រឹះនៃការរៀន។ ។ ការលេងជាមួយប្រដាប់លេង និងហ្គេម គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ជំនាញថ្មីៗដល់កុមារ។ ក្នុងកំឡុងពេលកំពុងលេង អ្នកអាចជួយកុមារបង្កើតទំនាក់ទំនងជាមួយអ្នក ដូចជាការសួរសំណួរទៅកុមារ និងអ្នកអាចបង្រៀនពាក្យថ្មីៗទៅកុមារផងដែរ។ កុមារអូទីស្សឹមខ្លះអាចនឹងមិនមានការចាប់ អារម្មណ៍ទៅមនុស្សជុំវិញខ្លួនគេនោះទេ ដូច្នេះការលេង គឺជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់កុមារអាចចំណាយពេលជាមួយកុមារផ្សេងៗ។ ការលេងក៏ជាឪកាសល្អមួយដែលបង្រៀនកុមារអោយចេះពីជំនាញសង្គម ដូចជាការចេះចែកវេន រង់ចាំ និងចែករំលែក។ 

ការលេងជួយកុមារ អាចផ្តោតទៅលើ៖

  • មូលដ្ឋានគ្រឹះនៃការរៀន ដូចជាកុមារអាចផ្ទង់អារម្មណ៍ និងចេះបត់បែន
  • ជំនាញពុទ្ធិ ដូចជាការរៀនពីជំនាញដោះស្រាយបញ្ហា
  • ជំនាញទំនាក់ទំនង
  • ជំនាញសង្គម ដូចជាប្តូរវេន ចេះចែករំលែក
  • ជំនាញចលនាតូច ចេះញាំបាយដោយខ្លួនឯង 
  • ជំនាញចលនាធំ រត់ និងលោត

ពេលវេលានៃការលេងក៏ជាឱកាសដ៏ល្អមួយដើម្បីលើកទឹកចិត្តឱ្យមានអន្តរកម្មរវាងឪពុកម្តាយ និងកូនផងដែរ។ ឪពុកម្តាយដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ជំនាញនីមួយៗរបស់ កុមារ។

វិធីសាស្រ្តដំបូងក្នុងការលេងជាមួយកុមារមានដូចជា៖

  • អ្នកអាចអង្គុយលើឥដ្ឋ ឬធើ្វយ៉ាងណាអោយកម្រិតភ្នែករបស់អ្នកស្មើនឹងកម្រិតភ្នែកកុមារ ការធើ្វបែបនេះដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទង និងធ្វើឱ្យកុមារដឹងថាអ្នកចង់បានការចាប់អារម្មណ៍ពីគេ។
  • ធើ្វត្រាប់តាមសកម្មភាពរបស់កុមារ ដើម្បីកុមារមានចាប់អារម្មណ៍មកលើអ្នក
  • បង្កើតបរិយាកាសសប្បាយរីករាយពេលលេងជាមួយកុមារ និងយករបស់ដែលកុមារចូលចិត្តលេង ដើម្បីធើ្វជាគំរូអោយកុមារឃើញ និងអាចរៀនតាមអ្នក
  • ពង្រីកចំណាប់អារម្មណ៍កុមារដោយមានប្រដាប់លេងថ្មីៗ ឬហ្គេមថ្មីៗ
  • សង្កេតមើលរបៀបនៃការលេងរបស់កុមារ និងហ្គេមដែលកុមារចូលចិត្ត។ ឧទាហរណ៍ កុមារចូលចិត្តលេងឡានដែលមានភ្លើង ដូច្នេះអ្នកអាចព្យាយាមបន្ថែមហ្គេមផ្សេងៗដោយមានភ្លើងដូចគ្នាទៅហ្គេមរបស់កុមារ។

https://www.marcus.org/autism-resources/autism-tips-and-resources/promoting-early-play-skills

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង