(855) 17 66 89 41 | (855) 96 73 51 736
ហេតុអី្វរបៀបនៃការនិយាយទៅកាន់កុមារជាកត្តាសំខាន់?

ក្នុងនាមជាឪពុកម្តាយ យើងតែងតែគិតអំពីរបៀបដែលកូនៗ របស់យើងនិយាយជាមួយយើង និងរបៀបដែលពួកគេបង្ហាញអាកប្បកិរិយា។ យើងកែតម្រូវពួកគេ នៅពេលពួកគេ មានកំហុសឆ្គងអី្វមួយ ហើយយើងប្រាកដថាពួកគេមានសុជីវធម៌ និងជៀសពីអាកប្បកិរិយាមិនសមរម្យ។ ប៉ុន្តែឪពុកម្តាយ ប្រហែលជា មិនបានយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេនិយាយ និងរបៀបដែលពួកគេនិយាយទៅកាន់កុមារនោះទេ។

ជាញឹកញាប់ គឺមានការពិបាកសម្រាប់ឪពុកម្តាយ ក្នុងការមើលសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកអាចសួរខ្លួនឯង តើសំលេងរបស់អ្នកស្តាប់ទៅ ដូចជាទន់ភ្លន់ និងគួរអោយស្រលាញ់ទេ នៅពេលអ្នកនិយាយទៅកាន់កុមារ? តើអ្នកហាក់ដូចជា ចូលរួម និងចាប់អារម្មណ៍នឹងអ្វីដែលកូនអ្នកកំពុងនិយាយទេ?

ហេតុផលសំខាន់ៗដែលឪពុកម្តាយគួរប្រើ សម្លេង និងពាក្យពេចន៍វិជ្ជមានជាមួយកុមារ៖

១. កុមារនឹងចូលចិត្តស្តាប់  នេះគឺជា កត្តាចំបង។ អ្នកអាចសួរខ្លួនឯង តើអ្នកនឹងចូលចិត្តអ្វី រវាង នរណាម្នាក់ដែលកំពុងនិយាយជាមួយអ្នកដោយសម្លេងមិនល្អស្តាប់ រិះគន់ និងនរណាម្នាក់ដែលកំពុងនិយាយជាមួយអ្នក ដោយសម្លេងល្អ ទន់ភ្លន់ និងសមហេតុផល ? ប្រសិនអ្នកត្រូវការកែសំរួលកំហុសឆ្គងរបស់កុមារ អ្នកគួរប្រើសំលេងសុភាពរាបសា ត្រង់ចំណុចនេះ កុមារទំនងជាទទួលបានការចាប់អារម្មណ៍ច្រើន ហើយកុមារនឹងអាចស្តាប់នូវអ្វីដែលអ្នកកំពុងនិយាយទៅកាន់ពួកគេ។

២. សម្លេង ឬអាកប្បកិរិយាកាច គឺមិនមានប្រសិទិ្ធភាពទេ នៅពេលដែលអ្នកស្រែក ឬនិយាយខ្លាំងៗ ទៅកាន់កុមារ ទំនងជាមិនសូវទទួលបានលទ្ធផលល្អទេ ហើយថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកនឹងកុមារទៀតផង។ 

ការស្រែក ឬនិយាយខ្លាំងៗទៅកាន់កុមារ ប្រាកដណាស់កូនរបស់អ្នកអាចស្តាប់ក្នុងរយៈពេលខ្លី ប៉ុន្តែប្រសិនបើ អ្នកចង់អោយកុមារអភិវឌ្ឍជំនាញ គ្រប់គ្រងអាកប្បកិរិយាផ្ទាល់ខ្លួនរបស់ពួួកគេ ការនិយាយអោយបានត្រឹមត្រូវ និងសមរម្យទៅកាន់កុមារ គឺជាមធ្យោបាយដ៏ល្អបំផុត។

៣. កុមាររៀនពីឥរិយាបថរបស់យើង វិធីល្អបំផុតដើម្បីឱ្យកុមារនិយាយល្អ ដោយប្រើពាក្យសំដីទន់ភ្លន់ចំពោះអ្នក គឺអ្នកត្រូវនិយាយល្អជាមួយពួកគេដូចគ្នា។ 

៤. អ្នក និងកុមារនឹងមានទំនាក់ទំនងល្អ នៅពេលអ្នកសម្តែងអាកប្បកិរិយា ការគោរព និងមានសុជីវធម៌ជាមួយកុមារ អ្នកនឹងមានចំណងនៃទំនាក់ទំនងល្អ ជិតសិ្នទ្ធ និងរឹងមាំជាមួយកុមារ។

៥. កុមារនឹងរាប់អានមិត្តភក្តិ គ្រូរបស់ពួកគេ​ និងអ្នកដទៃទៀតនៅក្នុងជីវិតរបស់ពួកគេដោយការគោរព នៅពេលដែលអ្នកប្រើសំលេងល្អៗ ទន់ភ្លន់ ជាមួយកុមារនៅផ្ទះ ពួកគេនឹងធ្វើបែបនេះនៅសាលារៀន និងកន្លែងផ្សេងទៀត។ អ្នកជុំវិញខ្លួនរបស់កុមារនឹងកោតសរសើរនូវអាកប្បកិរិយា និងសំដីទន់ភ្លន់របស់ពួកគេ កុមារនឹងមានមោទនភាពចំពោះជំនាញទាំងនេះ ។

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង