ជាធម្មជាតិ កុមារតែងចាប់យក និងរៀនតាមអី្វដែលជាគំរូរបស់មនុស្សធំ ដូចជារបៀបដែលមនុស្សធំនិយាយទៅកាន់ពួកគេ ហើយទាំងអស់នេះនឹងជះឥទិ្ធពលទៅ
បុគ្គលិកលក្ខណះរបស់គេទៅថ្ងៃអនាគត។ សម្រាប់កុមារតូចៗពុំទាន់អាចបែងចែកត្រឹមត្រូវរវាងចំណុចល្អ និងមិនល្អនោះទេ។
តាមរយះការស្រាវជ្រាវ ក្នុងនាមយើងជាឪពុកម្តាយ ឬអាណាព្យាបាល យើងអាចជៀសពីបញ្ហានេះបានដោយ ត្រូវប្រុងប្រយ័ត្ននូវអី្វដែលយើងនិយាយទៅកាន់កុមារ។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលឪពុកម្តាយគួរជៀសវាងនិយាយទៅកាន់កុមារ៖
១. “កូនជាកុមារមិនល្អ” ‘You are a bad boy/girl’
ការនិយាយបែបអវិជ្ជមានបែបនេះនឹងធើ្វអោយកុមារបាត់បង់គុណតម្លៃទៅលើខ្លួនរបស់គេ។ ធម្មជាតិកុមារគឺ សោះត្រង់ និងតែងតែជឿទៅលើសេចកី្តល្អ។ នៅពេលកុមារមានកំហុសអី្វមួយ ជាវិធីសាស្រ្តល្អបំផុតគួរពន្យល់ ណែនាំកុមារអោយយល់ពីពាក្យសំដី ឬសកម្មភាពរបស់គេ ដែលអាចប៉ះពាល់ទៅអ្នកដទៃយ៉ាងណាខ្លះ ប៉ុន្តែសូមជៀសវាងប្រើពាក្យមិនល្អ ឬ មិនសមរម្យទៅកាន់កុមារ ជំនួសមកជាការ បង្រៀន និងពន្យល់កុមារពីអី្វដែលជាអាកប្បកិរិយាល្អ និងមិនល្អ។
២. “ហេតុអីកូនមិនពូកែដូចបងៗរបស់កូន?” ‘Why can’t you be like your brother/sister?’
អ្នកមិនគួរមានការប្រៀបធៀបកុមារទៅបងប្អូនរបស់គេទេ។ ការធើ្វបែបនេះនឹងធើ្វអោយកុមារ មានអារម្មណ៍មិនល្អ និងច្រណែនជាមួយបងប្អូនរបស់គេ។ កុមារអាចនឹងមានអារម្មណ៍ថា គេមិនមែនជាសមាជិកក្នុងគ្រួសារ ហើយកុមារនឹងចាប់ផ្តើមគិតអវិជ្ជមានទៅលើបងប្អូនរបស់ គេ។
៣. តែងតែប្រើពាក្យ “ទេ” ទៅកាន់កុមារ
ប្រសិនកុមារលើពាក្យ “ទេ” សឹងតែគ្រប់ពេល ពួកគេធើ្វនេះមិនបាន ធើ្វនោះមិនបាន កុមារនឹងបាត់បង់ជំនឿទុកចិត្តលើឪពុកម្តាយរបស់គេ ឬជំនឿលើខ្លួនរបស់គេបន្តិចម្តងៗ។ ប្រសិនអ្នកមិនគាំទ្រ ឬអនុញ្ញាតអោយកុមារធើ្វអី្វមួយទេ អ្នកគួរផ្តល់ជាជម្រើសអោយពួកគេវិញ ។
៤. “កូននឹងមិនអាចធើ្វបាននោះទេ!” ‘You can’t do this!’
ប្រាកដណាស់វានឹងមានពេលខ្លះដែលក្មេងៗចង់ធ្វើអ្វីមួយដែលអ្នកដឹងរួចទៅហើយ ថាពួកគេមិនអាចធ្វើបាន។ គ្រាន់តែចាំថា អ្នកគួរផ្តល់ឱកាសឱ្យកុមារសាកល្បងធើ្វរឿងដែលពួកគេយល់ថា ពួកគេអាចធើ្វបាន ដរាបណាវាមិនបង្កគ្រោះថ្នាក់ដល់ពួកគេ។
កុមារក៏រៀនតាមរយៈការសាកល្បង និងកំហុស។ ទោះយ៉ាងណាពួកគេនឹងមិនហ៊ានព្យាយាមសាកល្បងធើ្វអី្វថ្មីៗទេ ប្រសិនបើអ្នកធ្វើឱ្យពួកគេភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីៗ។
៥. “កុំនិយាយមកជាមួយម៉ាក់/ប៉ា” ‘Don’t talk to me’
សូមកុំបញ្ឍប់កុមារ ឬហាមកុមារមិនអោយនិយាយ។ ផ្ទុយទៅវិញ និយាយជាមួយពួកគេដោយប្រើពាក្យសំដីសមរម្យ និងមានហេតុផល ប្រសិនបើអ្នកចង់អោយពួកគេធ្វើតាមដំបូន្មានរបស់អ្នក ឬផ្តល់ឧកាសអោយកុមារអាចសួរសំណួរ ឬបញ្ចេញនូវគំនិតយោបល់របស់ពួកគេ។
៦. កំុបង្កើតនូវបទដ្ឋានសង្គមអវិជ្ជមានទៅកុមារ (ការបែងចែកយែនឌ័រ)
ជាធម្មជាតិ កុមារ គឺជាកុមារ កុំបង្កើតច្បាប់ដែលមានភាពលំអៀងយេនឌ័រ។ ផ្តល់ឧកាសអោយកុមារមានសិទ្ធិសំរេចចិត្តដោយខ្លួនគេ និងទៅតាមទំនោរធម្មជាតិដែលកុមារកើតមក។
៧. “គ្មានអ្នកណាចង់បានកូន ដូចជាកូនទេ!” ‘No one wants a kid like you’
ដោយសារតែកុមារតែងមើលគំរូ និងរៀនតាមឪពុកម្តាយ ក្រុមគ្រួសារ មិត្តភកិ្ត និងអ្នកជុំវិញខ្លួនរបស់គេ ដូច្នេះប្រសិនអ្នកយល់ថាកុមារមានបង្កបញ្ហា ឬមានអាកប្បកិរិយាមិនសមរម្យ សូមចាំថាកុមារមិនមានចេតនាធើ្វបែបនោះទេ គេគ្រាន់តែយកគំរូតាមមនុស្សជុំវិញខ្លួនគេប៉ុណ្ណោះ។
៨. កូនធំហើយមិនត្រូវធើ្វបែបនេះទេ
កុមារនឹងធំធាត់ទៅតាមធម្មជាតិ និងដំណាក់កាលរបស់ពួកគេ ដូចនេះគួរផ្តល់ឧកាសអោយកុមារធើ្វអី្វដែលកុមារពេញចិត្ត និងកក់ក្តៅ។ ក្នុងនាមជាឪពុកម្តាយ គឺមានភារកិច្ចមួយ គឺធើ្វអោយកុមារសប្បាយចិត្ត រក្សាសុវត្ថិភាពកុមារ និងជួយជំរុញអោយកុមារមានទំនុកចិត្តលើខ្លួនរបស់គេដើម្បីពួកគេអាចប្រឈមមុខនឹងពិភពលោកដោយខ្លួនគេបាន៕
ឯកសារយោង