កុមារអូទីហ្សឹមជាច្រើនមានរោគវិនិច្ឆ័យខុសៗគ្នា ឬបញ្ហាប្រឈមក្នុងការប្រាស្រ័យទាក់ទង ឬអាកប្បកិរិយាខុសគ្នាដែលតម្រូវការនៃការអប់រំអាចមានលក្ខណៈស្រដៀងគ្នា ។
ជាទូទៅកុមារអូទីហ្សឹម ពួកគេរៀន និងយល់តាមរយៈរូបភាព ដែលនេះបានន័យថាពួកគេយល់ពីអី្វដែលគេបានឃើញ ជាជាងអី្វដែលគេបានស្តាប់លឺ។ កុមារអូទីហ្សឹមជាច្រើនទៀតដែលមានបញ្ហាប្រឈមខាងការប្រាស្រ័យទាក់ទង និង/ឬ អាកប្បកិរិយា ក៏បង្ហាញពីភាពខ្លាំងក្នុងការយល់ដឹងពីអ្វីដែលពួកគេបានឃើញ បើប្រៀបធៀបនឹងអ្វីដែលពួកគេបានលឺ។
តើការប្រាស្រ័យទាក់ទងមានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់កុមារអូទីហ្សឹម?
វាពិតជាសំខាន់ខ្លាំងណាស់! ការប្រឈមនឹងបញ្ហានៃការប្រាស្រ័យទាក់ទង គឺជាផ្នែកមួយនៃការលំបាកសម្រាប់កុមារអូទីហ្សឹម ក៏ដូចជាកុមារដទៃទៀត Asperger, PDD ។ ការលំបាកទាំងនេះអាចប៉ះពាល់ដល់ជំនាញដូចជា៖
- សមត្ថភាពយល់ពីទំនាក់ទំនងសង្គម
- ស្វែងយល់ពីកត្តាបរិស្ថាន
- ស្វែងយល់ពីទិសដៅ
- ការគ្រប់គ្រងខ្លួនឯង
- និង ការបង្កើតនូវទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
ការពង្រឹងផ្នែកជំនាញប្រាស្រ័យទាក់ទង គឺជាគោលដៅសំខាន់បំផុតមួយរបស់ពួកគេ។
- កុមារអូទីហ្សឹមដទៃទៀតពួកគេអាចនិយាយបាន តើពួកគេអាចនៅមានបញ្ហាផ្សេងទៀត ឬទេ?
ការប្រាស្រ័យទាក់ទង គឺស្មុគស្មាញជាង“ គ្រាន់តែនិយាយ” ។ វាទាក់ទងនឹងជំនាញជាច្រើនរួមមាន ការផ្ទង់អារម្មណ៍ ការទទួលព័ត៌មាន ការបកប្រែព័ត៌មាន ការចងចាំព័ត៌មានពីអតីតកាល និងចុងក្រោយជាការឆ្លើយតប។
- តើវិធីសាស្រ្តអី្វខ្លះដែលជួយអោយកុមារងាយស្រួលក្នុងការប្រាស្រ័យទាក់ទង?
អ្នកអាចប្រើរូបភាពដើម្បីប្រាស្រ័យទាក់ទងជាមួយកុមារ។ កុមារនឹងងាយយល់តាមរយៈរូបភាព ដែលគេបានឃើញ ជាជាងអី្វដែលគេបានលឺ។ នៅពេលអ្នកប្រើរូបភាពដើម្បីផ្តល់ព័ត៌មាន និងមានសកម្មភាពណាមួយ ការយល់ដឹងរបស់កុមារនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់។
- តើរូបភាពទាំងនោះគឺអ្វី? ហើយមានអ្វីខ្លះ?
ទាំងនោះជាអី្វដែលកុមារអាចមើលឃើញ ដូចជារូបភាពបង្ហាញពីការធើ្វចលនានៃរាងកាយ រូបភាពបញ្ចាក់ពីអី្វៗនៅជុំវិញខ្លួនគេ ដែលទាំងនោះគឺជួយកុមារងាយស្រួលបង្កើតទំនាក់ទំនង ជាមួយអ្នក។ ក្នុងនោះដែរ រូបភាពអ្នកអាចច្នៃ ឬប្រើធើ្វជាកាលវិភាគសម្រាប់កុមារ ដើម្បីកុមារងាយស្រួលក្នុងការយល់ពីសកម្មភាពប្រចាំថ្ងៃរបស់គេ។ ចំណុចមួយទៀត គឺជួយអោយកុមារយល់ពីអាកប្បកិរិយាវិជ្ជមាន និងអវិជ្ជមានរបស់គេផងដែរ។
- តើបញ្ហាអាកប្បកិរិយារបស់កុមារកើតឡើងដោយរបៀបណា?
ជំហានដែលសំខាន់បំផុត គឺមើលទៅកត្តាជុំវិញរបស់កុមារ និងស្វែងរកអី្វដែលអាកប្បកិរិយាទាំងនោះកើតឡើង។ សម្រាប់កុមារ បញ្ហានៃការប្រាស្រ័យទាក់ទងរបស់គេ គឺជាមូលហេតុចំបង ដែលនាំអោយមានបញ្ហាអាកប្បកិរិយាកើតឡើង។ បញ្ហាអាកប្បកិរិយាកើតឡើងជាញឹកញាប់ គឺកុមារមិនទាន់យល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់គេ។
- តើមានវិធីសាស្រ្តអី្វខ្លះដែលជួយកុមារបាន?
អ្នកអាចសាកល្បងប្រើរូបភាព ដើម្បីជួយកុមារផ្លាស់ប្តូរអាកប្បកិរិយាអវិជ្ជមាន។ វិធីសាស្រ្តនេះ ជួយអោយកុមារដឹងថាអី្វដែលគេគួរធើ្វ និងមិនគួរធើ្វ។ តាមរយៈរូបភាពក៏ជួយអោយកុមារងាយយល់ពីអី្វដែលកើតឡើងជុំវិញខ្លួនគេផងដែរ។
References