- អូទីហ្សឹម គឺជាពិការភាពផ្នែកសរសៃរប្រសាទដែលជាកត្តាមួយធើ្វអោយមានបញ្ហាក្នុង ការលូតលាស់ផ្នែកសមត្ថភាព និងជំនាញជាច្រើន ។
- នៅសហរដ្ឋអាមេរិកអត្រាបុគ្គលដែលមានអូទីហ្សឹមកើនឡើង ១៤% នៅចន្លោះឆ្នាំ ២០១៦ និង ២០១៨ ។ ក្មេងប្រុសត្រូវបានគេធើ្វរោគវិនិច័្ឆយមាន អូទីហ្សឹមច្រើនជាងក្មេងស្រី។
- អូទីហ្សឹមជះឥទិ្ធពលទៅលើ ៣ផ្នែកធំៗ គឺការប្រាស្រ័យទាក់ទង ជំនាញសង្គម និងអាកប្បកិរិយា។
- ដោយសារអូទីហ្សឹមមានលក្ខណៈស្មុគស្មាញ ដូច្នេះបុគ្គលអូទីហ្សឹមទាំងអស់មិនដូចគ្នានោះទេ។ អ្នកស្រាវជ្រាវជឿថា ប្រហែលជាមានមូលហេតុជាច្រើននៃអូទីហ្សឹម រួមមាន កត្តាហ្សែន និងបរិស្ថាន។
- អ្នកជំនាញជាច្រើនជឿថា កត្តាហ្សែនដើរតួយ៉ាងសំខាន់ដែលបង្ករអោយមាន អូទីហ្សឹម ។ ការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថាប្រហែលជា ៨០% នៃបុគ្គលអូទីហ្សឹមបណ្តាលមកពីកត្តាហ្សែន។ Trusted Source
- ទារកដែលកើតមិនគ្រប់ខែ ឬកើតមកខ្វះទំងន់មានហានិភ័យខ្ពស់ក្នុងការមានអូទីហ្សឹម។
- ឪពុកម្តាយដែលមានកូនអូទីហ្សឹមមានឱកាស ២% -១៨% នៃការមានកូនម្នាក់ទៀតដែលមានបញ្ហានេះ។
- បុគ្គលអូទីហ្សឹមមានលក្ខណៈខុសៗគ្នាទាំងអស់ និងមានចំនុចខ្លាំងរៀងៗខ្លួន។ បុគ្គលអូទីហ្សឹមខ្លះមានសមត្ថភាពអាចនិយាយបាន និងមួយចំនួនទៀត មិនចេះនិយាយនោះទេ។ បុគ្គលអូទីហ្សឹមដែលមិនចេះនិយាយ ការប្រាស្រ័យទាក់ទងរបស់ពួកគេ អាចនឹងប្រើរូបភាពនៃសកម្មភាពនីមួយៗដើម្បី មានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ចំណែកបុគ្គលដែលអាចនិយាយបាន ពួកគេក៏នៅមានឧបគ្គសមួយចំនួនក្នុងការ បកស្រាយពត៌មានដើម្បីពួកគេធើ្វការឆ្លើយតបផងដែរ។
- បុគ្គលអូទីហ្សឹមក៏មានបញ្ហាក្នុងជំនាញសង្គមផងដែរ ដូចជាមិនសំឡឹងមើលភ្នែកអ្នកដទៃ មិនចេះពីរបៀបសុំជំនួយពីមនុស្សធំ និងមានការពិបាកក្នុងការចូលរួមសកម្មភាពក្រុម។ល។ ទីកន្លែងប្លែកៗ ឬថ្មីៗមួយចំនួន ក៏ធើ្វអោយបុគ្គលអូទីហ្សឹមមានការលំបាក្នុងការសម្របខ្លួនផងដែរ។
- អូទីហ្សឹមអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវនៅអាយុ 2 ឆ្នាំ ប៉ុន្តែមានកុមារមួយចំនួនអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅអាយុមុន ២ឆ្នាំផងដែរ។
- ការឆាប់ធើ្វអន្តរាគមន៍ អាចជួយបំពេញចំន្លោះខ្វះខាតរបស់កុមារ ដើម្បីកុមារងាយស្រួលបំពេញតម្រូវការចាំបាច់ក្នុងការដំណាក់កាលនៃការលូតលាស់ និងអាចជួយកុមារឱ្យរៀនជំនាញសំខាន់ៗដែលធ្វើអោយជីវិតរស់នៅ ប្រចាំថ្ងៃប្រសើរឡើង។
- ដោយសារបុគ្គលអូទីហ្សឹមប៉ះពាល់ទៅលើ ៣ផ្នែកធំៗ នឹងធើ្វអោយពួកគេងាយនឹងមានអារម្មណ៍តានតឹង។ ពួកគេអាចពិបាកយល់នៅពេលមនុស្សនិយាយជាមួយពួកគេ មិនយល់ពីការផ្លាស់ប្តូរទម្លាប់របស់ពួកគេ ឬមិនអាចប្រាប់អ្នកពីអ្វីដែលពួកគេចង់បាន។ ស្ថានភាពទាំងនេះនាំអោយការធុញថប់ ជាពិសេសនៅពេលដែលពួកគេមិនអាចនិយាយអី្វចេញពីអារម្មណ៍របស់គេ។
- បុគ្គលអូទីហ្សឹមនៅតែមានសមត្ថភាពធ្វើអ្វីៗជាច្រើន! ពួកគេនៅតែអាចទៅសាលារៀន ហើយរៀនជំនាញថ្មីៗ ដូចជាអាន និងសរសេរដូចមនុស្សទូទៅផងដែរ ស្របទៅតាមការអប់រំពិសេស។ មនុស្សពេញវ័យខ្លះនៅតែមានសមត្ថភាពធើ្វការ និងរកប្រាក់បានផងដែរ៕
FEFERENCE
https://psychcentral.com/autism/what-causes-autism