ការរីករាលដាលនៃវីរុសកូរ៉ូណា (COVID-១៩) បានរាតត្បាតជីវិតរបស់សមាជិកគ្រួសារ និងប្រជាជននៅជុំវិញពិភពលោក។ សាលារៀនត្រូវបានផ្អាក អ្នកមួយចំនួនត្រូវធ្វើការនៅផ្ទះ និងត្រូវរក្សាគំលាតជាចាំបាច់។យើងបានសហការគ្នារៀបចំអត្ថបទនេះ ដើម្បីផ្តល់អោយឪពុកម្តាយ និងអ្នកថែទាំកុមារ នូវគន្លឹះងាយៗដើម្បីជួយកុមារក្នុងកំឡុងពេលររីករាលដាលនៃវីរុសកូរ៉ូណា (COVID-១៩)នេះ ។
១. ចំណាយពេលជាមួយកុមារ មួយ ទល់មួយ សម្រាប់កុមារម្នាក់ៗ
ក្នុងកំឡុងពេលសាលារៀនត្រូវបានផ្អាក ក៏ជាឱកាសដើម្បីធ្វើឱ្យអ្នកមានទំនាក់ទំនងល្អប្រសើរជាមួយកូនៗរបស់អ្នកដែរ។ នៅពេលអ្នកចំណាយពេលជាកូនៗ នឹងធ្វើឱ្យកុមារមានអារម្មណ៍ថាពួកគេទទួលបានក្តីស្រលាញ់ពីអ្នក និងមានសុវត្ថិភាព ហើយពួកគេនឹងយល់ថាពួកគេជាមនុស្សសំខាន់ចំពោះអ្នក។
អ្វីដែលអ្នកត្រូវធើ្វ គឺ៖
- កំណត់ពេលវេលាដើម្បីចំណាយជាមួយកុមារម្នាក់ៗ
អ្នកត្រូវកំណត់ពេលវេលាដើម្បីចំណាយជាមួយកូនៗរបស់អ្នកជារៀងរាល់ថ្ងៃ វាអាចត្រឹមតែ ២០ នាទី ឬយូរជាងនេះ។ វាអាស្រ័យលើអ្នកផងដែលជាអ្នកកំណត់ផងដែរ។
- សួរកុមារ តើពួកគេចង់ធ្វើអ្វី ឬចូលចិត្តធើ្វអី្វ
ការផ្តល់អថិរភាពអោយកុមារជាអ្នកជ្រើសរើសក៏ជាផ្នែកមួយជួយបង្កើតទំនុកចិត្តលើខ្លួនគេដែរ។
- ជាគំនិតខ្លះ នៅពេលអ្នកសម្រាប់ពេលជាមួយកុមារតូចៗ និងកុមារដែលមានវ័យជំងន់ អ្នកអាចប្រើសកម្មភាពមួយ ចំនួនដូចខាងក្រោម៖
- អានរឿងនិទានខ្លីៗដែលមានរូបភាពស្អាតៗជាភាពទាក់ទាញ
- ច្រៀងចំរៀង និងរាំលេងជាមួយកុមារ
- ដើរលេងនៅតាមច្បារដែលជិតផ្ទះអ្នកបំផុត និងកន្លែងដែលពុំសូវមានមនុស្សច្រើន ដើម្បីការពារអ្នក និងកុមារ ពីការឆ្លង។
- ធើ្វកិច្ចការផ្ទះជាមួយកុមារ ដូចជា សំអាតបន្ទប់គេង ឬចម្អិនម្ហូបដែលគេចូលចិត្ត
- ឬ ម៉្យាងទៀត អ្នកអាចជួយបង្រៀនកុមារ និងជួយដោះស្រាយកិច្ចការលំហាត់សាលារបស់កុមារ
- ធើ្វលំហាត់ប្រាណ លេងកីឡា ដើម្បីកាត់បន្ថយភាពតានតឹងរបស់កុមារ។
២. រក្សាភាពវិជ្ជមានជានិច្ច
វាប្រហែលជាពិបាកចំពោះឪពុកម្តាយដែលកំពុងតានតឹង ធុញថប់នឹងស្ថានភាពនៃជំងឺរីករាលដាលនេះ ។ បែបនេះអ្នកអាចនឹងពិបាករក្សាភាពវិជ្ជមានចំពោះកុមារ សកម្មភាពកុមារមួយចំនួននឹងងាយ ធើ្វអោយអ្នកខឹងពួកគេ។ នៅពេលយើងមានអារម្មណ៍ខឹង ច្រើនតែនិយាយទៅកាន់កុមារតាមបែបអវិជ្ជមាន ។ ប៉ុន្តែ កុមារទំនងជាធ្វើអ្វីដែលយើង ណែនាំតាមបែបវិជ្ជមាន និងការសរសើរជាច្រើន ចំពោះអ្វីដែលពួកគេធ្វើត្រូវ។
- ប្រើឥរិយាបថ និងពាក្យវិជ្ជមាន នៅពេលអ្នកប្រាប់កុមារពីអ្វីដែលត្រូវធ្វើ ដូចជា “ពេលកូនរៀបសម្លៀកបំពាក់របស់កូនហើយ ចាំកូនទៅលេងនៅខាងក្រៅ” (ជំនួសឱ្យ “កុំធ្វើឱ្យរញ៉េរញ៉ៃ”) ។
- ការស្រែកដាក់កុមារនឹងធ្វើឱ្យអ្នក និងពួកគេកាន់តែមានអារម្មណ៍តានតឹង និងខឹង។ យកចិត្តទុកដាក់លើកូនរបស់អ្នកដោយហៅឈ្មោះរបស់ពួកគេ ជាមួយនឹងសំឡេងទន់ភ្លន់។
- សរសើរកុុមារ នៅពេលពួកគេមានអាកប្បកិរិយាល្អ ។
៣. បង្កើតទម្លាប់
- បង្កើតទម្លាប់ប្រចាំថ្ងៃសម្រាប់កុមារ ដែលអាចបត់បែនបាន និងងាយស្របតាម
អ្នកអាចធ្វើកាលវិភាគសម្រាប់អ្នក និងកុមារ ក្នុងនោះមានជាពេលវេលាសម្រាប់សកម្មភាពណាមួយ ក៏ដូចជា ពេលវេលាទំនេរផងដែរ។ ការធើ្វបែបនេះអាចជួយឱ្យកុមារកាត់បន្ថយអារម្មណ៍តានតឹង មិនសូវចំណាយពេលមើលអេក្រង់ទូរស័ព្ទ និងមានអាកប្បកិរិយាប្រសើរជាងមុន។
- បង្រៀនកុមារអំពីការការពារពីឆ្លងនៃវីរុស រក្សាអនាម័យជានិច្ច និងការរក្សាគំលាតដែលមានសុវត្ថិភាព។ អ្នកក៏ជាគំរូសម្រាប់របស់កុមារផងដែរ។
៤. អាកប្បកិរិយាអវិជ្ជមានរបស់កុមារ
វាជារឿងធម្មតាទេដែលកុមារបញ្ចេញអាកប្បកិរិយាអវិជ្ជមាន នៅពេលកុមារហត់នឿយ ឃ្លាន ភ័យខ្លាច ឬរៀនឯករាជ្យ។ អ្នកអាចសាកល្បងវិធីខាងក្រោមជាមួយពួកយើង ៖
- បញ្ឈប់អាកប្បកិរិយាអវិជ្ជមាន វាមុនពេលវាចាប់ផ្តើម! ដូចជា នៅពេលកុមារមានអារម្មណ៍តានតឹង ឬខឹងអី្វមួយ ភ្លាមៗនោះអ្នកអាចកែប្រែបរិយាកាសទាំងនោះ ដោយនាំកុមារដើរលេខខាងក្រៅ ឬបង្កើតសកម្មភាពសប្បាយៗដល់កុមារ។
- ប្រើផលវិបាកជួយបង្រៀនកុមារ ដើម្បីកុមារ ទទួលនូវទំនួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ។ សូមជៀសវាង ការវាយ ឬស្រែកដាក់កុមារ។
ការចំណាយពេលមួយទល់មួយជាកុមារ ការសរសើរលើកទឹកចិត្ត នឹងជួយកាត់បន្ថយអាកប្បកិរិយាអវិជ្ជមានរបស់កុមារ។
ផ្តល់ឱ្យកុមារនូវការងារសាមញ្ញៗ ដោយមានទំនួលខុសត្រូវ។ ហើយសរសើរពួកគេ នៅពេលពួកគេធ្វើបាន។
៥. ប្រើវិធីសាស្រ្តដើម្បីគ្រប់គ្រងភាពតានតឹង
យើងដឹងហើយថានេះ ជាពេលវេលាដែលតានតឹង និងធុញថប់ ដូច្នេះ អ្នកត្រូវថែរក្សាខ្លួនអ្នកអោយបានល្អ ទើបអ្នកអាចគាំទ្រកូនៗ របស់អ្នកបាន។
មនុស្សរាប់លាននាក់កំពុងមានការភ័យខ្លាចដូចយើងដែរ។
- នៅពេលអ្នកតានតឹង សូមស្វែងរកនរណាម្នាក់ដែលអ្នកអាចនិយាយជាមួយពួកគេអំពីអារម្មណ៍របស់អ្នក។
- សូមចំណាយខ្លះដើម្បីខ្លួនឯង ហាត់ប្រាណ អានសៀវភៅ ស្តាប់ចំរៀង លំហាត់សមាធិ និងសំរាកអោយបានគ្រប់គ្រាន់។
- ចំណាយពេលស្តាប់កូនៗរបស់អ្នក នៅពេលពួកគេចែករំលែកអារម្មណ៍របស់ពួកគេ និងផ្តល់ការយកចិត្តទុកដាក់ លួងលោមដល់ពួកគេ។
៦. ពន្យល់កុមារអំពីពត៌មានកូវិត ១៩
កុមារអាចនឹងមានអារម្មណ៍ភ័យខ្លាច ឬមានការភាន់ច្រលំអី្វមួយ។ ជាក់ស្តែង កុមារពឹងផ្អែកលើឪពុកម្តាយដើម្បីសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ សូមធានាចំពោះកូនៗ របស់អ្នក ថាអ្នកនៅទីនោះសម្រាប់ពួកគេ ។ទោះយ៉ាងណា អ្នកត្រូវបង្ហាញការយកចិត្តទុកដាក់ និងពន្យល់កុមារស្របទៅតាមអាយុរបស់ពួកគេ៕