វាពិតជាពេលដែលសំខាន់សម្រាប់មាតាបិតាដែលវានឹងមានប្រយោជន៏ដើម្បីអោយឪពុកម្ដាយយល់ដឹងពីកូនពួកគេកាន់តែច្បាស់នឹងយល់នូវអ្វីដែលកូនៗចង់បាននឹងចង់
និយាយ។
ហេតុអ្វីបានជាវាល្អគួរយកចិត្តទុកដាក់ខ្លាំងក្នុងអាយុចន្លោះនេះ?
នៅពេលឪពុកម្ដាយមានពេលនិយាយ និងស្តាប់ជាមួយកូនកូន នោះនឹងដឹងថាអ្វីដែលពួកគេគិតនិងនិយាយគឺសំខាន់សម្រាប់ពួកគេ។នេះធ្វើឱ្យទំនាក់ទំនងរបស់ឪពុកម្ដាយទៅកូនកាន់តែរឹងមាំនិងបង្កើតការគោរពនិងទំនុកចិត្តលើកូនរបស់ពួកគេជាខ្លាំង។ការស្តាប់និងនិយាយជាមួយគ្នានឹងឪពុកម្ដាយក៏ជួយឱ្យកូនរបស់ពួកគេរៀន
ជំនាញសង្គមដូចជាស្តាប់អ្នកដទៃដែរ។
អ្វីដែលអ្នកគួរនិយាយ និងមានពេលជាមួយកូនៗរបស់អ្នក
អ្នកអាចនិយាយនិងស្តាប់ជាមួយកូនអ្នកគ្រប់ពេលដែលអ្នកនៅជាមួយគ្នា។ការធ្វើឱ្យពេលវេលានិយាយជាទៀងទាត់អាចមានភាពងាយស្រួលប្រសិនបើអ្នកមានកន្លែងពិសេសដើម្បីនៅជិតឬអ្នកបង្កើតពេលវេលាពិសេសដើម្បីនិយាយរាល់ថ្ងៃ។ឧទាហរណ៍ អ្នកអាចមានជាសំនួរសួពួកគេអោយបានច្រើនឬអ្នកអាចអង្គុយនិងនិយាយលេងជាមួយ
កូនរបស់អ្នកមុនពេលពួកគេចូលគេងរាល់យប់។អ្វីដែលគួនិយាយជាមួយគេ:
- ជម្រុញកូនរបស់អ្នកឱ្យប្រាប់អ្នកពីអារម្មណ៍របស់ពួកគេចំពោះរឿងផ្សេងៗដែលពួកគេមិនសូវសប្បាយចិត្តថ្ងៃនេះ
- សួរពីអ្វីដែលគេនឹងធ្វើនៅថ្ងៃស្អែក ថ្ងៃស្អែកគេចង់ញ៉ាំអី
- និយាយលើកទឹកចិត្តទៅពួកគេអោយដឹងថាអ្វីដែលពួកគេនិយាយនឹងធ្វើ គឺសំខាន់សម្រាប់យើង
សំណួទាំងនេះនឹងអាចជួយដល់ពួគគេផងដែរសម្រាប់ការចេះគិតទុកសម្រាប់ថ្ងៃស្អែកថាត្រូវធ្វើអ្វីអោយេពួកគេរៀនត្រៀមខ្លួនទុកជាមុន។
ត្រូវដឹងអំពីអ្វីដែលគេចង់ប្រាប់សម្រាប់កុមារដែលមានអាយុខុសគ្នា
កុមារអាចយល់បានកាន់តែច្រើនហើយចង់និយាយកាន់តែយូរនៅពេលពួកគេកាន់តែធំ។ ឧទាហរណ៏ កូនតូចរបស់អ្នកប្រហែលជាចង់និយាយអំពីរឿងមួយ ឬពីរនៅពេលធុញទ្រាន់។កូនធំរបស់អ្នកប្រហែលជាចង់ប្រាប់អ្នកអំពីអ្វីដែលជាក់លាក់ពីសាលា ឬអ្វីដែលកើតឡើងផ្សេងទៀតនៃថ្ងៃនេះរបស់ពួកគេ។
ពេលខ្លះកូនរបស់អ្នកប្រហែលជាចង់និយាយក្នុងរយៈពេលវែងឬខ្លីជាងនេះ។
ឧទាហរណ៍ កូនរបស់អ្នកប្រហែលជាមិននិយាយប្រសិនបើពួកគេនឿយហត់។