(855) 17 66 89 41 | (855) 96 73 51 736
អី្វទៅជា Cyberbullying?

Cyberbullying គឺជាការសម្លុតគំរាមកំហែង ឬការចំអក ឡកឡឺយលើប្រព័ន្ធអ៊ិនធើណេត ដែលកើតឡើងលើឧបករណ៍ឌីជីថល ដូចជាទូរស័ព្ទដៃ កុំព្យូទ័រ និង ថេប្លេត។ ការគំរាមកំហែងតាមអ៊ីនធឺណិតអាចកើតឡើងតាមរយៈសារ ការផ្ញើសារ និងកម្មវិធីលើប្រព័ន្ធអីុនធើណេត នៅក្នុងបណ្តាញសង្គម  ដែលមនុស្សជាច្រើនអាចចូលមើល ចូលរួមគំរាមកំហែង​ សើចចំអក និងចែករំលែកតទៅអ្នកដទៃផ្សេងទៀត។

Cyberbullying អាចរួមមានៈ

  • ការផ្ញើសារ / ចែករំលែកសារ ឬអ៊ីមែលដែលគួរឱ្យឈឺចាប់ដល់អ្នកដទៃ ឬការជេរប្រមាថ
  • ការបង្ហោះពត៌មានធ្វើឱ្យអ្នកដទៃអាម៉ាស់មុខ / ចែករំលែកវីដេអូ ឬរូបភាពគួរឱ្យអាម៉ាស់
  • ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬការកុហកតាមអ៊ីនធឺណិត
  • រៀបចំប្រវត្តិរូបអ្នកដទៃតាមអ៊ីនធើណិតក្លែងក្លាយ
  • ការយាយី និងការគំរាមកំហែងតាមសារជាអក្សរ ម្តងហើយម្តងទៀត (cyberstalking)

តើអ្វីដែលធ្វើឱ្យជនរងគ្រោះនៃការគំរាមគំហែងតាមអ៊ិនធឺរណែតឈឺចាប់ខ្លាំង?

ខណៈដែលការគំរាមកំហែងតាមអ៊ិនធឺរណែតអាចធ្វើឱ្យប៉ះពាល់ ដូចជាការសម្លុតរាងកាយ ឬពាក្យសំដី ព្រោះថា៖

  • វាជាសាធារណៈ មនុស្សជាច្រើនអាចមើលឃើញវា
  • ពត៌មានទាំងនោះវារាលដាលយ៉ាងឆាប់រហ័ស
  • ជនរងគ្រោះពិបាកក្នុងការរត់គេចខ្លួន
  • អ្នកសម្លុតអាចជាអនាមិក
  • ការលុបពត៌មានទាំងនោះអាចជាដំណើរការពិបាក

កន្លែងទូទៅដែល Cyberbullying កើតឡើង៖

  • ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, Snapchat និង Tik Tok
  • ផ្ញើសារ (Text messaging) និងផ្ញើសារលើអុីនធើណេត (messaging apps) ឬថេប្លេត (tablet devices)
  • Email
  • តាមកាហ្វេអ៊ីនធើណិត

តើអ្វីទៅជាផលប៉ះពាល់នៃការគំរាមកំហែងតាមអ៊ីនធើណិត?

នៅពេលការគំរាមកំហែងកើតឡើងជនរងមានគ្រោះអារម្មណ៍ថា ត្រូវបានគេវាយប្រហារគ្រប់ទីកន្លែងសូម្បីតែ នៅក្នុងផ្ទះរបស់ខ្លួនឯង។ ផលប៉ះពាល់អាចមានរយៈពេលយូរ និងប៉ះពាល់ដល់មនុស្សម្នាក់តាមរបៀបជាច្រើន:

  • សុខភាពផ្លូវចិត្ត : មានអារម្មណ៍តូចចិត្ត ខ្មាស់អៀន បន្ទោសខ្លួនឯង បាត់បង់ទំនុកចិត្តលើខ្លួនឯង ខឹង បាត់បង់ចំណាប់អារម្មណ៍លើអី្វដែលអ្នកស្រឡាញ់។
  • សុខភាពផ្លូវកាយ : បាត់បង់ដំណេក ជួបប្រទះរោគសញ្ញា ដូចជា ឈឺក្រពះនិងឈឺក្បាល។

តើខ្ញុំគួរនិយាយជាមួយអ្នកណា ប្រសិនបើ ខ្ញុំកំពុងរងការគំរាមកំហែងតាមអ៊ីនធើណិត?

  • ជំហានដំបូង គឺត្រូវស្វែងរកជំនួយពីនរណាម្នាក់ដែលអ្នកទុកចិត្ ដូចជា ឪពុកម្តាយសមាជិកគ្រួសារដែលជិតស្និទ្ធ ឬមនុស្សនរណាម្នាក់ដែលអ្នកទុកចិត្ត ដើម្បីចែករំលែកអារម្មណ៍របស់អ្នក។
  • ប្រសិនអ្នក ជាសិស្សសាលា អ្នកអាចស្វែងរកអ្នកប្រឹក្សាយោបល់ដែលប្រចាំសាលារបស់អ្នក (School counsellor) ឬលោកគ្រូ អ្នកគ្រូដែលអ្នកចូលចិត្ត។
  • ប្រសិនបើ អ្នកមិនមានទំនុកចិត្តក្នុងការនិយាយជាមួយនរណាម្នាក់ដែលអ្នកស្គាល់ សូមស្វែងរកអ្នកពិគ្រោះយោបល់ ឬ ប្រសិនអ្នកកំពុងរងការគំរាមគំហែងដែលមានគ្រោះថ្នាក់ អ្នកគួរតែទាក់ទងទៅប៉ូលីសដែលនៅជិតអ្នកបំផុត។

មនុស្សម្នាក់ដែលអ្នកស្គាល់អាចជាជនរងគ្រោះនៃការគំរាមកំហែងតាមអ៊ីនធឺណិត។ ប្រសិនបើ អ្នកឃើញរឿងនេះកើតឡើងចំពោះនរណាម្នាក់ដែលអ្នកស្គាល់ សូមព្យាយាមផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ពួកគេ ក៏ដូចជា ស្តាប់មិត្តរបស់អ្នកដោយការយល់ចិត្តទុកដាក់។

សំខាន់បំផុត សូមរំលឹកពួកគេថា អ្នកនៅទីនេះសម្រាប់ពួកគេ ហើយអ្នកត្រៀមជានិច្ចក្នុងការជួយពួកគេ។

សម្រាប់អ្នកកំពុងរងការគំរាមកំហែងតាមអ៊ុិនធឺណិត អ្នកប្រហែលជាចង់លុបកម្មវិធីមួយចំនួន ឬឈប់ប្រើប្រាស់ប្រព័ន្ធអ៊ិុនធើណិត ប៉ុន្តែនេះមិនមែនជាដំណោះស្រាយទេ ព្រោះអ្នកមិនបានធ្វើអ្វីខុសទេ។

https://www.unicef.org/end-violence/how-to-stop-cyberbullying

https://kidshelpline.com.au/teens/issues/cyberbullying

 

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង