(855) 17 66 89 41 | (855) 96 73 51 736
តើឪពុកម្តាយគួរធើ្វអី្វខ្លះដើម្បីកុមារមានសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធើណិត?

ក្នុងកំឡុងការរីករាលដាលនៃវីរុស COVID-19 តំបន់ទាំងអស់ត្រូវបានបិទខ្ទប់ ដើម្បីកាត់បន្ថយការរីករាលដាលនៃវិរុស។ កុមារទំនងជាចំណាយពេលច្រើនទៅលើអ៊ិុនធើណិត ដូចជា ការរៀនតាម Online ជជែកជាមួយមិត្តភក្តិ និងមើលតុក្តាតា។ល។

កាតព្វកិច្ចនៃការអប់រំសិស្ស មួយចំណែក គឺស្ថិតនៅលើគ្រូដើម្បីបង្កើតថ្នាក់រៀន មេរៀន និងសកម្មភាពតាមអ៊ុិនធើណេត ប៉ុន្តែអី្វដែលសំខាន់បំផុត គឺសុវត្ថិភាពកុមារនៅលើប្រព័ន្ធអ៊ិុនធើណេត ដែលនេះជាការងារចាំបាច់របស់ឪពុកម្តាយ ក៏ដូចជាទម្លាប់ល្អៗមួយចំនួនដែលឪពុកម្តាយគួរអនុវត្តន៍ជាមួយកុមារផងដែរ ។ 

គ្រប់គ្រងពេលវេលាការមើលរបស់កុមារ

វាមានសារៈសំខាន់ណាស់ សម្រាប់ឪពុកម្តាយដើម្បីកំណត់កាលវិភាគសម្រាប់កូនៗ។ (ឧទាហរណ៍ កុមារអាចត្រូវបានអនុញ្ញាតឱ្យប្រើកុំព្យូទ័រ ឬកុំព្យូទ័រយួរដៃសម្រាប់មេរៀន និងកិច្ចការផ្ទះតាមអ៊ិុនធើណេតក្នុងរយៈពេលជាក់លាក់ណាមួយ​) ឫ មានពេលសម្រាកសម្រាប់ពួកគេមួយម៉ោងដើម្បីញ៉ាំអាហារ និងលំហែអារម្មណ៏។

ធ្វើអោយមានសុវត្ថិភាព នៅលើការគ្រប់គ្រងទិន្នន័យប្រើប្រាស់

ចំណុចនេះ គឺមានសារៈសំខាន់ណាស់ ជាពិសេស នៅក្នុងគ្រួសារដែលមានកុមារតូចៗប្រើប្រាស់អ៊ុិធើណេត ជាញឹក

ញាប់។ វាចាំបាច់បំផុតដែលឪពុកម្តាយត្រូវមានកម្មវិធីការពារមេរោគ និងត្រូវតំឡើង នៅគ្រប់ឧបករណ៍ទាំងអស់ដែលកុមារកំពុងប្រើប្រាស់។

ឪពុកម្ដាយក៏ត្រូវគ្រប់គ្រងលើប្រព័ន្ធសុវត្ថិភាពលើ Gmail អោយច្បាស់លាស់ដើម្បីការពារកូនៗក្នុងការចូលវេបផ្សាយផ្សេងៗ។ ចំណុចសំខាន់មួយទៀត អ្នកត្រូវរក្សាពត៌មានឯកជនរបស់កុមារអោយបានត្រឹមត្រូវ ពត៍មានសំខាន់ៗសុំកុំបញ្ចេញតាមប្រព័ន្ធអ៊ុិនធើណេត។ 

ឪពុកម្តាយគួរតែតាមដានសកម្មភាពរបស់កូនៗ

   ឪពុកម្តាយគួរតែតាមដានសកម្មភាពរបស់កូនៗ របស់ពួកគេតាមអ៊ិនធើណេត​​ ប៉ុន្តែក្នុងពេលណាមួយដែលផ្តល់ឱ្យពួកគេនូវភាពឯកជនខ្លះៗ​ផងដែរ។

អ្នកត្រូវកំណត់ប្រភេទកម្មវិធី ហ្គេម និងវីដេអូកម្សាន្តផ្សេងៗអោយសមស្របតាមវ័យរបស់កុមារ។

នៅពេលកុមារចំណាយពេលច្រើនតាមអ៊ិុធើណេត ពួកគេអាចឃើញការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែច្រើន ដែលក្នុងនោះអាចមានអាហារមិនល្អ ឬសម្ភារៈដែលមិនសមស្របនឹងអាយុរបស់កុមារ។ 

ជួយពួកគេឱ្យស្គាល់ការផ្សាយពាណិជ្ជកម្មតាមអ៊ិុនធើណេត ហើយពន្យល់កុមារអីការផ្សព្វផ្សាយអវិជ្ជមានមួយចំនួនដែលពួកគេឃើញ។

សូមឱ្យពួកគេមានភាពសប្បាយរីករាយ និងបង្ហាញពីអារម្មណ៍របស់ពួកគេ

លើកទឹកចិត្តឱ្យកូនរបស់អ្នកទាញយកអត្ថប្រយោជន៍ពីឧបករណ៍ឌីជីថលដែលធ្វើឱ្យពួកគេមានចលនា និងផ្លាស់ទី ដូចជាវីដេអូលំហាត់តាមអ៊ិុធើណេត សម្រាប់កុមារ និងហ្គេមវីដេអូដែលត្រូវការចលនារាងកាយ។

ចងចាំថា ធ្វើឱ្យមានតុល្យភាពរវាងការកំសាន្តតាមអ៊ិនធើណេត និងសកម្មភាពក្រៅជាមួយក្រុមគ្រួសារ ប្រសិនបើអាច។

ផ្តល់ជារង្វាន់ ឬអ្វីដែលគេចង់ញ៉ាំ នៅពេលពួកគេរៀនរួច ឬបញ្ចប់កិច្ចការផ្ទះ

នៅពេលពួកគេសម្រេចកិច្ចការអ្វីមួយ អ្នកគួរមានជាការ សរសើរ និងមានជារង្វាន់សម្រាប់លើកទឹកចិត្តកុមារ ឬសួរទៅពួកគេថាកូនចង់ញ៉ាំអ្វីពេលគេរៀនចប់៕

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង