(855) 17 66 89 41 | (855) 96 73 51 736
សកម្មភាពលេង ៧ យ៉ាងសម្រាប់ឪពុកម្តាយអាចលេងជាមួយកុមារនៅផ្ទះ

សម្រាប់កុមារតម្រូវការពិសេស ការលេងអាចជាការងារពេញម៉ោងរបស់គេ ដូច្នេះយើងមានសកម្មភាពមួយចំនួនសម្រាប់ឪពុកម្តាយ និងកុមារដើម្បីចំណាយពេលលេងជាមួយកូនៗរបស់អ្នកនៅផ្ទះ។ ខាងក្រោមនេះ គឺជាសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពកុមារចំនួន ១០ ដែលអ្នកអាចធ្វើនៅក្នុងផ្ទះជាមួយកុមារបាន។ 

១. សម្រាប់កុមារដែលមានតម្រូវការពិសេស អ្នកក៏អាចបង្រៀនពួកគេពីកិច្ចការសាមញ្ញៗនៅផ្ទះបាយបានផងដែរ ។ អាស្រ័យលើអ្វីដែលអ្នកកំពុងធ្វើ និងចំណាប់អារម្មណ៍របស់កុមារ អ្នកអាចឱ្យពួកគេជួយអ្នក ឬគ្រាន់តែផ្តល់ឱ្យពួកគេនូវចានផ្ទាល់ខ្លួនរបស់គេ និងស្លាបព្រាដើម្បីធ្វើត្រាប់តាមសកម្មភាពរបស់អ្នក។

២. ទាញយកអត្ថប្រយោជន៍ពីទេពកោសល្យសិល្បៈរបស់ពួកគេ ដោយប្រើពណ៌ ឬថ្នាំលាប។ អ្នកត្រូវមានប្រដាប់ប្រដាប្រើប្រាស់សម្រាប់គូរ ដែលមានរាងធំៗដែលងាយស្រួលសម្រាប់កុមារក្នុងការចាប់កាន់។ អ្នកអាចយកលែ្បងគំនូរម្រាមដៃក៏ជាជម្រើសដ៏រីករាយផងដែរ។

៣. អានសៀវភៅជាមួយកុមារនៅកន្លែងណាមួយដើម្បីងាយស្រួលកុមារ ផ្ទង់អារម្មណ៍បានល្អ។ អ្នកក៏អាចយកអាល់ប៊ុមរូបថតគ្រួសារ និងចង្អុលទៅមុខដែលកុមារធ្លាប់ស្គាល់ផងដែរ។ 

៤. ធ្វើធុងទឹក ឬតំឡើងអាងទឹកចល័ត ដើម្បី ដាក់ខ្សាច់ឱ្យកុមារលេង។ កុមារនឹងស្វែងយល់ពីភាពខុសៗគ្នានៃខ្សាច់នោះ។ អ្នកក៏អាចបន្ថែមប្រដាប់ប្រដាក្មេងលេងផងដែរ។

៥. លេងជាមួយដីឥដ្ឋជាមួយកុមារ ដោយធើ្វជារូបរាងធណីមាត្រផ្សេង ធើ្វជារាងអក្សរ ។ល។ 

៦. ចំណាយពេលលេងល្បែងផ្គុំរូបងាយៗ ឬកាតសម្រាប់បង្រៀនកុមារ ដូចជា រូបរាងធរណីមាត្រ ពណ៌ ពាក្យ ឬលេខ។ 

៧. ច្រៀង រាំ និងបង្កើតសំលេងផ្សេងៗជាមួយកុមារ។ អ្នកអាចប្រើសំភារៈផ្សេងៗដែលមានក្នុងផ្ទះដើម្បីបង្កើតចង្វាក់ភ្លេង និងភាពសប្បាយរីករាយជាមួយកុមារ៕

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង