(855) 17 66 89 41 | (855) 96 73 51 736
តើមជ្ឈមដ្ឋានជុំវិញមានឥទិ្ធពលយ៉ាងណាខ្លះចំពោះកុមារ?

តើអ្នកធ្លាប់មានជម្លោះនៅពីមុខកុមារដែរ ឬទេ?​ ឬ ក្នុងតំបន់ដែលអ្នករស់នៅ ជាញឹកញាប់តែងកើតមានជម្លោះទេ? ប្រសិនអ្នកស្ថិតក្នុងស្ថានភាពបែបនោះ ក្នុងអត្ថបទនេះនឹងពន្យល់អ្នកអំពីផលប៉ះពាល់មួយចំនួនដល់កុមារដែលបណ្តាលមកពីមជ្ឈមដ្ឋានជុំវិញខ្លួនរបស់គេ និងរបៀបដែលអាចជួយកុមារឱ្យទទួលបានភាពវិជ្ជមានក្នុងស្ថានភាពទាំងនោះ។ 

កត្តាបរិស្ថានជុំវិញដែលជះឥទ្ធិពលដល់ការអភិវឌ្ឍកុមារ៖

តំបន់ទាំងនោះមានដូចជា សាលារៀន ផ្ទះ មជ្ឈមណ្ឌលមើលថែទារក តំបន់ជិតខាង និងតំបន់ផ្សេងៗទៀតដែលកុមារចំណាយពេលច្រើនរស់នៅ ។ មជ្ឈមដ្ឋានដែលកុមារធំធាត់ឡើង និងអី្វដែលពួកគេបានឃើញ នឹងជះឥទិ្ធពល ដល់ការអភិវឌ្ឍ និងការអប់រំរបស់ពួកគេ។

កត្តាមួយចំនួនដែលជះឥទ្ធិពលដល់ការអភិវឌ្ឍកូនៗ របស់អ្នក៖

ចំណងនៃចិត្តរំភើបជាមួយកុមារ

មជ្ឈមដ្ឋានដំបូង និងសំខាន់សម្រាប់កុមារនឹងជួបប្រទះ គឺបរិយាកាសនៅផ្ទះ។ ចាប់តាំងពីកំណើតរបស់កុមារ មជ្ឈមដ្ឋានក្នុងផ្ទះនឹងកំណត់បុគ្គលិកលក្ខណៈរបស់គេ ដោយតាមរយៈការមើលឃើញ និងការយល់ដឹងតាមអារម្មណ៍ដែលគេទទួលបាន។ ចំណងរវាងម្តាយ និងកូនដែលចែករំលែកជាមួយគ្នានោះនឹងជួយកូនរបស់អ្នកយល់ និងរៀនពីរបៀបបញ្ចេញក្តីស្រលាញ់ និងអារម្មណ័ភ័យខ្លាចដែលពួកគេមាន។ ហើយចំណងទាំងនោះវានឹងបង្រៀនកុមារពីរបៀបធើ្វទំនាក់ទំនងសង្គមខាងក្រៅបានល្អ កុមារនឹងមានអារម្មណ៍ជឿជាក់លើខ្លួនគេ និងមានអារម្មណ៍សុវត្ថិភាព។ 

ទំនាក់ទំនងប្រកបដោយស្ថេរភាព និងសេចក្តីស្រឡាញ់នឹងជួយពង្រឹងនូវបុគ្គលិកលក្ខណៈរបស់កុមារ និងធើ្វអោយពួកគេមានអារម្មណ៍ថាមានសារៈសំខាន់ និងមានតម្លៃ។

អ្នកត្រូវប្រាកដថា អ្នកចំណាយពេលគ្រប់គ្រាន់ដើម្បីបង្ហាញ កុមារថាអ្នកស្រឡាញ់ពួកគេ។ 

ទំនាក់ទំនងក្នុងគ្រួសារ

ទំនាក់ទំនងដែលអ្នកចែករំលែកជាមួយប្តី ឬប្រពន្ធរបស់អ្នកក៏ជាផ្នែកមួយជះឥទិ្ធពលដល់ការអភិវឌ្ឍ និងផ្នែកអារម្មណ៍របស់កុមារផងដែរ។ វត្តមានរបស់ឪពុកម្តាយប្រហែលជានៅជិតកុមារបំផុត អ្នកទាំង២ ក៏ជាអ្នកដំបូងដែលកុមារស្គាល់ផងដែរ។ 

របៀបដែលអ្នកប្រាស្រ័យទាក់ទងគ្នា រួមផ្សំទាំងសេចក្តីស្រឡាញ់ និងការគោរព ដែលអ្នកចែករំលែកក្នុងនាមជាប្តីប្រពន្ធ ឬក្នុងសមាជិកគ្រួសារ នឹងជួយកុមារឱ្យរៀនអំពីការផ្តល់តម្លៃ និងផ្ដល់ក្តីស្រលាញ់ដល់មនុស្សម្នាក់ទៀតដែរ។

កាយវិការសាមញ្ញៗតែសំខាន់ ដូចជា ការចាប់ដៃ និងឱបនឹងបង្ហាញកុមារថាទាំងនេះជាវិធីសាមញ្ញដើម្បីបង្ហាញក្តីស្រឡាញ់។

កុមាររស់នៅក្នុងបរិយាកាសដែលមមាកញឹក

ប្រសិនកុមាររស់នៅបរិយាកាសដែលសមាជិកគ្រួសារដែលមមាកញឹកខ្លាំង កុមារងាយនឹងមានអារម្មណ៍ឯកា។ កុមារអាចនឹងចំណាយពេលច្រើនជាមួយនឹងទូរស័ព្ទ និង Ipad ។ ការសន្ទនារវាងកុមារ និងគ្រួសារក៏ចាប់ផ្តើមកាត់បន្ថយបន្តិចៗម្តង។ ទោះយ៉ាងអ្នកត្រូវប្រាកដថាអ្នកចំណាយពេលគ្រប់គ្រាន់ដើម្បីនៅជាមួយកុមារ ទៅដើរលេង ឬចូលរួមលេងកីឡា ឬសកម្មភាពមួយចំនួនដែលអ្នកទាំងពីរអាចរីករាយជាមួយគ្នា។

បរិយាកាសរៀនសូត្រ

អ្នកនឹងក្លាយជាគ្រូដំបូងរបស់កុមារ ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវបង្កើតបរិយាកាសដែលរំញោច និងជួយអភិវឌ្ឍជំនាញកុមារ។

បរិយាកាសវិជ្ជមាន និងបន្ធូរអារម្មណ៍នៅផ្ទះនឹងជួយឱ្យកុមារផ្តោតអារម្មណ៍លើការសិក្សា និងរៀនសូត្របានកាន់តែប្រសើរ។

ព្យាយាមលើកទឹកចិត្តកុមារឱ្យសួរសំណួរ និងស្វែងរកដំណោះស្រាយជាមួយគ្នា។ វានឹងជួយឱ្យកុមារទទួលបានចំណេះដឹងបន្ថែម។

ក្នុងនាមជាឪពុកម្តាយអ្នកមានការទទួលខុសត្រូវធំបំផុតក្នុងការបង្កើតបរិយាកាសត្រឹមត្រូវសម្រាប់កូន ព្រោះវានឹងប៉ះពាល់ដល់បុគ្គលិកលក្ខណៈ ការរៀនសូត្រ និងអាកប្បកិរិយារបស់កុមារ។ បរិស្ថាន និងការអភិវឌ្ឍកុមារ គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ត្រូវប្រាកដថាអ្នករក្សាបរិយាកាសនៅផ្ទះឱ្យមានភាពសប្បាយរីករាយ ស្រឡាញ់ និងវិជ្ជមាន។

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង