កុមារមួយចំនួនត្រូវបានគេដាក់វិន័យដោយការវាយធ្វើបាបនៅផ្ទះ និងសាលារៀន។ យ៉ាងណាមិញនេះ តើការវាយ គឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុតក្នុងការដាក់វិន័យពួកគេមែនទេ? តើមានមូលហេតុអី្វខ្លះបានជាឪពុកម្តាយមួយចំនួនជ្រើសរើសយកវិធីសាស្រ្តនេះដើម្បីដាក់វិន័យកូនៗរបស់គេ?
ទាំងនេះ គឺ បណ្តាលមកពីការថប់បារម្ភ និងភាពអស់សង្ឃឹម –
ឪពុកម្តាយមួយចំនួនតានតឹង ថប់បារម្ភចំពោះអនាគតកូនៗរបស់គេ និងព្រួយបារម្ភជាខ្លាំង ប្រសិនពួកគេមិនអាចគ្រប់គ្រងកូនៗបាន។ សង្គមខាងក្រៅក៏ជាផ្នែកមួយដែលឪពុកម្តាយ បារម្ភ ប្រសិនបើកូនរបស់ពួកគេមិនមែនជាកុមារដែល “ល្អឥតខ្ចោះ” សង្គមខាងក្រៅនឹងវិនិច្ឆ័យក្នុងនាមជាឪពុកម្តាយដែលមិនបានណែនាំប្រដៅកូនៗអោយល្អ។
ការថប់បារម្ភ និងខឹងសម្បាររបស់ឪពុកម្តាយនឹឹងនាំអោយពួកគេបញ្ចេញកំហឹងទៅកូនៗ។ ការធើ្វបែបនេះអាចធ្វើឱ្យឪពុកម្តាយកាន់តែមានអារម្មណ៍ថាពួកគេអាចគ្រប់គ្រងកូនៗ និងយល់ថានេះជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព។
ឪពុកម្តាយខ្លះ ជឿថាពួកគេគួរតែមានវិន័យក្នុងគ្រួសារអោយតឹងរឹងបំផុតចំពោះកូនៗ នោះកូនៗនឹងខ្លាចពួកគេ។ វិធីសាស្រ្តនេះធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ថាអាចគ្រប់គ្រងកូនៗបាន។
ពួកគេជឿថា “ការវាយ”នឹងធើ្វអោយកូនៗភ័យខ្លាចពួកគេ និងកូនៗរបស់គេក្លាយជាកុមារល្អ។
ផ្ទុយទៅវិញ កុមារនឹងធ្វើអ្វីដែលពួកគេចង់បានដោយគ្រាន់តែពួកគេមិនដែលអោយឪពុកម្តាយគេដឹង។ ការភ័យខ្លាចដែលកុមារមានអាចជម្រុញពួកគេខ្លាចនូវការបរាជ័យ ឬមិនបានលើកទឹកចិត្តពួកគេឱ្យអោយសម្រេចបាននូវសក្តានុពលពិតរបស់ពួកគេឡើយ។
ឪពុកម្តាយខ្លះអាចនឹងមិនយល់ស្របចំពោះការដាក់វិន័យដោយមិនវាយកុមារ។ តើអ្នកដឹងទេ? “ការវាយ” នឹងបង្រៀនកុមារថា “អំពើហឹង្សា” ជាបញ្ហាធម្មតា និងជារឿងសាមញ្ញក្នុងការចិញ្ចឹមកូន។ កុមារនឹងយល់ថា ពួកគេមិនចាំបាច់គោរពអារម្មណ៍ និងអោយតម្លៃអ្នកដទៃទេ។
ការដាក់វិន័យនោះត្រូវតែមានការដាក់ទណ្ឌកម្មយ៉ាងឈឺចាប់ និងដាក់ទណ្ឌកម្មដើម្បីឱ្យវាមានប្រសិទ្ធភាព គឺជាយុត្តិកម្មទូទៅមួយទៀតសម្រាប់ការវាយ។ ផ្ទុយទៅវិញវាបណ្តាលឱ្យកុមារមានអារម្មណ៍ស្អប់ និងមិនចូលចិត្តចំពោះឪពុកម្តាយរបស់ខ្លួន។
មានកុមារប៉ះទង្គិចផ្លូវចិត្តជាច្រើនដែលទទួលរងនូវអំពើហិង្សពីឪពុកម្តាយ កុមាររស់នៅក្នុងភាពភ័យខ្លាចឥតឈប់ឈរ។ សំខាន់ជាងនេះទៅទៀត កុមារដឹងថាអំពើហឹង្សា គឺជាប្រតិកម្មដែលអាចទទួលយកបានហើយចាប់ផ្តើមអនុវត្តវាដោយខ្លួនឯង។ ពួកគេនឹងបន្តធើ្វសកម្មភាព នៅសាលារៀន ពីព្រោះពួកគេក៏ចង់មានអារម្មណ៍ថាចង់បានការគ្រប់គ្រងលើនរណាម្នាក់ យ៉ាងហោចណាស់នៅកន្លែងណាមួយ។ ពួកគេអាចនឹងចាប់ផ្តើមមិនមានការប្រាស្រ័យទាក់ទងល្អជាមួយឪពុកម្តាយ ហើយលាក់អារម្មណ៍ និងសកម្មភាពរបស់ពួកគេ។
ដូច្នេះ មាតាបិតាទាំងឡាយសូមរកវិធីដោះស្រាយបែបវិជ្ជមានដើម្បីអនុវត្តជាមួយកូនៗ។ អនុវត្តវិធីសាស្រ្តដើម្បីកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នក ដូចជា សមាធិ និយាយជាមួយមិត្តភក្តិ ឬស្វែងរកជំនួយពីអ្នកប្រឹក្សាយោបល់។