ខួរក្បាលរបស់កុមារវិវឌ្ឍន៍ទៅក្នុងគ្រាដ៏សំខាន់ ។ លើកទីមួយកើតឡើងនៅអាយុ ២ ឆ្នាំ និងលើកទី ២ កើតឡើងក្នុងវ័យជំទង់។ នៅពេលចាប់ផ្តើមនៃរយៈពេលទាំងនេះចំនួននៃការតភ្ជាប់ (synapses) រវាងកោសិកាខួរក្បាល (ណឺរ៉ូន) កើនឡើងទ្វេដង។ ក្មេងអាយុពីរឆ្នាំមាន Synapses ពីរដងច្រើនជាងមនុស្សពេញវ័យ។ ដោយសារតែការតភ្ជាប់ទាំងនេះរវាងកោសិកាខួរក្បាលគឺ ជាកន្លែងដែលការរៀនសូត្រកើតឡើងទ្វេដងដែលធ្វើឱ្យខួរក្បាលរបស់កុមារអាចរៀនបានលឿនជាងពេលណាទាំងអស់នៃជីវិត។ ដូច្នេះបទពិសោធន៍របស់កុមារនៅក្នុងដំណាក់កាលនេះមានឥទ្ធិពលយូរអង្វែងទៅលើការអភិវឌ្ឍន៍របស់ពួកគេ។
រយៈពេលដ៏សំខាន់ដំបូងនៃការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារ គឺចាប់ផ្តើមនៅអាយុ ២ ឆ្នាំ និងបញ្ចប់នៅអាយុ ៧ ឆ្នាំ។ ក្នុងកំឡុងពេលដែលកុមារកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ដ៏សំខាន់នេះមាន កត្តាបួនយ៉ាងដើម្បីអ្នកអាចផ្តោតជាមួយកុមារ រួមមាន ការលើកទឹកចិត្ត ការស្រឡាញ់ ផ្តោតលើភាពខ្លាំង ការយកចិត្តទុកដាក់ចំពោះផ្លូវចិត្តរបស់កុមារ។
អ្នកអប់រំ និងឪពុកម្តាយអាចសង្កត់ធ្ងន់លើភាពរីករាយនៃការសាកល្បងសកម្មភាពថ្មីៗ និងការរៀនអ្វីដែលថ្មី។ យើងត្រូវជួយកុមារឱ្យយល់ថាការធ្វើអោយមាន “កំហុស” គឺជារឿងកើតឡើងធម្មតា និងជាផ្នែកមួយនៃការរៀនសូត្ររបស់ពួកយើង ។
ស្ថិតក្នុងដំណាក់កាលដ៏សំខាន់នេះ ខួរក្បាលកុមារអាចស្រូបយកព័ត៌មានជាច្រើន។ ការស្រាវជ្រាវបង្ហាញថា កុមារដែលស្ថិតក្នុងវ័យនេះគឺ សាកសមបំផុតក្នុងការអភិវឌ្ឍន៍ភាសាដែលអាចឱ្យពួកគេអាចភាសាទីពីរបានល្អដូចទៅនឹងភាសាកំណើត។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលកុមារឈានដល់អាយុ ៨ ឆ្នាំ សមត្ថភាពក្នុងការរៀនភាសារបស់ពួកគេ មានការថយចុះ ហើយភាសាទីពីរមិនត្រូវបានគេនិយាយក៏ដូចជាភាសាដើមឡើយ។