តាំងពីកំណើតរហូតដល់កុមារភាព កុមារប្រើញ្ញាណរបស់ពួកគេដើម្បីស្វែងយល់ និងព្យាយាមបង្កើតការយល់ដឹងអំពីពិភពលោកជុំវិញពួកគេ តាមរយៈការប៉ះ ភ្លក់ ក្លិន ការមើលឃើញ ចលនា និងការស្តាប់។
ខួរក្បាលរបស់កុមារត្រូវការ ការជំរុញឱ្យស្វែងរកបទពិសោធន៍ថ្មីៗ និងរៀនអ្វីថ្មីៗ ដែលទាំងអស់នេះ គឺជាថាមពលសម្រាប់ការលូតលាស់ខួរក្បាល។
អី្វការលេងដោយ ការគូរម្រាមដៃ (Finger-painting) ដីឥដ្ឋ ខ្សាច់ ភក់ ។ល។ មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍របស់កុមារ?
នៅពេលកុមារចូលរួមក្នុង Sensory Play ពួកគេប្រើញ្ញាណទាំងអស់របស់ពួកគេដើម្បីលេង។ ដែលទាំងនេះជំរុញកុមារលើសមត្ថភាពនៃញ្ញាណរបស់គេ ក្នុងការដំណើរការព័ត៌មានដែលវាទទួលបានតាមរយៈការប៉ះ ភ្លក់រសជាតិ ក្លិន ការស្តាប់ និងការមើលឃើញ។ ការលេងទាំងនេះជាផ្នែកមួយនៃគណិតវិទ្យា រួមជាមួយនឹងភាសា និងវាក្យសព្ទ។ ការលេងបែបរញ៉េរញ៉ៃ(Mess play) អាចធ្វើឱ្យកុមារស្ងប់ ដែលវាមិនមែនគ្រាន់តែជាការធ្វើឱ្យរញ៉េរញ៉ៃ និងកខ្វក់ប៉ុណ្ណោះទេ។ Sensory Play ជាសមាសធាតុសំខាន់មួយក្នុងការរៀនដែលលើកទឹកចិត្តកុមារឱ្យមានការរុករក និងស្វែងយល់ពីបទពិសោធន៍ថ្មីៗតាមរយៈការលេង។
នេះជាមូលហេតុដែល Sensory Play មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍខួរក្បាលរបស់កូនអ្នក៖
- ការលេងដោយប្រើការប៉ះ ការមើលឃើញ ការស្តាប់ រសជាតិ និងក្លិន ជួយបង្កើតជំនាញនៃការយល់ដឹង (cognitive skills) ។
- កុមាររៀនដោយប្រើញ្ញាណច្រើនក្នុងពេលដំណាលគ្នា។
- ការលេងតាម Sensory គឺជាមូលដ្ឋានគ្រឹះនៃជំនាញទាំងអស់ដែលកុមារនឹងប្រើប្រាស់នៅក្នុងសាលា នៅពេលដែលពួកគេរៀនអាន សរសេរ និងដោះស្រាយបញ្ហាគណិតវិទ្យា។
Sensory Activities and Toys to Help Your Young Child’s Brain Development