(855) 17 66 89 41 | (855) 96 73 51 736
ជំងឺ​បាយ​ប៉ូ​ឡា

ជំងឺបាយប៉ូឡា គឺជាប្រភេទនៃជំងឺអារម្មណ៍ ដែលមានបណ្តុំរោគសញ្ញា ២ឆ្លាស់គ្នាគឺ ជំងឺមេនៀ (Mania)  និង ជំងឺធ្លាក់ទឹកចិត្ត ( depression ) ។ ជំងឺមេនៀ គឺជាអារម្មណ៍សប្បាយចិត្តក្នុងកំរិតខ្ពស់ដែលមិនសមហេតុផល ហើយជំងឺធ្លាក់ទឹកចិត្ត គឺជាអារម្មណ៍ធ្លាក់ចុះទាបបំផុត។ មនុស្សជាច្រើនជួបប្រទះនូវ  ជំងឺមេនៀ និងជំងឺធ្លាក់ទឹកចិត្តដោយស្ថិតក្នុងកំរិតមួយធម្មតា​ ។ មានជំងឺបាយប៉ូឡាមានប្រភេទផ្សេងៗគ្នាគឺ៖ ជំងឺបាយប៉ូឡាទី១, ជំងឺបាយប៉ូឡាទី ២, និងជំងឺ cyclothymic

រោគសញ្ញា

មេនៀ

  • មានអារម្មណ៍សប្បាយរីករាយ និងពោលពេញដោយថាមពល សប្បាយខ្លាំងក្លា
  • កាត់បន្ថយដំណេក
  • ការនឹកគិត និងនិយាយយ៉ាងលឿន
  • មានសន្ទុះអារម្មណ៍ខ្លាំង
  • អារម្មណ៍មិនមូល 
  • មានទំនុកចិត្តលើសមត្ថភាពខ្លួនឯងខ្លាំងលើសលប់
  • ចូលចិត្តធើ្វអី្វដែលមានការប្រថុយប្រថាន ដូចជារួមភេទ លេងល្បែងស៊ីសង ឬចំណាយច្រើន

ធ្លាក់ទឹកចិត្ត

  • មានអារម្មណ៍ទុក្ខព្រួយ និងអស់សង្ឈឹមរយ:ពេលយូរ
  • ផ្តាច់ខ្លួនចេញពីមិត្តភក្តិ និងក្រុមគ្រួសារ
  • បាត់បង់ចំនង់ទៅធើ្វកិច្ចការដែលធ្លាប់ចូលចិត្ត
  • ការញាំប្រែប្រួល
  • មានអារម្មណ៍អស់កម្លាំង ខ្វះថាមពល
  • ការចងចាំល្អមិនសូវល្អ ពិបាកសំរេចចិត្តក្នុងកិច្ចការអី្វមួយ
  • គិតអំពីការប៉ុនប៉ងធ្វើអត្តឃាត

ការព្យាបាល

មនុស្សភាគច្រើនដែលមានជំងឺបាយប៉ូឡាអាចត្រូវបានព្យាបាលដោយប្រើវិធីព្យាបាលផ្សេងៗគ្នារួមមាន

  • ការប្រើប្រាស់ថ្នាំដើម្បីការពារការកើតឡើងនៃជំងឺ មេនៀ និងជំងឺធ្លាក់ទឹកចិត្ត – ទាំងនេះត្រូវបានគេស្គាល់ថាជាស្ថេរភាពអារម្មណ៍ហើយអ្នកលេបវាជារៀងរាល់ថ្ងៃក្នុងរយៈពេលវែង។
  • រៀនស្វែងយល់ពីរោគសញ្ញានៃជំងឺមេនៀ និងជំងឺធ្លាក់ទឹកចិត្ត
  • ការព្យាបាលផ្លូវចិត្ត ដូចជាការនិយាយប្រឹក្សាជាមួួយអ្នកព្យាបាល ដែលជួយអ្នកដោះស្រាយជាមួយជំងឺធ្លាក់ទឹកចិត្ត និងដំបូន្មានដើម្បីពង្រឹងក្នុងទំនាក់ទនង
  • របៀបនៃការរស់នៅជាប្រចាំ ធើ្វលំហាតប្រាណទៀតទាត់ រៀបចំគំរោងដែលអ្នកចង់ធើ្វ ។
ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ