(855) 17 66 89 41 | (855) 96 73 51 736
ADHD/ADD

ពាក្យពេញ Attention-deficit/hyperactivity disorder (ADHD) ជាជំងឺផ្លូវចិត្តទូទៅមួយដែលជះឥទ្ធិពល លើកុមារ។ ADHD ក៏ជះឥទិ្ធពលទៅលើមនុស្សពេញវ័យដែរ។ ADHD ជាជំងឺផ្លូវចិត្តដែលជះឥទិ្ធពល ទៅដល់សកម្មភាព និងការលូតលាស់ក្នុងប្រព័ន្ធខួរក្បាល​ ដែលបណ្តាលអោយមនុស្សមានការ ពិបាកជាមួួយការផ្ទង់អារម្មណ៍ ធើ្វអី្វមួយដោយមិនបានគិតគ្រប់គ្រាន់ និងសកម្មខ្លាំងហួសហេតុ។ ជាធម្មតាមនុស្សមានការស្មុគស្មាញ ធុញក្នុងការរងចាំអី្វមួយ ប៉ុន្តែសម្រាប់បុគ្គលដែលមាន ADHD រឹតតែមានការលំបាកទាំងនៅផ្ទះ សាលារៀន និងនៅជាមួយមិត្តភកិ្ភ ឬក្រុមគ្រួសាររបស់ពួកគេ។ 

រោគសញ្ញានៃADHD

  • មិនអាចផ្ទង់អារម្មណ៍លើអី្វមួយអោយច្បាស់លាស់
  • ផ្ទង់ទៅលើអី្វមួយខ្លាំងហួសហេតុ
  • មិនចេះរងចាំ និងអត់ធ្មត់

បុគ្គលដែលមាន ADHD អាចនឹងមាន

  • ការស្រមើស្រមៃច្រើន
  • ភ្លេចភ្លាំងច្រើន
  • សកម្មខ្លាំង
  • និយាយច្រើនខុសពីធម្មតា
  • ធើ្វអី្វមួយដោយមិនប្រុងប្រយ័ត្ន ឬចូលចិត្តធើ្វអី្វដែលមានគ្រោះថ្នាក់
  • មិនបង់បោះអី្វមួយដោយងាយៗ
  • មិនចូលចិត្តចែករំលែក
  • លំបាកក្នុងការមានទំនាក់ទំនងជាមួយអ្នកដទៃ
ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ