កុមារអានកាន់តែច្រើន ពួកគេនឹងអភិវឌ្ឍខ្លួនក្លាយជាអ្នកចូលចិត្តអានសៀវភៅ និងស្រាវជ្រាវ។ ជារឿយៗ ការណែនាំសម្រាប់កុមារទើបតែចាប់ផ្តើមអាន គឺត្រូវចំណាយពេល ១៥ ឬ ២០ នាទី ដើម្បីអានជារៀងរាល់ថ្ងៃ ។ យ៉ាងណាក៏ដោយពេលវេលានៃការអានរបស់កុមារ គឺសំខាន់បំផុត ។ ប្រសិនបើកុមារចំណាយពេល ២០ នាទីអានសៀវភៅដែលពិបាកខ្លាំង កុមារនឹងអានបានតិច (បើនិយាយពីចំនួនពាក្យដែលកុមារអាចអានបាន) ជាង កុមារដែលចំណាយពេល ២០ នាទី ដូចគ្នាអានសៀវភៅដែលមានពាក្យងាយៗ។
សូមកត់សម្គាល់ថា ប្រសិនបើកុមារចាប់អារម្មណ៍ និងរីករាយនឹងអ្វីដែលពួកគេកំពុងអាន ឪពុកម្តាយគួរលើកទឹកចិត្តអោយកុមារអានបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ សូមកុំអោយកុមារចំណាយពេលអានច្រើនពេក កុមារនឹងចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់។
សូមចាំថា កុមារដែលទើបចាប់ផ្តើមអានសៀវភៅ ពួកគេមិនចាប់អារម្មណ៍ក្នុងការអានតែម្នាក់ឯងនោះទេ។ ការចំណាយពេលវេលាដើម្បីស្តាប់កុមារអានសៀវភៅជារៀងរាល់ថ្ងៃ គឺជាការសំខាន់ណាស់។ ដូចគ្នានេះផងដែរ នៅដំណាក់កាលដំបូងនៃការរៀនអាន គឺការអានត្រូវការថាមពល និងការផ្តោតអារម្មណ៍។ ដូច្នេះ ជាផ្នែកមួយដែលសំខាន់ផងដែរ កុមារត្រូវការកន្លែងអានដែលស្ងៀមស្ងាត់ និងបរិយាកាសល្អ មិនមានសម្លេងរំខាន។
Reference
https://isaprofessionaldevelopment.org/documents/parent-booklet/PB-Q12.pdf