(855) 17 66 89 41 | (855) 96 73 51 736
ការធើ្វបាបខ្លួនឯង

ការធ្វើបាបខ្លួនឯងអាចជាវិធីដោះស្រាយភាពតានតឹង និងអារម្មណ៍ឈឺចាប់។ នៅពេលពួកគេមិនអាចបរិយាយពាក្យឈឺចាប់របស់ពួកគេ ពួកគេយល់ថាការធើ្វបាបខ្លួនឯងអាចជួយអោយបញ្ចេញអារម្មណ៍បាន។ បន្ទាប់មក អ្នកអាចនឹងមានអារម្មណ៍ធូរស្រាលមកវិញ ប៉ុន្តែនៅពេលអារម្មណ៍ដែលឈឺចាប់នោះកើតឡើងម្តងទៀត អ្នកនឹងធើ្វបាបខ្លួនឯងម្តងទៀត។ 

ការធើ្វបាបខ្លួនឯង គឺរាប់រៀបគ្រប់សកម្មភាពដែលចេតនាធើ្វអោយខ្លួនឯងមានរបួស ដូចជា អារដៃខ្លួនឯង -ល-។ វាក៏មានវិធីផ្សេងទៀតដូចជា ធើ្វអោយខ្លួនឯងមានគ្រោះថ្នាក់ (ការផឹកស្រវឹង ការរួមភេទដោយមិនមានសុវត្ថិភាព) ។ 

បុគ្គលដែលធើ្វបាបខ្លួន គឺបង្កគ្រោះថ្នាក់លើអ្នកដទៃនោះទេ។ ហើយការធើ្វបាបខ្លួនឯងនេះ មិនមានចេតនាដើម្បីទទួលការចាប់អារម្មណ៍ពីអ្នកដទៃ ឬចង់ធើ្វអត្តឃាតទេ។

ការព្យាបាល​ និងការជួយខ្លួនឯង

  • និយាយទៅកាន់អ្នកដទៃ : ចែករំលែកអារម្មណ៍ទុក្ខព្រួយរបស់អ្នកជាមួយមនុស្សដែល អ្នកទុកចិត្ត ដូចជាមិត្តភកិ្ត គ្រូ អ្នកដឹកនាំក្នុងសាសនា (គ្រូគង្វាល -ល-) អ្នកផ្តល់ប្រឹក្សា ឬសាច់ញាតិរបស់អ្នក។ អ្នកព្យាបាលក៏អាចផ្តល់គំនិតក្នុងការព្យាបាលជាបន្តបន្ទាប់ផងដែរ។
  • កំណត់អត្តសញ្ញាណគន្លឹះរបស់អ្នក : អ្នកអាចគិត ឬរកនូវអារម្មណ៍បែបណាដែលបណ្តាល អោយអ្នកចង់ធើ្វបាបខ្លួនឯង បន្ទាប់មកអ្នកត្រូវរកវិធីដោះស្រាយ។
  • សែ្វងរកបច្ចេកវិជ្ជាថ្មី : បញ្ចេញចិត្តរំភើបរបស់អ្នកតាមរយ:សិល្បះផេ្សងៗ ធ្វើឱ្យខ្លួនអ្នកស្ងប់ដោយការធើ្វម៉ាស្សា ឬសំរាកអោយបានគ្រប់គ្រាន់ ឬបញ្ចេញកំហឹង របស់អ្នកតាមរយះការហាត់ប្រាណ។
ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ