អូទីស្សឹម (Autism)- ការឆាប់ធើ្វអន្តរាគមន៍ទៅលើកុមារអូទីស្សឹម គឺមានឥទិ្ធពលខ្លាំងដែលជួយ អោយកុមារពង្រឹងនូវផែ្នកភាសា និងជំនាញសង្គមរបស់ពួកគេ។ ភាគច្រើនកុមារអូទីស្សឹមទទួល ការអប់រំនៅក្នុងថ្នាក់រៀន ដោយមានការគាំទ្របន្ថែមពីជំនួយការបង្រៀន និងសំភារ:ជាក់លាក់ក្នុង ការបង្រៀន ។ អាណាព្យាបាលដទៃទៀត បានជ្រើសរើសសាលាអប់រំពិសេស ដូចជា ខេស៊ីភីអេស (KCPS) ដើម្បីផ្តល់នូវការអប់រំពិសេស និងតំរូវការសម្រាប់កូនៗរបស់ពួកគេ។ ក្នុងនោះមានអ្នកឯកទេសដែលមានជំនាញផែ្នកអ្នកព្យាបាលភាសា និងការនិយាយ (Speech and Language Therapists) ផ្នែកព្យាបាលមុខងារពិសេស (Occupational Therapists) និងអ្នកចិត្តសាស្រ្ត ជួយបង្រៀននូវជំនាញផ្សេងដែលជួយអោយកុមារអូទីស្សឹមមានការប្រសើរឡើង។
អេឌីអេចឌី (ADHD)- អ្នកផ្តល់សេវាថែទាំសុខភាពមួយចំនួនបានណែនាំពីការរួមបញ្ចូលគ្នានូវការ ព្យាបាលនៃអាកប្បកិរិយា រួមផ្សំជាមួយនឹងថ្នាំសម្រាប់ព្យាបាល ADD និងADHD។ សម្រាប់កុមារ ការព្យាបាលអាកប្បកិរិយា តម្រូវអោយអាព្យាបាលមានការចូលរួមវគ្គបណ្តុះបណ្តាលអំពីការ
គ្រប់គ្រងអាកប្បកិរិយា ការធើ្វអន្តរាគមន៍ក្នុងថ្នាក់រៀន និងជំនាញនៃការគាំទ្រ។ សម្រាប់មនុស្សពេញវ័យដែលមាន ADHD អាចទទួលការព្យាបាលដូចគ្នាដោយមិនស្ថិតក្រោម សាលារៀន។ ការប្រើថ្នាំមិនផ្តល់ការព្យាបាលជារៀងរហូតទេ ប៉ុន្តែវាអាចជួយកាត់បន្ថយរោគសញ្ញាបាន។
អូស៊ីឌី (OCD)- ការព្យាបាលអូស៊ីឌី គឺមានជាប្រភេទថ្នាំ និងការព្យាបាល។ ការព្យាបាលពុទិ្ធ អាកប្បកិរិយា (CBT) គឺជាការព្យាបាលដែលល្អសម្រាប់ OCD។ ការព្យាបាលតាមបែប CBT ជួយអោយអតិថិជនប្រឈមនឹងគំនិត និងអាកប្បកិរិយារបស់ពួកគេដោយការគិត និងនិយាយ អំពីខ្លួនគេ។
ជំងឺថប់បារម្ភ (Anxiety)- បុគ្គលមួយចំនួនអាចគ្រប់គ្រងការថប់បារម្ភតាមរយ:ការថែទាំខ្លួនឯង និងការផ្លាស់ប្តូរពីរបៀបរស់នៅរបស់ពួកគេ។ យ៉ាងណាមិញ ជំងឺថប់បារម្ភ រួមបញ្ចូលនឹងការ បាក់ស្បាត ដែលទាំងនេះត្រូវការអ្នកមានជំនាញក្នុងការជួយ។ ការព្យាបាលដោយការនិយាយ គឺជាការព្យាបាលដែលមានប្រសិទ្ធិភាព ពីព្រោះពួកគេផ្តោតលើមូលហេតុនៃការបារម្ភ និងការ ភ័យខ្លាច។ អ្នកឯកទេសព្យាបាលអាចបង្រៀន និងជួយណែនាំអំពីរបៀបដែលយើងត្រូវគិតទៅលើ បញ្ហា និងជួយពីជំនាញក្នុងការដោះស្រាយបញ្ហាដ៏ត្រឹមត្រូវ។
ជំងឺធ្លាក់ទឹកចិត្ត (Depression)- ការជួយ និងគាំទ្រពីក្រុមគ្រួសារ និងមិត្តភកិ្តជាកត្តាសំខាន់ដែលជួយអោយបុគ្គលដែលបញ្ហាជំងឺ ធ្លាក់ទឹកចិត្តមានការប្រសើរឡើង។ ការថែទាំខ្លួនឯងក៏ជាចំណុចសំខាន់ផងដែរ ដែលក្នុងនោះមាន ដូចជា ត្រូវរបបអាហារសុខភាពល្អត្រឹមត្រូវ ធើ្វលំហាត់ប្រាណអោយបានទៀងទាត់ ស្វែងរកអី្វដែលខ្លួនស្រលាញ់។ អ្នកផ្តល់សេវាថែទាំសុខភាពអាចផ្តល់ការព្យាបាលផ្លូវចិត្ត ដូចជា behavioral activation, cognitive behavioral therapy (CBT) and interpersonal psychotherapy (IPT), or antidepressant medication ។