មានមនុស្សជាច្រើនប្រើគ្រឿងស្រវឹងដោយមានទំនួលខុសត្រូវ។ នៅពេលផឹកគ្រឿងស្រវឹងច្រើនក្នុងរយះពេលខ្លី វានឹងធើ្វអោយអ្នកស្រវឹងខ្លាំង។ ហើយនឹងមានផលប៉ះពាល់ដល់សុខភាព។ ការញៀន គឺនៅពេលដែលអ្នកផឹកគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនដែលវាមានផលប៉ះពាល់ដល់អាយុជីវិតរបស់អ្នក។
ជារឿយៗ ក្រុមគ្រួសារ និងមិត្តភកិ្ត ជាមនុស្សដំបូងគេដែលចាប់អារម្មណ៍ ឬសំគាល់ថាអ្នកមានបញ្ហា ទាក់ទងនឹងគ្រឿងស្រវឹង និងគ្រឿងញៀន។ ពួកគេអាចសំគាល់បានដោយចំណុចមួយចំនួន ដូចជាគេចចេញពីអ្នកដទៃ តែងតែហត់នឿយ អស់កម្លាំង ឬងាយនឹងមានទុក្ខព្រួយ។
រោគសញ្ញា
- ផ្លាស់ប្តូរទម្លាប់នៃការញាំ ឬការគេង
- មិនសូវយកចិត្តទុកដាក់ចំពោះរូបរាងរបស់អ្នក
- ចំណាយពេលច្រើនជាមួយអ្នកដែលផឹកគ្រឿងស្រវឹង ឬប្រើគ្រឿងញៀនហួសកំរិត
- ខកខានមិនចូលរៀន ឬការងារ
- បាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលអ្នកធ្លាប់ស្រលាញ់
- តែងមានបញ្ហានៅក្នុងសាលារៀន កន្លែងធើ្វការ ឬជាមួយច្បាប់
- តែងមានជំលោះជាមួយក្រុមគ្រួសារ និងមិត្តភកិ្ត
- មិត្តភកិ្ត ឬគ្រួសារ សួរអ្នក ថាតើអ្នកមានបញ្ហាពាក់ព័ន្ធនឹងសារធាតុញៀន ឬទេ
- ប្រើប្រាស់គ្រឿងញៀន ឬផឹកគ្រឿងស្រវឹងដើម្បីសប្បាយ
- ងងឹតមុខ ឬបាត់បង់ស្មារតី
- ផឹកគ្រឿងស្រវឹង និងប្រើគ្រឿងញៀនពេលនៅម្នាក់ឯង
- លាក់កំបាំងពីគ្រួសារ ឬមិត្តភកិ្ត
- តម្រូវសារធាតុញៀនដើម្បីអោយមានអារម្មណ៍ធូរស្រាល៕
ការព្យាបាលផ្លូវកាយ
ប្រើសិនជាអ្នកផឹកគ្រឿងស្រវឹង ឬប្រើគ្រឿងញៀនច្រើនក្នុងមួយអាទិត្យ ច្រើនខែ ឬច្រើនឆ្នាំ ហើយនៅពេលអ្នកបញ្ឈប់ ឬកាត់បន្ថយភ្លាមៗ អ្នកអាចនឹងមានបញ្ហាផ្លូវចិត្ត និងបញ្ហាពាក់ព័ន្ធនឹងរាងកាយរបស់អ្នក ។ ដែលនេះហៅថា ការផ្តាច់ភ្លាមៗ (Withdrawal) ។
ការផ្តាច់សុរាភ្លាមៗ
រោគសញ្ញានឹងបង្ហាញនៅ ៦ម៉ោងក្រោយបន្ទាប់ពីអ្នកឈប់ផឹក ។ ក្នុងនោះរួមបញ្ចូលដោយ ការថប់បារម្មណ៍ ញ័រដៃ ឈឺក្បាល ក្អួតចង្អោរ អត់ងងុយ និងបែកញឹស។ រោគសញ្ញាធ្ងន់ជាងនេះ គឺការហើមពោះ ប្រហែល ១២ ទៅ២៤ម៉ោងបន្ទាប់ពីអ្នកផឹក ឬការប្រកាច់ក្នុងរយ:ពេល ២ថៃ្ងបន្ទាប់ពីឈប់ផឹក។
ការផ្តាច់គ្រឿងញៀនភ្លាមៗ
រោគសញ្ញាក្នុងការផ្តាច់គ្រឿងញៀន គឺអាស្រ័យទៅលើសារធាតុញៀន និងរយៈពេលនៃការប្រើប្រាស់.
- ហេរ៉ូអ៊ីន និងថ្នាំបំបាត់ការឈឺចាប់៖ រោគសញ្ញា ដូចជាជំងឺផ្តាសាយមានរយៈពេលជាមធ្យម ៥ ថ្ងៃ
- Benzodiazepines: ការថប់បារម្ភ និង ប្រកាច់ច្រើនសប្តាហ៍ឬ (ក្នុងករណីខ្លះ) ច្រើនខែ
- Cocaine: ការធ្លាក់ទឹកចិត្ត និងការមិនស្រួលមានរយៈពេល 7-10 ថ្ងៃ
ការព្យាបាលតាមចិត្តសាស្រ្ត
ការកាត់បន្ថយគ្រឿងស្រវឹង និងសារធាតុញៀនផ្សេងៗ មានផលវិបាក ពីព្រោះជាតិស្រវឹង និងសារធាតុញៀន ធ្វើឲ្យរាងកាយពឹងផ្អែក និងផ្លាស់ប្តូរខួរក្បាល។ ក្នុងការពិនិត្យមើលខួរក្បាលសម្រាប់អ្នកដែកមានបញ្ហាជាតិស្រវឹង និងសារធាតុញៀន ភាគច្រើនមានបញ្ហាផ្នែកផ្លូវចិត្ត។
ការព្យាបាលតាមអាប្បកិរិយា
ការព្យាបាលតាមអាប្បកិរិយា ជាជំនួយនៃការផ្លាស់ប្តូរអាកប្បកិរិយា នៃការផឹកតាមរយ:ការប្រឹក្សាជាមួយអ្នកជំនាញ ។
- ការព្យាបាលពុទិ្ធ គោលដៅ គឺដើម្បីផ្លាស់ប្តូរដំណើរការគិតដែលនាំឱ្យមានការផឹកស្រាហួសប្រមាណ និងដើម្បីអភិវឌ្ឍ វិធីសាស្រ្តជំនាញដែលចាំបាច់ដើម្បីទប់ទល់នឹងស្ថានភាពប្រចាំថ្ងៃដែលអាចបង្កឱ្យមានបញ្ហានៃការផឹក ឬការប្រើគ្រឿងញៀន។
- ការព្យាបាលដោយការជម្រុញលើកទឹកចិត្ត
ការព្យាបាលផ្តោតសំខាន់លើការកំណត់គុណសម្បត្តិ និងគុណវិបត្តិនៃការស្វែងរកការ ព្យាបាលបង្កើតជាផែនការសម្រាប់ការផ្លាស់ប្តូរការផឹក ការកសាងទំនុកចិត្ត និងការអភិវឌ្ឍជំនាញដែលត្រូវការដើម្បីអនុវត្តតាមផែនការ។
- ការប្រឹក្សាខាងអាពាហ៍ពិពាហ៍ និងគ្រួសារ រួមបញ្ចូលទាំងប្តីប្រពន្ធ និងសមាជិកគ្រួសារដទៃទៀតក្នុងដំណើរការព្យាបាល ហើយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទំនាក់ទំនងគ្រួសារអោយកាន់តែល្អប្រសើរ។
- ការអន្តរាគមន៍ខ្លីៗ គឺមានរយៈពេលខ្លីវគ្គពិគ្រោះយោបល់មួយទល់មួយ រឺមួយក្រុមតូចដែលមានពេលវេលាកំណត់។ អ្នកផ្តល់យោបល់នឹងធ្វើការជាមួយអតិថិជនដើម្បីកំណត់គោលដៅ និងផ្តល់គំនិតដើម្បីជួយធ្វើការផ្លាស់ប្តូរ។