(855) 17 66 89 41 | (855) 96 73 51 736
ជំងឺធ្លាក់ទឹកចិត្ត

ជំងឺធ្លាក់ទឹកចិត្ត គឺអាចជះឥទិ្ធពលដល់មនុស្សគ្រប់គ្នាដោយមិនគិតលើអាយុ ពូជសាសន៍ សញ្ជាតិ ឬឋាន:។ ការប៉ាន់ប្រមាណមួយ គឺក្នុងចំណោមមនុស្ស ៦នាក់ក្នុងនោះមានមនុស្ស១នាក់ ដែលធ្លាក់ទឹកចិត្ត ប៉ុន្តែការជះឥទិ្ធពលមាន​ទៅលើមនុស្សម្នាក់ៗមិនដូចគ្នាទេ។ ជំងឺធ្លាក់ទឹកចិត្ត គឺខុសពីអារម្មណ៍ទុក្ខព្រួយធម្មតា (Sadness) ឬការប្រែប្រួលនៃអារម្មណ៍ ពីព្រោះជំងឺធ្លាក់ទឹកចិត្តនេះ មានរយ:ពេលយូរ និងប៉ះពាល់ដល់សកម្មភាពការរស់នៅជាប្រចំា។

រោគសញ្ញា

  • មានអារម្មណ៍ទុក្ខព្រួយជានិច្ច តប់ប្រមល់សឹងគ្រប់ពេល
  • បាត់បង់​ចំណាប់​អារ​ម្ម​ណ៏ ទំលាប់​នៃ​ការសប្បាយ​ និង​សកម្មភាព​មួយចំនួនដែល​តែងតែ ​ចូលចិត្ត​ធ្វើ​ពីមុនមក 
  • អារ​ម្ម​ណ៏ងាយខឹង ​រសាប់រសល់ ​និង​​មិនងាយសំរាកបាន
  • បញ្ហា​ដំណេក
  • គេង​ឆាប់​ភ្ញាក់​ពី​ព្រលឹម​ពេក ឬគេងច្រើនខុសប្រក្រតី
  • ញាំច្រើនហួសប្រមាណ ឬញាំតិច​ ឬមិនឃ្លាន
  • ឈឺចុកចាប់ ឈឺក្បាល ឈឺក្រពះ និងប្រើប្រាស់​ថ្នាំ​ហាក់បីដូចជា​មិនបាន​ផល
  • មានការ​លំបាក់​ក្នុងការ​ផ្ចង់​អារ​ម្ម​ណ៏ ខ្សោយ​ការចងចាំ និង​បញ្ហា​ក្នុងការ​ធ្វើការ​សម្រេចចិត្ត
  • មានអារម្មណ៍ហត់នឿយបើទោះបីគេងគ្រប់គ្រាន់យ៉ាងណាក្តី
  • មានអារម្មណ៍ថាខ្លួនឯងមានកំហុស គ្មានតម្លៃ និងមិនមានប្រយោជន៍ក្នុងកិច្ចការអី្វមួយ
  • គិត​អំពី​ការស្លាប់ ការធ្វើ​អត្ថ​ឃាតកម្ម និងធើ្វអោយខ្លួនឯងឈឺចាប់

ការព្យាបាល

ការជួយ និងគាំទ្រពីក្រុមគ្រួសារ និងមិត្តភកិ្តជាកត្តាសំខាន់ដែលជួយអោយបុគ្គលដែលបញ្ហាជំងឺ ធ្លាក់ទឹកចិត្តមានការប្រសើរឡើង។ ការថែទាំខ្លួនឯងក៏ជាចំណុចសំខាន់ផងដែរ ដែលក្នុងនោះមាន ដូចជា ត្រូវរបបអាហារសុខភាពល្អត្រឹមត្រូវ ធើ្វលំហាត់ប្រាណអោយបានទៀងទាត់ ស្វែងរកអី្វដែលខ្លួនស្រលាញ់។ អ្នកផ្តល់សេវាថែទាំសុខភាពអាចផ្តល់ការព្យាបាលផ្លូវចិត្ត ដូចជា behavioral activation, cognitive behavioral therapy (CBT) and interpersonal psychotherapy (IPT), or antidepressant medication

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ