(855) 17 66 89 41 | (855) 96 73 51 736
ជំងឺបុគ្គលិកលក្ខណ:

បុគ្គលិកលក្ខណ: គឺជារបៀបនៃការគិត អារម្មណ៍ អាកប្បកិរិយា ដែលអី្វទាំងអស់នេះជាហេតុផល ដែលមនុស្សម្នាក់ៗមានបុគ្គលិកលក្ខណ:មិនដូចគ្នា។ ជំងឺបុគ្គលិកលក្ខណ: គឺជាគំរូនៃអាកប្បកិរិយារយៈពេលវែង និងបទពិសោធន៍ ដែលខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលបានរំពឹងទុក។ គំរូនៃបទពិសោធន៍ និងអាកប្បកិរិយាចាប់ផ្តើមនៅវ័យជំនង់ ឬដំណាក់កាលដំបូងមនុស្សពេញវ័យ នឹងបណ្តាលអោយមាន​ភាពតានតឹង ឬមានបញ្ហាក្នុងការដំណើរការមួយចំនួន។  ប្រសិនមិនមានការព្យាបាល​ត្រឹមត្រូវ ជំងឺបុគ្គលិកលក្ខណ: នេះនឹងមានរយ:ពេលយូរ។ 

ជំងឺបុគ្គលិកលក្ខណ:ប៉ះពាល់យ៉ាងហោចណាស់ ២ផ្នែកទៅលើ

  • ការគិតទៅលើខ្លួនឯង និងអ្នកដទៃ
  • ការឆ្លើយតបទៅនឹងចិត្តរំភើប
  • ទំនាក់ទំនងជាមួួយអ្នកដទៃ
  • ការគ្រប់គ្រង់អាកប្បកិរិយា

ប្រភេទនៃជំងឺបុគ្គលិកលក្ខណ:

  • ជំងឺបុគ្គលិកលក្ខណ:ដែលប្រឆាំងសង្គម (Antisocial Personality Disorder) : ការមិនគោរព និងរំលោភសិទ្ធិអ្នកដទៃ។ អ្នកជំងឺប្រភេទនេះអាចនឹងមិនគោរពទៅតាមបទិដ្ឋានក្នុងសង្គម បោកបញ្ឆោតអ្នកដទៃម្តងហើយម្តងទៀត ឬអាចធ្វើសកម្មភាពផ្សេងៗដែលខុសក្នុងសង្គម។
  • ការគេចចេញ ឬមិនចូលរួម (Avoidant Personality Disorder) : អ្នកជំងឺមានអារម្មណ៍ខ្មាស់អៀន មិនមានទំនុកចិត្តលើកខ្លួនឯង ខ្លាចមានការរិះគន់ពីសង្គម។ អ្នកជំងឺប្រភេទនេះអាចនឹងមិនចូលរួមជាមួយសង្គមខាងក្រៅ លុះត្រាតែពួកគេចូលចិត្ត។ ពួកគេមានការខ្វាយខ្វល់យ៉ាងខ្លាំងជាមួយនឹងការរិះគន់ពីសង្គម ឬការដែលមិនទទួលស្គាល់ ឬអ្នកជំងឺគិតថាពួកគេមិនល្អគ្រប់គ្រាន់ និងមិនមានសមត្ថភាព។
  • Borderline personality disorder : អ្នកជំងឺអស្ថេរភាពក្នុងទំនាក់ទនងផ្ទាល់ខ្លួន ចិត្តរំភើបខ្លាំង និងមិនចេះអត់ធ្មត់។ អ្នកជំងឺអាចឈានទៅរកការធើ្វអត្ថឃាតម្តងហើយម្តងទៀត បង្ហាញកំហឹងខ្លាំងមិនសមរម្យ ឬមិនមានអារម្មណ៍អី្វសោះ។
  • ជំងឺបុគ្គលិកលក្ខណ:ដែលពឹងពាក់អ្នកដទៃ(Dependent personality disorder) : តម្រូវការចាំបាច់ត្រូវយកចិត្តទុកដាក់ ពិបាកក្នុងការសំរេចចិត្តលើកិច្ចការប្រចាំថៃ្ង ដោយតម្រូវការអោយអ្នកដទៃសំរេចជំនួស ឬអ្នកជំងឺមិនមានអារម្មណ៍ថាស្រណុកចិត្ត ឬខ្លាចក្នុងការនៅឯងម្នាក់ ព្រោះពួកគេយល់ថាមិនអាចមើលថែខ្លួនឯងបាន។
  • Histrionic personality disorder: អ្នកជំងឺត្រូវការចំណាប់អារម្មណ៍ខ្លាំងពីអ្នកដទៃ ។ ពួកគេអាចនឹងមានអារម្មណ៍មិនស្រួលចិត្តប្រសិនមិនមាននរណាចាប់អារម្មណ៍ ។ អ្នកជំងឺអាចនឹងប្រើរូបរាងរបស់គេដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬ ឆាប់ផ្លាស់ប្តូរនូវចិត្តរំភើប។ 
  • ជំងឺឈ្លក់វរង្វងនឹងខ្លួនឯង (Narcissistic personality disorder) : អ្នកជំងឺចាប់អារម្មណ៍តែអី្វៗរបស់ខ្លួនឯង ខ្វះការយល់ចិត្តទៅលើអ្នកដទៃ។ អ្នកជំងឺមិនព្រមទទួលយកហេតុផល និងពាក្យសម្តីរបស់អ្នកដទៃ ចូលចិត្តទាក់ទាញការអារម្មណ៍របស់អ្នកដទៃ។  
  • Obsessive-compulsive personality disorder: អ្នកជំងឺមានការខ្វល់ខ្វាយ និងតម្រូវការនូវភាពល្អឥតខ្ចោះ។ ពួកគេផ្តោតយ៉ាងខ្លាំងលើព័ត៌មានលំអិត និងកាលវិភាគការងាររបស់គេ នឹងមិនអនុញ្ញាតអោយមានពេលសំរាក ។
  • ជំងឺគិតផ្តេសផ្តាស (Paranoid personality disorder): អ្នកជំងឺប្រភេទនេះតែងសង្ស័យទៅលើអ្នកដទៃ និងមើលលើអ្នកដទៃជាមនុស្សអាក្រក់ ឬស្អប់ខ្ពើម។ ពួកគេតែងគិតថាអ្នកដទៃនឹងបោកបញ្ឆោត ឬមានបំណងអាក្រក់លើខ្លួនគេ និងមិនងាយទុកចិត្តលើអ្នកដទៃ។ 
  • Schizoid personality disorder: អ្នកជំងឺបានផ្តាច់ខ្លួនចេញពីទំនាក់ទំនងសង្គម និងបង្ហាញនូវចិត្តរំភើបតិចតួចបំផុត។ អ្នកជំងឺប្រភេទនេះមិនចូលចិត្តទំនាក់ទំនងដែលជិតសិ្នទ្ធទេ ពួកគេតែងចូលចិត្តនៅម្នាក់ឯង និងមិនចាប់អារម្មណ៍លើការសរសើរ ឬការរិះគន់ពីអ្នកដទៃ។
  • Schizotypal personality disorder: អ្នកជំងឺមិនចូលចិត្តនៅក្នុងទំនាក់ទំនងដែលជិតស្និទ្ធ មានគំនិត និងអាកប្បកិរិយាខុសពីគេ។  មានជំនឿចម្លែក ឬការនិយាយប្លែក ឬម៉្យាងទៀតអ្នកជំងឺអាចមានការថប់បារម្ភក្នុងសង្គមហួសហេតុ។

ការព្យាបាល

ការព្យាបាលចិត្តសាស្រ្ត អាចជួយអោយអ្នកជំងឺយល់អំពីផលប៉ះពាល់នៃអាកប្បកិរិយារបស់ពួកគេលើអ្នកដទៃ និងស្វែងយល់អំពីការគ្រប់គ្រងរោគសញ្ញា និងកាត់បន្ថយអាកប្បកិរិយាដែលបណ្តាលអោយមានបញ្ហាជាមួយនឹងដំណើរការ និងទំនាក់ទំនង។

ប្រភេទនៃការព្យាបាលមាន

  • Psychoanalytic/psychodynamic therapyស្វែងរកគំនិតដែលធើ្វឡើងដោយឥតចេតនា ដែលជះឥទិ្ធពលទៅលើការគិត និងអាកប្បកិរិយា។ 
  • Dialectical behavior therapy – កំណត់ពីគំនិតអវិជ្ជាមាន រួចផ្លាស់ប្តូរទៅជាអាកប្បិរិយាវិជ្ជមានវិញ។
  • ការព្យាបាលទៅលើអាកប្បកិរិយា ពុទិ្ធ Cognitive behavioral therapyជួយអតិថិជនអោយប្រឈមនឹងគំនិត និងអាកប្បកិរិយាអវិជ្ជាមានរបស់ពួកគេ ដោយតាមរយះការគិត និងការនិយាយអំពីខ្លួនគេផ្ទាល់។  
  • ការព្យាបាលជាក្រុម Group therapyស្វែងយល់ពីសកម្មភាពដែលប៉ះទង្គិចលើអ្នកដទៃ ជួយអោយពួកគេអាចជំរុញអោយមនុស្សមានការផ្លាស់ប្តូរ។ 
  • Psychoeducation បង្រៀនសមាជិកគ្រួសារអោយយល់ដឹងអំពីជំងឺ ការព្យាបាល និងវិធីដោះស្រាយ។ 

https://www.psychiatry.org/patients-families/personality-disorders/what-are-personality-disorders

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ