ការធើ្វរោគវិនិច្ឆ័យខាងផ្នែកវេជ្ជសាស្រ្តដោយផ្អែកលើលំនាំនៃការហូប និងការធើ្វតេស្តទៅលើ ទម្ងន់ ឈាម ម៉ាសនៃរាងកាយ។ ខាងក្រោមជាប្រភេទជំងឺដែលកើតឡើងច្រើនចំពោះ ជំងឺនៃការហូបមិនប្រក្រតី :
Bulimia nervosa
ការហូបច្រើនលើសលប់ក្នុងរយ:ពេលខ្លី ពីព្រោះអ្នកមានអារម្មណ៍ធុញថប់ ឬមានទុក្ខព្រួយ បន្ទាប់មកកើតមានអារម្មណ៍ខ្មាស់អៀន និងចង់ក្អួតដើម្បីអោយអាហារចេញមកវិញ។
រោគសញ្ញា
- ហូបច្រើនលើសលប់
- បន្ទាប់ពីហូបរួចមានអារម្មណ៍មានកំហុស ចង់ក្អូតចេញអាហារមកក្រៅវិញ រួចមានអារម្មណ៍ឃ្លានម្តងហើយ ម្តងទៀតពេញមួយថៃ្ង
- ហូបអាហារដែលគិតថាមិនល្អសម្រាប់អ្នក
- ហូបអាហារស្ងាត់ៗ និងលាក់កំបាំងពីអ្នកដទៃ
- តែងតែឃ្លាន
- ព្យាយាមក្អូត ដើម្បីអោយអាហារទាំងអស់ចេញមកវិញ ប្រើថ្នាំបញ្ចុះលាមក ឬធើ្វលំហាតប្រាណហួសកំរិត
- ទំម្ងន់អាចលើស ទៅទំម្ងន់ទាបដែលមិនសមស្រប
- ស្បែកស្ងួត
- សម្រាប់ស្រ្តីគឺវដ្តវមិនទៀងទាត់
Anorexia nervosa
ការហូបមិនគ្រប់គ្រាន់អោយសមស្របទៅកំរិតមួយដែលត្រឹមត្រូវ។ អ្នកជំងឺប្រភេទ Anorexi គេត្រូវតែតមអាហាររហូតដល់ស្គម ដោយអ្នកជំងឺតែងតែមានការយល់ខុសលើរូបរាងខ្លួនឯង។
រោគសញ្ញា
- កាត់បន្ថយការហូប ឬមិនហូប
- ចំណាយពេលច្រើនរាប់កាឡូរីក្នុងអាហារ
- លួចបោះចោលអាហារ
- គិតការសម្រកគីឡូគ្រប់ពេល
- ធើ្វលំហាត់ប្រាណហួសប្រមាណ
- បង្កើតទម្លាប់ និងវិន័យនៃការបរិភោគ
- ធ្លឹងគីឡូគ្រប់ពេល
- ស្រកគីឡូក្នុងកំរិតមួយមិនត្រឹមត្រូវ
- អ្នកអាចនឹងក្លាយជាមនុស្សដែលមិនមានការលូតលាស់ខាងរាងកាយ
- មានអារម្មណ៍ចុះខ្សោយ
- រដូវមិនទៀតទាត់ ឬមិនមានតែម្តង
- អាចនឹងពិបាកក្នុងការផ្តោតអារម្មណ៍
Binge eating disorder
ការបរិភោគច្រើនលើសលប់ក្នុងរយ:ពេលខ្លី។ អ្នកអាចនឹងហូបច្រើនជ្រុលដើម្បីអោយមានអារម្មណ៍ល្អ ឬព្យាយាមបិទបាំងអារម្មណ៍មិនល្អរបស់អ្នក។
រោគសញ្ញា
- បរិភោគអាហារច្រើនក្នុងរយ:ពេលខ្លី ពេញមួយថៃ្ង
- តែងតែបរិភោគនៅពេលអ្នកអារម្មណ៍តានតឹង ទុក្ខព្រួយ ធុញ ឬមិនសប្បាយចិត្ត
- លាក់កំបាំងអ្នកដទៃពីចំនួនដែលអ្នកហូប
- បន្តហូបរហូតដ៏ក្អូត
- លើសទំង្ងន់
- ដង្ហើមដង្ហក់
- ក្អូតចង្អោរ
- ជាតិស្ករមានកំរិតខ្ពស់
ការព្យាបាល
- CBT (Cognitive Behavioural Therapy) ជួយអតិថិជនអោយប្រឈមនឹងគំនិត និងអាកប្បកិរិយា ដោយការនិយាយអំពីបញ្ហារបស់គេ។
- Family intervention នេះជាប្រភេទនៃការព្យាបាលនិយាយសម្រាប់សាច់ញាតិ ឬអ្នកថែទាំអ្នកជំងឺបរិភោគ។ វាអាចជួយឱ្យសាច់ញាតិ ឬអ្នកថែទាំខិតខំប្រឹងប្រែងដើម្បីជួយអ្នក និងរកវិធីដោះស្រាយបញ្ហាជាមួយគ្នា។
- វេជ្ជបណ្ឌិតអាចនឹងណែនាំឱ្យប្រើថ្នាំដើម្បីសំរួលអារម្មណ៍របស់អ្នកជំងឺផងដែរ៕