(855) 17 66 89 41 | (855) 96 73 51 736
អត្តឃាត

គំនិតធ្វើអត្តឃាត មានន័យថាការគិត ឬរៀបចំផែនការក្នុងការធ្វើអត្តឃាត។ គំនិតធើ្វអត្តឃាតតែង

កើតឡើងនៅពេលនរណាម្នាក់ជួបប្រទះ ឬទទួលរងនូវភាពតានតឹង ឬអ្នកដែលមានបទពិសោធន៍ជំងឺ បាក់ទឹកចិត្ត។

  • កត្តាដែលជំរុញអោយមានគំនិតអត្តឃាត
  • មនុស្សដែលមានគំនិតអត្តឃាតអាចមានជំងឺផ្លូវចិត្តមួយចំនួន ដូចជាជំងឺបាក់ទឹកចិត្ត ថប់បារម្ភ វិបត្តិនៃការហូប (Eating Disorder) anorexia និងសារធាតុញៀនមួយចំនួន។
  • មនុស្សដែលមានប្រវត្តិគ្រួសារមានជំងឺផ្លូវចិត្តទំនងជាមានគំនិតចង់ធ្វើអត្តឃាត។
  • បុគ្គលដែលកំពុងជួបប្រទះ ឬអាចមានគំនិតចង់ធ្វើអត្តឃាតអាចបង្ហាញសញ្ញា ឬរោគសញ្ញា

ដូចខាងក្រោមៈ

  • មានអារម្មណ៍អស់សង្ឈឹម
  • លេចចេញនូវការខ្វល់ខ្វាយខុសប្រក្រតីជាមួយនឹងអំពើហឹង្សា ឬការស្លាប់
  • ឆា​ប់ប្រែប្រួលនូវអារម្មណ៍ម្តងសប្បាយ ម្តងទុក្ខសោក
  • តែងនិយាយអំពីការសងសឹក កំហុស ឬភាពអាម៉ាស់
  • ស្ថិតក្នុងស្ថានភាពថប់បារម្ភខ្ពស់
  • ផ្លាស់ប្តូរទម្លាប់មួយចំនួន ដូចជាការគេង
  • សេពគ្រឿងស្រវឹង ឬស្រាច្រើនជាងធម្មតា ឬចាប់ផ្តើមផឹកនៅពេលដែលពួកគេមិនធ្លាប់ធ្វើពីមុន
  • អាកប្បកិរិយាធេ្វសប្រហែស ដូចជាការបើកបរមិនប្រុងប្រយ័ត្ន ឬសេពគ្រឿងញៀន 
  • មានកាំភ្លើង ថ្នាំ ឬសារធាតុផេ្សងៗដែលអាចប៉ះពាល់ដល់អាយុជីវិត
  • ជួបប្រទះនូវជំងឺបាក់ទឹកចិត្ត ការវាយប្រហារភ័យស្លន់ស្លោ 
  • ភាពឯកោ
  • តែងនិយាយពាក្យថាលា ដូចជាទៅលេងបងប្អូនដោយមិនបានព្រាងទុកជាមុនហើយប្រើ ពាក្យថាលាអ្នកទាំងនោះហាក់បីដូចជាថាខ្លួនលែងបានមកលេងទៀតហើយ។
  • ហាក់ដូចជាមិនអាចទទួលអារម្មណ៍រីករាយពីព្រឹត្តិការណ៍ជីវិតដែលរីករាយជាធម្មតា ដូចជាការបរិភោគដែលចូលចិត្ត ការធ្វើលំហាត់ប្រាណ ទំនាក់ទំនងសង្គម
  • មានវិប្បដិសារីធ្ងន់ធ្ងរ និងការរិះគន់ខ្លួនឯង
  • ច្រើននិយាយអំពីការធើ្វអត្តឃាត ឬមរណភាព។ តែងមានអារម្មណ៍សោកស្តាយចំពោះការ

រស់នៅ ឬការគិតថាខ្លួនឯងមិនគួរកើតមកទេ។

  • មានការ​រៀបចំ​ទុកដាក់អ្វីៗជាមុន​ដូចជារៀបចំ​បណ្តាំហៅ​កូនចៅ​មក​ផ្តែផ្តាំ ​ឬ​រៀបចំ​ការជួបជុំ​កូនចៅ​ហាក់បី ដូចជា​បង្ហាញថា​និង​ឃ្លា​តទៅ​ណាមួយ​រយះពេល​យូរ។
  • ព្យាយាម​គេចចេញពី​អ្នកដ៏​ទៃ ដូចជា​គេច​មិន​ជួ​ប​មិត្ត​ភ័ក្ត្រ គេច​ពី​សមាជិកគ្រួសារ ចាប់ផ្តើម​មិន​ចូលរួម​សកម្មភាព​សង្គម ចង​នៅ​ស្ងា​ត​ស្ងៀម​តែឯង។
  • មូលហេតុ

គំនិតចង់ធើ្វអត្តឃាតតែងកើតមានឡើងនៅពេលនរណាម្នាក់មិនអាចទប់ទល់នូវព្រឹតិ្តការណ៍ ស្ថានភាពរន្ធត់ណាមួយ។ ពួកគេអាចនឹងជួបវិបត្តិដូចជា បញ្ហាធ្លាក់ចុះនូវសេដ្ឋកិច្ចក្នុងគ្រួសារ ការបាត់បង់ជីវិតមនុស្សដែលខ្លួនស្រលាញ់ ការបែកបាក់ទំនាក់ទំនងជាមួយដៃគូ ឬមានជំងឺប្រចាំកាយ។ 

កត្តាហានិភ័យខាងក្រោម គឺអាចជះឥទិ្ធពលដល់បុគ្គលដែលមានគំនិតចង់ធើ្វអត្តឃាត

  • សមាជិកក្រុមគ្រួសារណាម្នាក់ដែលមានជំងឺផ្លូវចិត្ត
  • ក្រុមគ្រួសារដែលមានអំពើហិង្សា
  • សមាជិកក្រុមគ្រួសារធ្លាប់មានអត្តឃាត
  • មានអារម្មណ៍អស់សង្ឈឹមជាខ្លាំង
  • មានអារម្មណ៍ថាត្រូវគេទុកចោល ឯកោ
  • បុគ្គលដែលស្រលាញ់ភេទដូចគ្នា ប៉ុន្តែគ្រួសារមិនគាំទ្រ
  • មានបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងផ្លូវច្បាប់
  • ស្ថិតក្រោមឥទិ្ធពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន
  • សម្រាប់កុមារវិញ មានបញ្ហាទំនាក់ទំនងបញ្ហា ឬបញ្ហានៅសាលារៀន
  • មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ
  • ធ្លាប់ធើ្វអត្តឃាតពីមុនតែមិនបានសំរេច
  • គេងមិនលក់
  • ការការពារ និងការជួយកាត់បន្ថយហានីភ័យនៃគំនិតអត្តឃាត

សមាជិកគ្រួសារ និងមិត្តភកិ្តអាចកំណត់សំគាល់នូវរបៀបដែលបុគ្គលមានគំនិតចង់ធើ្វ

អត្តឃាតតាមរយ:ការនិយាយ ឬតាមអាកប្បកិរិយាដូចការរាប់រៀបខាងលើ។ យើងអាចជួយ ពួកគេបានដោយនិយាយជាមួយគេ និងការស្វែងរកការគាំទ្រដ៏សមស្របមួយ។

  • ការគាំទ្រពីគ្រួសារ: ព្យាយាមចំណាយពេលនិយាយជាមួយគេអំពីអារម្មណ៍យើង និងសុំស្នើរគាត់អោយទៅទទួលសេវាសុខភាពជាមួយអ្នក
  • ជៀសវាងប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង
  • កុំនៅតែម្នាក់ឯង ព្យាយាមរក្សាទំនាក់ទំនងនៅខាងក្រៅអោយច្រើនតាមតែអាចធើ្វ

ទៅបាន

  • ធើ្វលំហាត់ប្រាណអោយបានទៀតទាត់
  • ហូបអាហារអោយបានត្រឹមត្រូវ
  • គេងអោយបាន ៧ទៅ៨ម៉ោង
  • កុំប៉ះពាល់អាវុធ ឬសារធាតុពុលផ្សេងៗ
  • ស្វែងរកអី្វដែលផ្តល់ភាពរីករាយដល់អ្នក ដូចជាការនៅក្បែរក្រុមគ្រួសារ មិត្តភកិ្ត មនុស្សជាទីស្រលាញ់ និងផ្តោតទៅលើភាពរីករាយនឹងអី្វដែលអ្នកមាន
  • ការជួយខ្លួនឯង ឬសែ្វងរកក្រុមគាំទ្រដែលយល់នឹងជួយលើការប្រឹក្សាពីបញ្ហារបស់ អ្នក
  • សែ្វងរក និងតាមដានការព្យាបាល

មនុស្សជាច្រើនធ្លាប់មានគំនិតអត្តឃាត ប៉ុន្តែពួកគេបានស្វែងរកដំណោះស្រាយដោយត្រឹមត្រូវ ដូចជាការចែករំលែកបញ្ហារបស់ពួកគេជាមួយអ្នកដទៃ។ 

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ