ជំងឺបាយប៉ូឡា គឺជាប្រភេទនៃជំងឺអារម្មណ៍ ដែលមានបណ្តុំរោគសញ្ញា ២ឆ្លាស់គ្នាគឺ ជំងឺមេនៀ (Mania) និង ជំងឺធ្លាក់ទឹកចិត្ត ( depression ) ។ ជំងឺមេនៀ គឺជាអារម្មណ៍សប្បាយចិត្តក្នុងកំរិតខ្ពស់ដែលមិនសមហេតុផល ហើយជំងឺធ្លាក់ទឹកចិត្ត គឺជាអារម្មណ៍ធ្លាក់ចុះទាបបំផុត។ មនុស្សជាច្រើនជួបប្រទះនូវ ជំងឺមេនៀ និងជំងឺធ្លាក់ទឹកចិត្តដោយស្ថិតក្នុងកំរិតមួយធម្មតា ។ មានជំងឺបាយប៉ូឡាមានប្រភេទផ្សេងៗគ្នាគឺ៖ ជំងឺបាយប៉ូឡាទី១, ជំងឺបាយប៉ូឡាទី ២, និងជំងឺ cyclothymic។
រោគសញ្ញា
មេនៀ
- មានអារម្មណ៍សប្បាយរីករាយ និងពោលពេញដោយថាមពល សប្បាយខ្លាំងក្លា
- កាត់បន្ថយដំណេក
- ការនឹកគិត និងនិយាយយ៉ាងលឿន
- មានសន្ទុះអារម្មណ៍ខ្លាំង
- អារម្មណ៍មិនមូល
- មានទំនុកចិត្តលើសមត្ថភាពខ្លួនឯងខ្លាំងលើសលប់
- ចូលចិត្តធើ្វអី្វដែលមានការប្រថុយប្រថាន ដូចជារួមភេទ លេងល្បែងស៊ីសង ឬចំណាយច្រើន
ធ្លាក់ទឹកចិត្ត
- មានអារម្មណ៍ទុក្ខព្រួយ និងអស់សង្ឈឹមរយ:ពេលយូរ
- ផ្តាច់ខ្លួនចេញពីមិត្តភក្តិ និងក្រុមគ្រួសារ
- បាត់បង់ចំនង់ទៅធើ្វកិច្ចការដែលធ្លាប់ចូលចិត្ត
- ការញាំប្រែប្រួល
- មានអារម្មណ៍អស់កម្លាំង ខ្វះថាមពល
- ការចងចាំល្អមិនសូវល្អ ពិបាកសំរេចចិត្តក្នុងកិច្ចការអី្វមួយ
- គិតអំពីការប៉ុនប៉ងធ្វើអត្តឃាត
ការព្យាបាល
មនុស្សភាគច្រើនដែលមានជំងឺបាយប៉ូឡាអាចត្រូវបានព្យាបាលដោយប្រើវិធីព្យាបាលផ្សេងៗគ្នារួមមាន
- ការប្រើប្រាស់ថ្នាំដើម្បីការពារការកើតឡើងនៃជំងឺ មេនៀ និងជំងឺធ្លាក់ទឹកចិត្ត – ទាំងនេះត្រូវបានគេស្គាល់ថាជាស្ថេរភាពអារម្មណ៍ហើយអ្នកលេបវាជារៀងរាល់ថ្ងៃក្នុងរយៈពេលវែង។
- រៀនស្វែងយល់ពីរោគសញ្ញានៃជំងឺមេនៀ និងជំងឺធ្លាក់ទឹកចិត្ត
- ការព្យាបាលផ្លូវចិត្ត ដូចជាការនិយាយប្រឹក្សាជាមួួយអ្នកព្យាបាល ដែលជួយអ្នកដោះស្រាយជាមួយជំងឺធ្លាក់ទឹកចិត្ត និងដំបូន្មានដើម្បីពង្រឹងក្នុងទំនាក់ទនង
- របៀបនៃការរស់នៅជាប្រចាំ ធើ្វលំហាតប្រាណទៀតទាត់ រៀបចំគំរោងដែលអ្នកចង់ធើ្វ ។