(855) 17 66 89 41 | (855) 96 73 51 736
អូទីស្សឹម

Autism Spectrum Disorder ដែលហៅកាត់ ASD ។​អូទីស្សឹមត្រូវបានគេស្គាល់ជាទូទៅថាជាពិការភាព ឬអសកម្មភាពក្នុងការលូតលាស់នៃទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និងក្នុងសង្គម។ 

រោគសញ្ញានៃ Autism

  • ទំនាក់ទំនង

មានការលំបាកក្នុងការមានទំនាក់ទនងជាមួយមនុស្សជុំវិញខ្លួន និងក្នុងសង្គម ។ ឧទាហរណ៍ ផ្តាច់ខ្លួនចេញពីអ្នកដទៃ ចូលចិត្តលេងម្នាក់ឯង។

  • ការប្រាស្រ័យទាក់ទង

មានការលំបាកក្នុងការប្រើប្រាស់ភាសាកាយវិការ និងពាក្យសំដី។ ឧទាហរណ៍ កុមារមិនយល់ពីអត្ថន័យនៃភាសាកាយវិការ ទឹកមុខ​ ឬការលើកដាក់នៃសម្លេង។

  • ការស្រមើស្រមៃ

ពិបាកក្នុងការលូតលាស់ និងកំណត់រវាងនៃការលេង និងការស្រមើស្រមៃ។ ឧទាហរណ៍ សកម្មភាពនៃការលេងមានកំណត់ ការធើ្វត្រាប់តាម របៀបនៃការលងដដែលៗ។

បុគ្គលដែលមានអូទីស្សឹមអាចនឹង

មានការលំបាកជាមួយនឹងការទំនាក់ទំនងផ្នែកភាសានៃការនិយាយ​ និងភាសាកាយវិការ

  • ភាសានៃការនិយាយ (ក្នុងចំនោមមនុស្ស ៣នាក់ដែលមានអូទីស្សឹមមិនមានភាសា)
  • ភាសាកាយវិភារ
  • សំឡឹងមើលភ្នែក
  • ទឹកមុខ (ខឹង យំ ស្រពាប់ស្រពោន…)
  • កំរិតនៃសម្លេង

មានការលំបាកជាមួយចិត្តរំភើប ដូចជា៖

  • យល់ពីចិត្តរំភើប និងសញ្ចោតនារបស់អ្នកដទៃ
  • ស្គាល់ចិត្តរំភើបរបស់ខ្លួនឯង
  • ការបញ្ចេញនូវចិត្តរំភើប
  • ត្រូវការលួងលោមពីអ្នកដទៃ
  • មានអារម្មណ៍ធុញថប់នឹងស្ថានភាពសង្គម
  • ឆ្លាស់វេនគ្នាក្នុងការសន្ទនា

បង្ហាញនូវអាកប្បកិរិយាដដែលៗ

  • ចលនានៃរាងកាយ (ចូលចិត្តយោលខ្លួន បង្វិលខ្លួន រត់ចុះឡើង)
  • របៀបនៃការលេងដដែលៗ (បង្វិលកង់រថយន្ត លោតផ្លោះ)
  • ចូលចិត្តសំឡឹងមើលភ្លើង ឬបង្វិលវត្ថុ
  • ទម្លាប់នៃអាកប្បកិរិយា (លេងវត្ថុជាជួរ ប៉ះវត្ថុម្តងហើយម្តងទៀត)
  • មានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងការធើ្វអី្វមួយ
  • តម្រូវការនៃភាពទៀតទាត់ ឬជាទម្លាប់ (កាលវិភាគដដែលៗជាប្រចាំ បញ្ជីមុខម្ហូប សំលៀកបំពាក់ ផ្លូវទៅសាលារៀន។)
ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ