(855) 17 66 89 41 | (855) 96 73 51 736
ជំងឺបាក់ស្បាត

ជំងឺបាក់ស្បាត អាចកើតឡើងនៅពេលដែលបុគ្គលជួបស្ថានភាពរន្ធត់ដ៏ធ្ងន់ធ្ងរ ហើយជះឥទិ្ធពលអាក្រក់មានរយៈពេលយូរ ដែលមូលហេតុអាចបណ្តាលមកពី

  • គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ
  • រងគ្រោះដោយអំពីហិង្សា ដូចជាការវាយដំ រំលោភបំពាន ការលួចប្លន់
  • ជំងឺផ្លូវកាយធ្ងន់ធ្ងរ
  • បទពិសោធន៍រន្ធត់ពីកុមារភាព

ជំងឺបាក់ស្បាត អាចវិវត្តន៍ភ្លាមៗបន្ទាប់ពីនរណាម្នាក់ជួបនូវព្រឹតិ្តការណ៍រន្ធត់ ឬស្ថានការណ៍គំរាមគំហែងដល់អាយុជីវិត ហើយជនរងគ្រោះខ្វះសមត្ថភាពទប់ទល់ដោះស្រាយ ឬ រោគសញ្ញាអាចកើតឡើងរាប់សប្តាហ៍ ខែ ឬច្រើនឆ្នាំក្រោយពីព្រឹតិ្តការណ៍កើតឡើង។ ជំងឺបាក់ស្បាត ត្រូវបានគេប៉ាន់ស្មានថាមានឥទ្ធិពលលើមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣ នាក់ដែលមានបទពិសោធន៍រន្ធត់ ប៉ុន្តែមិនច្បាស់ទេថាហេតុអ្វីបានជាមនុស្សខ្លះវិវត្តទៅជាជំងឺ ហើយខ្លះទៀតមិនមាន។

ជំងឺបាក់ស្បាតធ្ងន់ធ្ងរ 

បុគ្គលដែលជួបប្រទះនឹងបទពិសោធន៍ប៉ះទងិ្គចផ្លូវចិត្តម្តងហើយ ម្តងទៀត ដូចជា ការរំលោភបំពាន ឬអំពើហិង្សា អាចនឹងត្រូវបានគេរកឃើញរោគវិនិច័្ឆយថាមាន ជំងឺបាក់ស្បាតធ្ងន់ធ្ងរ។ ជារឿយៗ វាកាន់តែធ្ងន់ធ្ងរជាងនេះ ប្រសិនបើការប៉ះទង្គិចផ្លូវចិត្តត្រូវបានឆ្លងកាត់តាំងពីវ័យក្មេង ព្រោះបញ្ហានេះអាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ។ 

រោគសញ្ញា

បទពិសោធន៍កើតឡើងម្តងទៀត 

  • ការនឹកឃើញឡើងវិញនូវព្រឹតិ្តការណ៍រន្ធត់
  • សុបន្តិអាក្រក់
  • មានអារម្មណ៍សោកសៅ និងអស់សង្ឈឹម ខ្លាច ព្រួយបារម្ភ
  • រាងកាយ ដូចជាឈឺចាប់បែកញើស មានអារម្មណ៍ឈឺ ឬញ័រ

កុមារអាចជួបព្រឹត្តិការណ៍ឈឺចាប់ម្តងហើយ ម្តងទៀតតាមរយៈការលេងរបស់ពួកគេ។

ការគេចមិនចង់ជួប

អ្នកជំងឺបាក់ស្បាត អាចនឹងមិនចូលរួមជាមួយក្រុមមនុស្ស ឬទីកន្លែងណាដែលរំលឹកនូវព្រឹតិ្តការណ៍ រន្ធត់ ឬគេចវេសមិនចង់និយាយពីបទពិសោធន៍ទាំងនោះ។ ពួកគេព្យាយាមច្រានចោលនូវការចងចាំរន្ធត់ទាំងនោះចេញពីការចងចាំរបស់ពួកគេ ។ នេះត្រូវបានគេស្គាល់ថា ស្ពឹកអារម្មណ៍។ នេះអាចនាំឱ្យមនុស្សក្លាយជាមនុស្សឯកោ និងដកខ្លួនចេញពីសង្គមខាងក្រៅ ហើយពួកគេក៏អាចបោះបង់ចោលសកម្មភាពដែលពួកគេធ្លាប់ចូលចិត្ត។

ការបញ្រ្ជោលខ្លាំងក្លា 

អ្នកជំងឺបាក់ស្បាត តែងមានការថប់បារម្ភខ្លាំង និងមិនងាយសំរាក។ អាចងាយនឹងភ្ញាក់ផ្អើល មួរម៉ៅ ពិបាកប្រមូលអារម្មណ៍ ឬខឹងសម្បារ។ ប្រែប្រួលអាកប្បកិរិយាដូចជាការវាយដំ បែកញើាស ស្តីបន្ទោរអ្នកដទៃ និងមានវិបតិ្តដំណេក (Insomnia) ។ 

ការព្យាបាល

  • តាមដានរោគសញ្ញារបស់អ្នកដើម្បីអោយដឹងថាវាវិត្តន៍ ទៅល្អប្រសើរ ឬកាន់តែធ្ងន់ធ្ងរ ប្រសិនមិនមានការព្យាបាល
  • ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ដូចជា Paroxetine ឬ Mirtazapine
  • Cognitive Behavioral Therapy (CBT) ជួយអតិថិជនអោយប្រឈមនឹងគំនិត និងអាកប្បកិរិយារបស់ពួកគេតាមរយៈការគិត និងការនិយាយអំពីខ្លួនគេ។
  • Eye Movement Desensitization and Reprocessing (EMDR).
ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ