មនុស្សភាគមានតែងមានបញ្ហាក្នុងការគេង។ ជារឿយៗវាអាចត្រូវបានគេសន្មតថាជាការផ្លាស់ប្តូរ ឬភាពមានបញ្ហាតានតឹងនៅក្នុងជីវិតរបស់ពួកគេ។ ជាធម្មតា បញ្ហានៃការគេងនេះ គឺអាចដោះស្រាយ បានដោយខ្លួនឯងជាមួយពេលវេលា និងការថែទាំខ្លួនឯងបានត្រឹមត្រូវ (Self-care) ដូចជាញាំអាហារសុខភាព ការធើ្វលំហាត់ប្រាណទៀតទាត់ ការអនុវត្ថន៍ទម្លាប់នៃការគេង។ ប្រសិនផលពិបាកនៅតែបន្តកើតមាន អ្នកអាចនឹងមានវិបតិ្តដំណេក។
បញ្ហាដំណេក គឺស្ថានភាពនៃលទ្ធផលដែលអ្នកផ្លាស់ប្តូរទម្លាប់នៃការគេង។ បញ្ហាដំណេកនេះប៉ះពាល់យ៉ាងខ្លាំងទៅលើសុវត្ថិភាព និងបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀត។
ប្រភេទនៃបញ្ហាដំណេកមាន :
- ការសំរាន្តមិនលក់(Insomnia) : មានការពិបាកក្នុងការគេងពេញមួយយប់ ដែលរំខានដល់សមត្ថភាពបុគ្គលក្នុងការបំពេញមុខងារធម្មតានៅពេលថៃ្ង។
- Sleep apnea : ដង្ហើមដកខុសធម្មតាពេលកំពុងគេង។
- Parasomnias – បញ្ហាកើតមានឡើងនៅពេលកំពុងគេង ដូចជាយល់សប្តិអាក្រក់ និងការគេងមមើរ។
- Narcolepsy – ទាក់ទងទៅនឹងការងងុយគេងភ្លាមៗនៅពេលថៃ្ង។
- Shift work sleep disorder – មានបញ្ហាក្នុងការគេង ព្រោះតែផ្លាស់ប្តូរពេលវេលា ម៉ោងធើ្វការ ពីថៃ្ង ទៅយប់ ឬយប់ ទៅថៃ្ង។
- Circadian rhythm disorders – គេងមិនលក់ ឬគេងមិនលក់ទៅពេលដែលត្រូវសំរាន្ត។ ឬពេលវេលាមិនសមស្របគ្នាវេាងពេលត្រូវក្រោក និងពេលវេលាការងារ។
រោគសញ្ញា
វិបត្តិដំណេក គឺមានច្រើនប្រភេទ ដែលគេបែងចែកជាក្រុម ដើម្បីពន្យល់ពីហេតុដែលកើតឡើង និងផលប៉ះពាល់។
- អាកប្បកិរិយា
- បញ្ហាដំណេក (ការគេងមិនទៀងទាត់…)
- បញ្ហាក្នុងការដកង្ហើម
- ផលវិបាកក្នុងដំណេក
- អារម្មណ៍ងងុយគេងយ៉ាងដូចម្តេចខ្លះនៅពេលថ្ងៃ
ការព្យាបាល
វេជ្ជបណ្ឌិតជាធម្មតាអាចព្យាបាលបញ្ហាដំណេកបានយ៉ាងមានប្រសិទ្ធិភាពនៅពេលដែលពួកគេធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។ មានថ្នាំងងុយដេកជាច្រើនប្រភេទដែលអាចប្រើបានតាមវិធីផ្សេងៗគ្នា។
ការផ្លាស់ប្តូររបៀបរស់នៅ និងការធ្វើអន្តរាគមន៍ដទៃទៀត គឺមានប្រយោជន៍សម្រាប់អ្នកជំងឺដែលជួបប្រទះនឹងបញ្ហាពិបាកគេង :
- បរិភោគបន្លែ និងត្រីឱ្យបានច្រើនក្នុងរបបអាហាររបស់អ្នក និងកាត់បន្ថយការទទួលទានអាហារដែលមានជាតិស្ករខ្ពស់
- ធើ្វលំហាត់ប្រាណអោយបានទៀងទាត់ ដើម្បីកាត់បន្ថយភាពតានតឹង
- បង្កើតទម្លាប់គេងអោយបានត្រឹមត្រូវ
- ផឹកទឹកតិចមុនចូលគេង
- កាត់បន្ថយការផឹកកាហ្វេ ពិសេសគឺនៅពេលល្ងាច
- ការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹង
- ញាំអាហារដែលមានជាតិ Carbohydrate ទាបមុនពេលចូលគេង
ប្រសិនបើអ្នកភ្ញាក់ពីការគេង ដោយសារព្រួយបារម្ភអំពីការងារ បញ្ហាគ្រួសារ ឬហិរញ្ញវត្ថុ អ្នកប្រហែលជាត្រូវការជំនួយ និងដំណោះស្រាយពីបញ្ហាទាំងនេះសិន មុនពេលវិលត្រឡប់មកសភាពធម្មតាវិញ។ ប្រសិនបើ អ្នកមានអារម្មណ៍ស្ត្រេស ការធ្លាក់ទឹកចិត្ត ឬបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀតដែលប៉ះពាល់ដល់ដំណេករបស់អ្នក សូមពិចារណារកការប្រឹក្សា ឬការព្យាបាលដោយការនិយាយ (Talking Therapy)។
https://www.webmd.com/sleep-disorders/guide/sleep-disorders-symptoms-types
https://www.mayoclinic.org/diseases-conditions/sleep-disorders/symptoms-causes/syc-20354018